Paris Peace Accords 23 Oct. 1991

Wednesday, November 23, 2016

[Vietnamization: Rice] លោក ហ៊ុន សែន ប្រកាស​ កុំ​ឲ្យ​ កសិករ​ ប្រញាប់​ លក់​ស្រូវ​ ពេក ខណៈ​ តម្លៃ​ស្រូវ​ ធ្លាក់​ចុះ | Hun Sen calls on farmers not to rush in selling rice amid falling rice prices

[Background / related]

The Vietnamization of Kampuchea: A New Model of Colonialism (Indochina Report, October 1984)

Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of KampucheaFisheriesrubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea. 
...
លោកយាយកសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
លោកយាយកសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក ហ៊ុន សែន ប្រកាស​ កុំ​ឲ្យ​ កសិករ​ ប្រញាប់​ លក់​ស្រូវ​ ពេក ខណៈ​ តម្លៃ​ស្រូវ​ ធ្លាក់​ចុះ 

VOA / វីអូអេ | ២២ វិច្ឆិកា ២០១៦ 

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​ អំពី​ ការ​បង្អង់​ លក់​ ផលិតផល ​ស្រូវ​ នេះ​ នៅ​ក្នុង​ពេល​ លោក​ ចូលរួម​ ក្នុង​ពិធី​ សម្ភោជ​ ដាក់​ឲ្យ​ ប្រើ​ប្រាស់ ​ផ្លូវ​ មួយ​ខ្សែ​ ដែល​បាន​មក​ ពី​ជំនួយ​ របស់ ​ប្រទេស​ចិន និង​ការ​ចូលរួម​ ថវិកា​​ បដិភាគ​ ពី​រាជរដ្ឋាភិបាល​ កម្ពុជា​ នៅ​ក្នុង​ខេត្ត​ រតនគីរី



លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ទទូច​ឲ្យ​កសិករ​ខ្មែរ​ បង្អង់​ការ​លក់​ស្រូវ​របស់​ពួកគេ នៅ​ពេល​ដែល​តម្លៃ​ស្រូវ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះ។

​ប្រជា​កសិករ​ខ្មែរ​រាប់​រយ​នាក់​នៅ​ខេត្ត​បាត់​ដំបង​ កាលពី​ខែ​កញ្ញា​ បាន​លើក​គ្នា​តវ៉ា​ ប្រឆាំង​នឹង​ការ​ទម្លាក់​តម្លៃ​ស្រូវ​ពី​ឈ្មួញ​កណ្ដាល​ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​លោក​ ហ៊ុន សែន​ កំណត់​តម្លៃ​ស្រូវ​ និង​ជំរុញ​ឲ្យ​មន្ត្រី​ ក៏​ដូច​ជា​អ្នក​ជំនួញ​ស្ទុះស្ទា​ទិញ​អង្ករ​ពី​ប្រជាកសិករ​ ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​តានតឹង​នា​ពេល​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​ការ​បង្អង់​លក់​ផលិតផល​ស្រូវ​នេះ​ នៅ​ក្នុង​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ភោជ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​មួយ​ខ្សែ​ ដែល​បាន​មក​ពី​ជំនួយ​របស់​ប្រទេស​ចិន និង​ការ​ចូលរួម​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ខេត្ត​រតនគីរី។

«នៅ​ក្នុង​ពេល​ដែល​នៅ​លើ​ពិភពលោក​ និង​នៅ​ក្នុង​តំបន់​របស់​យើង​ កំពុង​មាន​វិបត្តិ​ អំពី​ការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​ស្រូវ​ មិនមែន​គ្រាន់​តែ​នៅ​កម្ពុជា​ទេ​ នៅ​ប្រទេស​ថៃ ​ប្រទេស​វៀតណាម​ និង​ប្រទេស​ដទៃ​ទៀត​ សុទ្ធ​តែ​តម្លៃ​អង្ករ​ធ្លាក់​ចុះ​ទាំង​អស់។​ ដូច្នេះ​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ អំពាវនាវ​ចំពោះ​ប្រជា​ពល​រដ្ឋ​មេត្តា​ខិត​ខំ​ហាល​ស្រូវ​ ថែទាំ​ស្រូវ​នេះ​ទុក​សិន។​ នៅ​ពេល​ដែល​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ចាំ​ធ្វើការ​លក់​ កុំ​លក់​ទាំង​ទទឹក។ ស្រូវ​ទទឹក​ដែល​ធ្វើ​ឲ្យ​គេ​បង្អាប់​ថ្លៃ​ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​បង្អាប់​ថ្លៃ»

