រូបថតអតីតនាយករដ្ឋមន្ត្រីលោក ប៉ែន សុវណ្ណ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ RFA/Cheu Sideth |
អតីត នាយករដ្ឋមន្ត្រី លោក ប៉ែន សុវណ្ណ ជាប់គុក ១០ឆ្នាំ ព្រោះ ចង់បាន ឯករាជ្យ ពីវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៣១ តុលា ២០១៦
អតីត នាយករដ្ឋមន្ត្រី ខ្មែរ សម័យ សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ក្រោមការ ត្រួតត្រា របស់ កងទ័ព វៀតណាម ក្នុងឆ្នាំ ១៩៨១ និងជាតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បានទទួល មរណភាព កាលពីថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅគេហដ្ឋាន របស់លោក នាខេត្តតាកែវ។
លោក ប៉ែន សុវណ្ណ ដែលជាជន កុម្មុយនិស្ត មួយរូប ត្រូវ បានអាជ្ញាធរ ទីក្រុង ហាណូយ ជ្រើសរើស ឲ្យដឹកនាំ ចលនាខ្មែរ តស៊ូ ប្រដាប់អាវុធ ដែលមាន ការគាំទ្រ ដោយកងទ័ព វៀតណាម ជាង ១០ម៉ឺន នាក់ វាយលុក ចូលប្រទេស កម្ពុជា, ហើយ ផ្ដួលរំលំ របប កម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម នៅឆ្នាំ ១៩៧៩ នោះ ត្រូវ បានកងទ័ព វៀតណាម ចាប់ខ្លួន នៅថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ១៩៨១ យកទៅ ដាក់ពន្ធនាគារ នៅវៀតណាម អស់រយៈពេល ១០ឆ្នាំ។
ពេលនៅមានជីវិត ក្នុងបទសម្ភាសន៍ ជាមួយ អាស៊ីសេរី លោក ប៉ែន សុវណ្ណ បាន ឲ្យដឹង ថា, មូលហេតុ ចម្បង ដែលនាំ ឲ្យកងទ័ព វៀតណាម និងមន្ត្រី ខ្មែរក្រោម ឱវាទ របស់លោក ចាប់រូបលោក ខណៈ លោក កាន់តំណែង ជានាយករដ្ឋមន្ត្រីនោះ គឺ ដោយសារ លោក មានជំហរ ចង់បាន ឯករាជ្យ ពីកងទ័ព វៀតណាម ដែលត្រួតត្រា កម្ពុជា នៅដើម ទសវត្សរ៍ ឆ្នាំ១៩៨០ នោះ។ ម៉្យាងទៀត គឺ លោក ជំទាស់ នឹងវត្តមាន ពលរដ្ឋ វៀតណាម ដែលហូរ ចូលមក រស់នៅ កម្ពុជា កាន់តែ ច្រើនឡើងៗ។ លោក ថា, វៀតណាម ចាប់ផ្ដើម មិនទុកចិត្តលោក ជាពិសេស ក្រោយពេល លោក បានទៅជួប មេដឹកនាំ សូវៀត។
សូម ស្តាប់ បទសម្ភាសន៍ របស់លោក ជី វីតា ជាមួយលោក ប៉ែន សុវណ្ណ ដែលបាន ចាក់ផ្សាយ ម្តងរួចហើយ នៅឆ្នាំ ២០០៧ ដែលមាន សេចក្តីដូចតទៅ៖
No comments:
Post a Comment