Paris Peace Accords 23 Oct. 1991

Wednesday, November 2, 2016

[Vietnamization: Kratie, Rubber] សហគមន៍​ ព្នង​ ខេត្ត​ ក្រចេះ​ បារម្ភ​ អំពី​ ការ​កាប់​ ដី​ព្រៃ​ សហគន៍​ ក្រោយ​ក្រុមហ៊ុន ​ឈូស​ឆាយ​ផ្លូវ | Ethnic minority group Phnong worried about clearing of community land after [Vietnamese] company [Dau Tu Saigon-Binh Phouc] starts building road

ក្រុមហ៊ុន​ស ម្បទាន​ សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិនភឿក របស់​ វៀតណាម វិនិយោគ​ ដំណាំ​, ឧស្សាហកម្ម​, កៅស៊ូ​ ទទួល​សិទ្ ធិ​វិនិយោគ​ លើ​ផ្ទៃដី​ ចំនួន ១​ម៉ឺន​ ហិកតារ ឋិត​ នៅ​ក្នុង​ ឃុំ​ ចំនួន ​ពីរ គឺ​ ឃុំ​ថ្មី និង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។ RFA

សហគមន៍​ ព្នង​ ខេត្ត​ ក្រចេះ​ បារម្ភ​ អំពី​ ការ​កាប់​ ដី​ព្រៃ​ សហគន៍​ ក្រោយ​ក្រុមហ៊ុន ​ឈូស​ឆាយ​ផ្លូវ

RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៦


ជនជាតិ​ដើម ​ភាគតិច ​ព្នង ជិត ២០០ ​គ្រួសារ រស់​នៅ​ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ សម្ដែង​ក្ដី​បារម្ភ​ អំពី​ ការ​កាប់​បំផ្លាញ​ ព្រៃ​សហគមន៍​ ជា​ប្រព័ន្ធ​ ដោយ​ពុំ​មាន​ ការ​ទប់ស្កាត់។  អ្នក​ភូមិ​ ថា, ក្រោយ​ ពី​ក្រុមហ៊ុន ​សម្បទាន​ សេដ្ឋកិច្ច​ ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិនភឿក (Dau Tu Saigon-Binh Phouc) ឈូស​ឆាយ ​ធ្វើ​ផ្លូវ​ ក្រវាត់​ ព្រំ​ប្រទល់​ ដី បង្ក​លក្ខណៈ​ ងាយ​ស្រួល ​ដល់​ការ​ ដឹក​ជញ្ជូន​ ឈើ​ ចេញ​ ពី​តំបន់​នោះ។

ជនជាតិ​ដើម​ ភាគ​តិច​ ព្នង នៅ​ថ្ងៃ​ ទី​២ ខែ​វិច្ឆិកា អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ ខេត្ត និង​ស្ថាប័ន ​ពាក់ព័ន្ធ​ ពន្លឿន ​ចុះ​បញ្ជី​ដី​ ជា​កម្មសិទ្ធិ​ ប្រើប្រាស់​ សមូហភាព​ស ហគមន៍ និង​កំណត់​ ព្រំប្រទល់​ ដី​ព្រៃ​ សហគមន៍ ដើម្បី​ បង្ក​លក្ខណៈ ​ងាយស្រួល ​ឲ្យ​សហគមន៍ ​អភិរក្ស​ ធនធាន​ ធម្មជាតិ​ ទាញ​យក​ ផលប្រយោជន៍​ ព្រៃឈើ​ នោះ​ ជា​លក្ខណៈ ​ប្រពៃណី​ ជនជាតិ​ដើម​ ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ លោក ឃិន ឌឿន តក់​សម្គាល់​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ពលរដ្ឋ​ជា​ច្រើន​ក្រុម​រស់​នៅ​ឃុំ​ចង្ក្រង់ ឃុំ​ថ្មី និង​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត បាន​ឆ្មក់​លួច​កាប់​ឈើ​ប្រភេទ​ជន្លង់​ម្រេច និង​ឈើ​មាន​តម្លៃ​ដោយ​ប្រើប្រាស់​គោយន្ត​ជាង ១០​គ្រឿង ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ។
លោក​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ពន្លឿន​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍ និង​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​ប្រើប្រាស់​ជា​សមូហភាព​សហគមន៍​ទេ ចលនា​បំផ្លាញ​ព្រៃ​សហគមន៍​នឹង​កាន់​តែ​រីក​ធំ​ឡើង ដែល​បញ្ហា​នេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​មុខ​របរ​ត​ពី​ជីដូន​ជីតា​ជា​លក្ខណៈ​ប្រពៃណី លើ​ការ​រក​អនុផល​ព្រៃឈើ។ លើស​ពី​នេះ​ទៀត ប្រសិន​បាត់បង់​ព្រៃ​សហគមន៍​នោះ ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​ក៏​បាត់បង់​ដែរ។