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។

លោក ​ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ថ្លែង​បន្ត​ថា​កម្ពុជា​ នឹង​នៅ​សល់​ផល​ស្រូវ​ប្រមាណ​៥លាន​តោន​ ក្រោយ​ពី​ទូទាត់​ទៅ​លើ​ការ​ទទួលទាន​ និង​ការ​កាត់​ទុក​ពូជ​ស្រូវ។
លោក​បន្ត​ថា​ កម្ពុជា​នឹង​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​ចំនួន​២០ម៉ឺន​តោន​ ប្រទេស​វៀតណាម​ ៣០​ម៉ឺន​តោន​ និង​មួយ​ចំនួន​ទៀត​ទៅកាន់​តំបន់​អឺរ៉ុប។

នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ថ្លៃ​ស្រូវ​ដដែល​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ពិនិត្យ​លទ្ធភាព​ សម្រួល​ដល់​ទុក្ខ​លំបាក​របស់​កសិករ​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ តើ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​ធ្វើ​របៀប​ណា​ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ខ្មែរ​នោះ​ឡើយ។

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ក៏​សូម​អំពាវនាវ​ចំពោះ​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​ឲ្យ​ប្រជា​ជន​ខ្ចី។ សូម​មេត្តា​យោគយល់​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​ការ​លំបាក​អំពី​តម្លៃ​ស្រូវ​ចុះ។ ហើយ​តម្លៃ​ស្រូវ​ចុះ​នេះ​ វា​មិនមែន​ចុះ​តែ​ស្រុក​ខ្មែរ​ទេ​ ឥឡូវ​នេះ​ នៅ​ប្រទេស​គ្រប់​តែ​ប្រទេស​មាន​បញ្ហា​ទាំង​អស់»

​ការ​តវ៉ា​ប្រឆាំង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នៅ​ខេត្ត​បាត់ដំបង​បាន​កើតឡើង ក្រោយ​ពី​មាន​ឈ្មួញ​កណ្ដាល​មក​ចរចា​ទិញ​ស្រូវ​ពី​កសិករ​ ក្នុង​តម្លៃ​៦០០​រៀល​ក្នុង​មួយ​គីឡូ​សម្រាប់​ស្រូវ​ប្រភេទ​លេខ​២​ និង​៦៥០​រៀល​សម្រាប់​ប្រភេទ​លេខ១។

ក៏​ប៉ុន្តែ​ ពេល​កសិករ​យក​ស្រូវ​ទៅ​លក់​ ឈ្មួញ​កណ្ដាល​បែរ​ជា​មិន​ទិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​កើត​ក្ដី​ខឹង​សម្បារ​ជា​ខ្លាំង។

​លោក ឆុង ​សុផល​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ​ និង​ធម្មជាតិ​ (Farmer and Nature Net)​ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តម្លៃ​ស្រូវ​ពិត​ជា​បាន​ធ្លាក់​ចុះ​នៅ​គ្រប់​ទីកន្លែង​ ប៉ុន្តែ​លោក​សម្តែង​ក្ដី​មន្ទិល​អំពី​តម្លៃ​អង្ករ​ ដែល​មិន​បាន​ធ្លាក់​ចុះ​ដូច​តម្លៃ​ស្រូវ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​បើក​យុទ្ធនាការ​សិក្សា​ស្រាវជ្រាវ​ពី​ថ្លៃ​ផលិត​ និង​ថ្លៃ​លក់​ឲ្យ​បាន​ហ្មត់ចត់​ ដោយ​រដ្ឋាភិបាល​មិន​អាច​គ្រាន់​តែ​ប្រកាស​ឲ្យ​កសិករ​បង្អង់​ការ​លក់​ស្រូវ​របស់​ខ្លួន​ រង់ចាំ​តម្លៃ​ស្រូវ​ឡើង​មក​វិញ​នោះ​ឡើយ។

លោក​និយាយ​ថា​ ប្រជាកសិករ​អាច​នឹង​ធ្វើ​ការ​តវ៉ា​ ប្រសិន​បើ​តម្លៃ​ស្រូវ​របស់​ពួក​គេ​ បាន​តិច​ជាង​ថ្លៃ​ដើម​ដែល​ពួក​គេ​បាន​ចំណាយ​លើ​ការ​បង្កបង្កើន​ផល​ស្រូវ។

