Paris Peace Accords 23 Oct. 1991

Tuesday, December 20, 2016

លោក ហ៊ុន សែន ព្រមាន ​វាយ​ខ្នោះ ​អ្នក​កាសែត​ ដែល​ដាក់​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​ ខុស​ច្បាប់ | Hun Sen threatens to handcuff reporters who erect illegal checkpoints

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន នា​ទីស្នាក់ការ​កណ្ដាល​បក្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន នា​ទីស្នាក់ការ​កណ្ដាល​បក្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន ព្រមាន ​វាយ​ខ្នោះ ​អ្នក​កាសែត​ ដែល​ដាក់​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​ ខុស​ច្បាប់

RFA / វិទ្យុ អាស៊ី សេរី | ១៩ ធ្នូ ២០១៦


អ្នក​ជំនាញ​ ខាង​កាសែត​ ថា, ​អ្នក​កាសែត​ ដាក់​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​ ដើម្បី​ យក​ព័ត៌មាន វា​ មិន​ខុស​ ទាស់​ទេ បើ​សិន​ជា​ អាជ្ញាធ រ​លាក់​លៀម​ ព័ត៌មាន​ ពី​ការ​ជួញដូរ​ ឈើ​ប្រណិត ឬ​ជួញដូរ​ សត្វ​ព្រៃ​ ជាដើម។  ការ​លើក​ឡើង ​បែបនេះ នៅ​ក្រោយ​ពេល ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ ឲ្យ​អាជ្ញាធរ ​វាយ​ខ្នោះ​ ភ្លាមៗ ចំពោះ ​អ្នក​កាសែត​ណា ​​ប្រព្រឹត្តិ​ខុស ដោយ​ដាក់ ​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ។


បទ​បញ្ជា និង​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល ឃើញ​មាន​ជា​ហូរហែ​មិន​ថា​លើ​អ្នកកាសែត មន្ត្រី​ក្រោយ​ឱវាទ ឬ​ឈ្មួញ​ប្រព្រឹត្តិ​បទ​ល្មើស​នោះ​ទេ។ ប៉ុន្តែ​ការ​ព្រមាន និង​បទ​បញ្ជា​ខ្លះ​របស់​លោក ហ៊ុន សែន មិន​មែន​សុទ្ធ​តែ​ត្រូវ​អនុវត្ត​ខ្ជាប់​ខ្ជួន​នោះ​ឡើយ។

ជាក់​ស្ដែង​ការ​ព្រមាន​របស់​លោក ចំពោះ​ការ​ដាក់​កុងត្រូល​ជជុះ​យក​លុយ​តាម​ដង​ផ្លូវ ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ជាដើម ឃើញ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ស្រង់​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ មក​សរសេរ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា បើ​អ្នក​កាសែត​ណា​ប្រព្រឹត្តិ​ខុស ដោយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ គឺ​អាជ្ញាធរ​ត្រូវ​វាយ​ខ្មោះ​ភ្លាម មិន​មែន​អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន​ទេ។

អ្នក​ជំនាញ​ខាង​កាសែត​ថា ពួកគេ​គាំទ្រ​​វិធានការ​នេះ បើ​អ្នក​កាសែត​ណា​ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​លើកឡើង។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ថា ​វិធានការ​នេះ​លោក​គាំទ្រ ព្រោះ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ចំពោះ​អ្នក​កាសែត​ដែល​ធ្វើ​ខុស​ច្បាប់។ ប៉ុន្តែលោកអំពាវនាវ​ដល់​អាជ្ញាធរ​ជួយ​សម្រួល ដល់​អ្នកកាសែត​​ដែល​ប្រកាន់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ឲ្យ​ពួកគេ​បាន​បំពេញ​ការងារ​ប្រមូល​ព័ត៌មាន​មក​ផ្សាយ​ឲ្យ​ទូលំទូលាយ៖ «ប៉ុន្តែ​យើង​ត្រូវ​បែងចែក​មួយ​ទៀត គឺ​ក្រុម​អ្នក​កាសែត​មួយ​ចំនួន​តូច ឬ​អ្នក​ខ្លះ​ទៀត​ហាក់​ដូចជា មិន​មែន​អ្នក​កាសែត​ក៏​បាន ដែល​គ្រាន់​តែ​គាត់​មាន​កាន់​កាត​អ្នកកាសែត ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ហូរហែ​កន្លង​មក​ដែល​យើង​ឃើញ​ដែរ។ ដូច្នេះ​ករណី​នឹង កាលណា​យើង​​ទៅ​យក​ព័ត៌មាន​ហើយ​ប្ដូរ​ទៅ​នឹង​លុយ​កាក់​ដើម្បី​ជា​ការ​មិន​ចុះ​ផ្សាយ​ឬ​មួយ​អី​នឹង គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​បើ​ទៅ​ជំរិត​គេ​អី​ទៀត ដូចជា​ការ​ដាក់​កុង​ត្រូល​ដូច​សម្ដេច​នាយករដ្ឋមន្ត្រី​លើក ឬ​ក៏​យើង​ធ្លាប់​ឮ​ជា​ហូរហែ​មក គឺ​ជា​រឿង​ខុស​ច្បាប់​ហើយ​អា​នឹង»

ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿនឈាន ណារិទ្ធ ទទួល​ស្គាល់​ថា ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អ្នកកាសែត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​ជាដើម ពិត​ជា​មាន​មែន ប៉ុន្តែ​លោក​ថា មិន​ដឹង​ជា​ការ​ដាក់​ប៉ុស្តិ៍​នេះ​ដើម្បី​ស្កាត់​​រាយការណ៍​ព័ត៌មាន​សុចរិត​ឬ​យ៉ាង​ណា​ទេ។ លោក​បន្ត​ថា បើ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​យក​ព័ត៌មាន​វា​មិន​ខុស​ទាស់​ទេ បើ​សិន​ជា​អាជ្ញាធរ​លាក់​លៀម​ព័ត៌មាន​ពី​ការ​ជួញដូរ​ឈើ​ប្រណិត ឬ​ជួញដូរ​សត្វ​ព្រៃ​ជាដើម៖ «សំខាន់​​ត្រង់​ថា​តើ​គាត់(អ្នកកាសែត) ដាក់​ប៉ុស្តិ៍​នេះ គាត់​ធ្វើ​ដោយ​ច្បាប់​យ៉ាងម៉េច? តាម​ច្បាប់​សារព័ត៌មាន ឬ​ច្បាប់​ដទៃ​ទៀត មិន​បាន​ហាម​អ្នក​សារព័ត៌មាន​ដាក់​ប៉ុស្តិ៍​អ៊ីចឹង​ទេ។ អ៊ីចឹង​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​អាច​ទុក​ទាក់​ថា ជា​រូបភាព​មួយ​បែប​ស៊ើបអង្កេត។ ព្រោះ​ការ​យក​ព័ត៌មាន​បែប​ស៊ើបអង្កេត យើង​(អ្នកកាសែត) អាច​ធ្វើ​តាមរយៈ​ការ​បន្លំ​ខ្លួន​តាម​គ្រប់​រូបភាព ដើម្បី​ប្រមូល​ព័ត៌មាន​ពិត»


លោក មឿនឈាន ណារិទ្ធ បន្ត​ថា វិធានការ​នេះ​អាជ្ញាធរ​គួរ​អនុវត្ត​ចំពោះ​មន្ត្រី​របស់​ខ្លួន ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទារ​ប្រាក់​ពី​ឈ្មួញ​កាប់​ព្រៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​លោក​ប្រដូច​អាជ្ញាធរ​ដែល​កាក់​ស៊ី​ ពី​ឈ្មួញ​ខុស​ច្បាប់ ជា​ខ្លា​ស៊ី​គោ ហើយ​រួច​ទោស ប៉ុន្តែ​បែរ​ជា​អ្នក​កាសែត​ដែល​យក​ប្រាក់តិចតួច​ពី​អាជ្ញាធរ​នោះ ជា​ថ្នូរ​​លាក់​រឿង​នេះ ប្រៀប​ដូច​ជា​ឆ្មា​លួច​ត្រី​អាំង​ត្រូវ​ទទួល​ទោស៕

1 comment:

  1. Anonymous10:50 AM

    Mr. Hun Sen is extremely smart. He kept trapping, owning Scam Rainsy left and right. Look at the latest incident of the alleged "Leak between Thy Sovantha and Hun Manith".

    When a famous female performer had a wardrobe malfunction, exposed one of her breast, soon there were a bunch of copycats. A bunch of other females with big breasts want to convey the same message, "I have big boobs and they burst out the wardrobe". It's a staged malfunction.

    So, Mr. Hun Sen staged a leak. The opposition jumped right into the trap. But soon, they found out the leak was in favor for CPP. It showed two things:

    1. Hun Manith is clean, not talking sex like Kem Sokha.
    2. Thy Sovantha just wants to revenge.

    ReplyDelete