អនុ​ប្រធាន​ សហគមន៍ ​ភូមិ​ប្អៀរ លោក ឈឿន ផន កត់សម្គាល់ ​ថា, កាល​ពី​ឆ្នាំ ​២០១៤ ក្រុមហ៊ុន​ សម្បទាន​ សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិញ ភឿក បាន​ឈូស​ឆាយ​ ព្រៃ​សហគមន៍​ ជនជាតិ​ដើម ​ភាគតិច ​ព្នង​ អាស្រ័យ​ផល ​អស់​ជា​ច្រើន ​ហិកតារ។  លើស​ពី​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពី​ឆ្នាំ​២០០៧ ធ្វើ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ត្រូវ​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ដីធ្លី​សម្រាប់​ធ្វើ​ស្រែចម្ការ និង​ប៉ះពាល់​ដល់​ដី​ព្រៃ​អភិរក្ស​អ្នកតា ព្រៃ​ជំនឿ ព្រៃ​ថ្នាំ​បុរាណ និង​ដី​ទួល​សុវត្ថិភាព ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​តាំង​ពី​ដូនតា។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិញភឿក បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

ក្រុមហ៊ុន​ស ម្បទាន​ សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិនភឿក របស់​ វៀតណាម វិនិយោគ​ ដំណាំ​, ឧស្សាហកម្ម​, កៅស៊ូ​ ទទួល​សិទ្ ធិ​វិនិយោគ​ លើ​ផ្ទៃដី​ ចំនួន ១​ម៉ឺន​ ហិកតារ ឋិត​ នៅ​ក្នុង​ ឃុំ​ ចំនួន ​ពីរ គឺ​ ឃុំ​ថ្មី និង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

​មេ​ឃុំ​ថ្មី លោក មុំ ខាំ  អះអាង​ថា រដ្ឋាភិបាល​បាន​ចេញ​លិខិត​ប្រកាស​មួយ​ស្តីពី​ការ​កំណត់​ទំហំ​ផ្ទៃដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​បាន​កាត់​ឆ្វៀល​ដី​ឲ្យ​សហគមន៍​ជូន​ពលរដ្ឋ​រួច​ហើយ ក៏​ប៉ុន្តែ​គណៈកម្មការ​ដី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​មិន​ទាន់​សម្រេច​បោះ​បង្គោល​ដី​ឲ្យ​ពលរដ្ឋ​ទេ។  លោក​ថា ពលរដ្ឋ​បាន​ទាមទារ​ដីធ្លី​ប្រើប្រាស់​លក្ខណៈ​សមូហភាព​លើស​ពី​អ្វី​ដែល​អាជ្ញាធរ​បាន​កំណត់​កន្លង​មក។ លោក​បន្ថែម​ថា សហគមន៍​មាន​កាតព្វកិច្ច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​ព្រៃ​សហគមន៍​ដែល​អាជ្ញាធរ​បាន​កំណត់ ក៏ប៉ុន្តែ​បើ​បទល្មើស​ព្រៃឈើ​នៅ​ក្រៅ​ព្រៃ​សហគមន៍ ពលរដ្ឋ​ពុំ​សូវ​ហាន​ចេញ​មុខ​ទប់ស្កាត់​ទេ។

​ព្រៃ​សហគមន៍​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ មាន​ទំហំ ១.២៨៦​ហិកតារ បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ដី​ត្រៀម​បម្រុង​សម្រាប់​សហគមន៍​មាន​ទំហំ ៨១៦​ហិកតារ និង​ដី​ព្រៃ​សមូហភាព​សហគមន៍ ៤៧០​ហិកតារ។ សហគមន៍​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិញភឿក បាន​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ទំហំ ៨១៦​ហិកតារ។ សហគមន៍​ថា ការ​កាត់​ឆ្វៀល​នោះ​ពុំ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ ហើយ​សហគមន៍​ក៏​មិន​ទទួល​ស្គាល់​ដែរ៕



No comments:

Post a Comment