«ខ្ញុំ​ផលិត​ស្រូវ​អស់​៩០០[រៀល​] តែ​គេ​ទិញ​ខ្ញុំ​៨០០​[រៀល​] ខ្ញុំ​ខាត​១០០។ អញ្ចឹង​ក្នុង​មួយ​ហិកតា​ បើ​ខ្ញុំ​ផលិត​បាន​បី​តោន ខ្ញុំ​ត្រូវ​ខាត​៣០ម៉ឺន​[រៀល​]។ បើ​ខ្ញុំ​ធ្វើ​បី​ហិតា​ ខ្ញុំ​ខាត​៩០​ម៉ឺន​ បូក​មួយ​ការប្រាក់​ទៀត​ ខ្ញុំ​ខាត​ជាង​ជិត​២​លាន។​ អញ្ចឹង​ចង់​មិន​ចង់​ ស្រូវ​ខ្ញុំ​អត់​លក់​ អញ្ចឹង​វា​ត្រូវ​មាន​អឺ​ អាច​វា​មាន​ករណី​កើត​ឡើង​ ដូច​នៅ​បាត់​ដំបង​ កាលពី​ខែ​ប្រាំបួន»

លោក ​ឆុង​ សុផល​ បន្ត​ពី​លទ្ធភាព​ដែល​អាច​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ដូច្នេះ​ថា៖

«វា​អាច​អញ្ចឹង​ ដោយ​សារ​យើង​អត់​មាន​តុល្យភាព​រវាង​ការ​ផលិត ហើយ​និង​ការ​លក់។​ ដូច​ខ្ញុំ​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​អញ្ចឹង​ បើ​សិន​ជា​ស្រូវ​នៅ​តែ​ថោក​ សុំ​ឲ្យ​អង្ករ​នៅ​លើ​ទីផ្សារ​ធ្លាក់​នៅ​សល់​តែ​២៣០០[រៀល​]​ ២០០០​អី​ទៅ​អង្ករ​ល្អ​ហ្នឹង​ ឲ្យ​វា​សមាមាត្រ​ទៅ​នឹង​ស្រូវ​ធ្លាក់​ថោក​ហ្នឹង។ បើ​សិន​ជា​អង្ករ​ នៅ​តែ​អញ្ចឹង​ អ្នក​ដែល​ទិញ​ស្តុក​ គាត់​នៅ​តែ​លក់​បាន​ថ្លៃ។ គាត់​ទិញ​ស្រូវ​បាន​ថោក​ គាត់​លក់​អង្ករ​បាន​ថ្លៃ។ អញ្ចឹង​អ្នក​ដែល​ចំណេញ​គឺ​ រោង​ម៉ាស៊ីន​ឯក​ជន​ទាំង​អស់​ តែ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ ដែល​រដ្ឋាភិបាល​បង្កើត​អត់​បាន​ចំណេញ​អី​ទេ​ គឺ​គាត់​លក់​ស្រូវ​ចេញ​អស់​ហើយ​ អស់​ហើយ។ ដល់ពេល​ណា​គាត់​ទិញ​អង្ករ​គេ​ហូប​ ថ្លៃ​ដដែល»

លោក​បាន​ពន្យល់​អំពី​ការ​ធ្លាក់​តម្លៃ​ស្រូវ​ថា​ កាល​ពី​ឆ្នាំ​មុន​ស្រូវ​ប្រភេទ​ល្អ​លក់​បាន​ពី​ ១១៥០​រៀល​ ទៅ​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ រីឯ​ស្រូវ​ប្រភេទ​អន់​គឺ​លក់​បាន​ពី​ ៩៥០​រៀល​ ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ស្រូវ​ប្រភេទ​ល្អ​គឺ​លក់​បាន​តែ​ជាង​៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​ប្រភេទ​អន់​គឺ​បានជាង​៨០០រៀល​ក្នុង​មួយ​គីឡូក្រាម។​ តម្លៃ​ស្រូវ​នេះ​គឺ​សំដៅ​លើ​ស្រូវ​ដែល​ច្រូត​បាន​ភ្លាមៗ​ពី​វាល​ស្រែ។

រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

ក្រោយ​ផ្ទុះ​ការ​តវ៉ា​រឿង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ខេត្ត​បាត់​ដំបង​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​ប្រកាស​ទិញ​អង្ករ​ពី​ប្រជា​កសិករ​ខ្មែរ​ ជា​ហូរហែ​កាល​ពី​ខែ​កញ្ញា​ តាម​ការ​អំពាវ​នាវ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា។​

