បែកធ្លាយ ថ្នាក់ដឹកនាំ គណបក្ស កាន់អំណាច បង្គាប់ ឲ្យមន្ត្រី រាជការ និងព្រះសង្ឃ ធ្វើញត្តិ គាំទ្រ សេចក្តីថ្លែងការណ៍ របស់ បុរសខ្លាំង ស្តីពី បញ្ហា ផែនទី និងព្រំដែន
Deum Tnot News | 12 September 2015
រយៈពេល ប៉ុន្មានថ្ងៃ ជាប់ៗ គ្នានេះ មានចរន្ត ធ្វើញត្តិ គាំទ្រ សេចក្តីថ្លែងការណ៍ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ហៅបុរស ខ្លាំង ប្រធាន គណបក្ស ប្រជាជន កម្ពុជា និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ស្តីពី បញ្ហា ផែនទី និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដែលបាន ផ្សាយ តាមទូរទស្សន៍ ជាតិ កម្ពុជា នាថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ថ្មីៗ យ៉ាងព្រោងព្រាត តាមបណ្តាញ ព័ត៌មាននានា ដោយមន្ត្រី រាជការ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ជាពិសេស។ ប៉ុន្តែ ចរន្ត នៃការ ធ្វើញត្តិគាំទ្រនេះ ត្រូវ បានបែកធ្លាយ ចេញមកក្រៅ បង្ហាញ ថា គឺ កើតចេញ ពីការ បង្គាប់បញ្ជា ពីសំណាក់ ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ដែលជាគណបក្ស នយោបាយ កាន់កាប់អំណាច នៅកម្ពុជា តែ ប៉ុណ្ណោះ។
ព័ស្តុតាងបានបង្ហាញថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយច្បាប់លេខ ៤៦/១៥ លគ.គក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជម្រាបជូនប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ក្នុងន័យបង្គាប់បញ្ជាឲ្យថ្នាក់ក្រោមចាត់ចែងបំផុសណែនាំឲ្យមជ្ឈដ្ឋាននានា ដូចជា មន្ត្រីរាជការទាំងស៊ីវិល ទាំងប្រដាប់អាវុធ និងព្រះសង្ឃ…ធ្វើញត្តិគាំទ្រសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាផែនទី និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលបានផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា រូបភាពនៃការចេញសេចក្តីថ្លែងការណ៍ ឬញត្តិគាំទ្រតាមរបៀបថ្នាក់ក្រោម "ទំយើ" ថ្នាក់លើ ដូចនេះ គឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់អនុវត្តន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺមិនមានអ្វីប្លែកឡើយ ៕
No comments:
Post a Comment