ការ​ប្រកាស​ទិញ​អង្ករ​ ក៏បាន​កើត​ឡើង ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឲ្យ​ពាណិជ្ជករ​បញ្ចេញ​ទុន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ។​

លោក​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​ពាណិជ្ជករ​ ធ្វើ​អាជីវកម្ម​ ស្រូវ​អង្គរ ត្រូវ​បញ្ចេញ​ទុន​ ដើម្បី​ជួយ​ទិញ​ក្នុង​តម្លៃ​ស្រូវ ដែល​ស្រូវ​ក្រអូប​ ស្រូវ​ល្អ​ មិន​ទាប​ជាង​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​ ភូ ពុយ​ ប្រធាន​ធនាគារ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​ ប្រាប់​ VOA ​ថា​ ការ​តវ៉ា​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រជាកសិករ​ខ្មែរ​នោះ នឹង​មិន​អាច​កើត​មាន​បាន​នោះ​ទេ​ ដោយសារ​តម្លៃ​បាន​កំពុង​រើប​ឡើង​វិញ​ និង​មិន​ធ្លាក់​ចុះ​ទៀត​នោះ​ដែរ។

«បាទ​សភាពការណ៍​នេះ​ យើង​អត់​មាន​បញ្ហា​អី​ទេ។ ហើយ​យើង​ឃើញ​ថា​ ការ​ប្រមូល​ទោះ​បី​តម្លៃ​វាទាប​មែន​ពិត​ ប៉ុន្តែ​ធៀប​ទៅ​តាម​ទូទៅ​នៅ​ពិភពលោក​ មិនមែន​ទាប​តែ​យើង​ទេ។ អញ្ចឹង​ ជាក់​ស្ដែង​នៅ​កម្ពុជា​ យើង​កំពុង​តែ​ប្រមូល​តាំង​ពី​សប្ដាហ៍​ទី​ពីរ​ ខែ​១០​ មក​ដល់​ថ្ងៃ​នេះ។ អញ្ចឹង​បាន​ន័យ​ថា​ អ្នក​ប្រមូល​ទិញ​ ម៉ាស៊ីន​កិនស្រូវ​ ម៉ាស៊ីន​តូច​ ម៉ាស៊ីន​ធំ​ សព្វ​ថ្ងៃ​នេះ​ គ្រប់​ខេត្ត​នៅ​ទូទាំង​ប្រទេស​ កំពុង​តែ​ប្រមូល​ទាំង​អស់​គ្នា​ ដើម្បី​ចូល​ស្តុក​ទុក​ កិន​លក់​អង្ករ​ឲ្យ​ទៅ​កាន់​ក្រៅ​ប្រទេស។ អញ្ចឹង​មក​ដល់​ម៉ោង​នេះ​បាន​ន័យ​ថា​ យើង​ឃើញ​កាល​ពី​ដើម​រដូវ ​និង​មក​ដល់​ពេល​នេះ​ យើង​ឃើញ​ថា​ តម្លៃ​វា​អត់​មាន​ការ​ចុះ​បន្ត​ទៅ​ទៀត​ទេ។ វា​មាន​ការ​ឡើង​ ឡើង​ខ្លះ​ អញ្ចឹង​យើង​អាច​ថា​ វា​អត់​មាន​អី​ដែល​គួរ​ឲ្យ ​ដូច​មុន​ទៀត​ទេ​បាទ»

នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រូវ​ និង​អង្ករ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​បរាជ័យ​ ក្នុង​ការ​សម្រេច​គោល​នយោបាយ​នាំ​ស្រូវ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​កាលពី​ឆ្នាំ​ ២០១៥ ​ដោយ​សារ​ក្រុម​មន្ត្រី​កសិកម្ម​ មិន​បាន​អនុវត្ត​គោលនយោបាយ​នាំ​ចេញ​អង្ករ​ព្រម​គ្នា ខណៈ​ដែល​អ្នក​វិនិយោគ​នៅ​រារែក​ មិន​ហ៊ាន​បោះ​ទុន​លើ​ការ​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ៕



2 comments:

  1. https://www.youtube.com/watch?v=DCJiXKFmreA

    លក់ស្រែចូល បារ ទៅខ្មែរ អើុយ ចាំអីទៀត?

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete