Paris Peace Accords 23 Oct. 1991

Sunday, December 11, 2016

លោក កឹម សុខា សរសើរ ​រដ្ឋាភិបាល​ លោក ហ៊ុន សែន \ Kem Sokha lauds Hun Sen's government

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក កឹម សុខា សរសើរ ​រដ្ឋាភិបាល​ លោក ហ៊ុន សែន

RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៦


ប្រធាន ​ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ចាប់​ផ្ដើម​ សរសើរ ​រដ្ឋាភិបាល​ របស់​លោក ហ៊ុន សែន ក្រោយ​ ទទួល​បាន​ ការ​លើកលែង ​ទោស និង​ស្រប ដែល​ពេល​ ស្ថានការណ៍​ នយោបាយ​ ចាប់​ផ្ដើម​ ថយ​កម្ដៅ។  លោក​ កោត​សរសើរ​ ថា, រដ្ឋាភិបាល​ កំពុង​ ដើរ​លើ​ផ្លូវ​ ត្រូវ​ ក្នុង​វិស័យ ​កីឡា។  ចំណែក​ បក្ស​កាន់​អំណាច​ ដែល​ទទួល​បាន ​ការ​សរសើរ មិន​បង្ហាញ​ ការ​ភ្ញាក់ផ្អើល​ ទេ ដោយ​គ្រាន់តែ​ យល់​ថា លោក កឹម សុខា ចាប់​ផ្ដើម​ និយាយ​ ការពិត។

ជា​សារ​កម្រ របស់​ ប្រមុខ​ បក្ស​ឆាំង​ ដែល​តែ ​ធ្លាប់​តែ ​រិះគន់​ រដ្ឋាភិបាល​ គ្រប់​វេទិកា​នោះ បែរ​ ជា​ចាប់​ផ្ដើម​ ប្រាប់ ​អ្នក​គាំទ្រ​ របស់​ខ្លួន​ ថា, រដ្ឋាភិបាល ​របស់​លោក ហ៊ុន សែន មិន​មែន​ ធ្វើ​អ្វី​ មិនបាន​ នោះ​ទេ៖ «បង​ប្អូន​ ឃើញ​ទេ វិស័យ​កីឡា ​ជឿនលឿន មិន​មែន​ ថា​ រដ្ឋាភិបាល​ អត់​ធ្វើ​អី​ បាន​ទាំង​អស់​ទេ?   បងប្អូន ​ឃើញ​អ៊ីចឹង​ ទេ?  វិស័យ​កីឡា​ ជឿនលឿន, ខ្មែរ​យើង​ ទៅ​យក​មេដាយ​មាស   មេដាយ​ សំខាន់, ហើយ​ កីឡា​ នេះ​ហើយ​ ជា​កិត្តិយស ​របស់​ ជាតិ​យើង។  ប៉ុន្តែ ​ការ​រំលោភ​ សិទ្ធិមនុស្ស​ ជា​ការ​បង្អាប់​ ប្រទេស​ជាតិ។  វា​ បញ្ច្រាស ​ទិស​គ្នា​ អ៊ីចឹង​ណា!  រដ្ឋាភិបាល​ កំពុង​ ដើរ​លើ​ផ្លូវ​ ត្រូវ​ លើ​វិស័យ​ កីឡា។  យើង​ សូម​ ចូលរួម ​អបអរសាទរ»
​លោក កឹម សុខា ថ្លែង​បែប​នេះ ក្នុង​ទិវា​ សិទ្ធិមនុស្ស ១០ ធ្នូ ដែល​គណបក្ស​ សង្គ្រោះ​ជាតិ ប្រារព្ធ​ នៅ​ទីស្នាក់ការ​ កណ្ដាល ​របស់​ខ្លួន   កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​មាន​ អ្នក​ចូលរួម ​ប្រមាណ ៥០០​នាក់។  សារ​នយោបាយ ​របស់​លោក កឹម សុខា បែប​នេះ ស្រប​ពេល​ ដែល​លោក ហ៊ុន សែន និង​លោក កឹម សុខា ចាប់​ផ្ដើម​ ចាប់​ដៃ​គ្នា​ ឡើង​វិញ​ ដើម្បី​ បញ្ចប់​ជម្លោះ ​រវាង ​គណបក្ស​ ទាំង​ពីរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ចំពោះ​ពាក្យ​សរសើរ​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ថា នេះ​ជា​ការ​និយាយ​ការពិត​ដែល​ខុស​ពី​មុន​បក្ស​ប្រឆាំង​តែង​និយាយ​ខុស​ពី​ការពិត។ លោក​យល់​ថា ប្រសាសន៍​របស់​លោក កឹម សុខា នៅ​ពេល​នេះ គឺ​កាន់តែ​ជំរុញ​ស្ថានការណ៍​នយោបាយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត៖ «គាត់​ ធ្លាប់​តែ​ និយាយ​ផ្ទុយ​ពី​ការ​ពិត​តែ​ពេល​នេះ មាន​ការ​សម្របសម្រួល​នយោបាយ ក្រោយ​ពេល​តុលាការ​បញ្ចប់​នីតិវិធី​នេះ​ហើយ យើង​ឃើញ​ថា សភាពការណ៍​ល្អ ហើយ​សភាពការណ៍​ល្អ​នេះ​ហើយ​ធ្វើ​ឲ្យ​គាត់ (លោក កឹម សុខា) និយាយ​ពី​សច្ចធម៌»

​ទាក់ទង​ស្ថានការណ៍​នយោបាយ​នេះ​ដែរ គេ​ឃើញ​ចាប់​ផ្ដើម​មាន​សេរីភាព​ឡើង​វិញ​រហូត​ចេញ​ពី​ទីស្នាក់ការ​បក្ស​ទៅ​ចូលរួម​ប្រជុំ​សភា និង​ទៅ​សួ​សុខ​អ្នក​ទោស​នៅ​ពន្ធនាគារ ក្រោយ​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​ការ​លើកលែងទោស​តាម​សំណើ​លោក ហ៊ុន សែន។ បន្ទាប់​មក​ទៀត មេ​ឃុំ​បក្ស​ប្រឆាំង​មក​ពី​ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ត្រូវ​បាន​ដោះលែង ដែល​​​តុលាការ​ទើប​តែ​ផ្ដន្ទាទោស​ដាក់​គុក ៥​ឆ្នាំ តាម​រយៈ​ការ​រាជ​ប្រទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដែរ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​វិញ​ម្ដង លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​យល់​ថា អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​កំពុង​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​លោក​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​តម្រង់​ទិសដៅ​ខ្លួន​ឯង​ច្បាស់លាស់​ឃើញ​​ថា​ល្អ ឃើញ​ខុស​រិះគន់​ដោយ​មាន​ភស្តុតាង​មក​បញ្ជាក់​ផង៖ «ខ្ញុំ​គិត​ថា នេះ​ជា​ច្រក​មួយ​យ​ដែរ​សម្រាប់​ឲ្យ​អ្នក​នយោបាយ​មាន​ទំនុក​ចិត្ត​គ្នា ឬ​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​អី​នៅ​ស្រុក​យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ការ​ដើរ​នៅ​លើ​ផ្លូវ​មួយ​ដែល​ក្ដៅ​រៀងៗ​ខ្លួន​វា​ហាក់​ដូចជា​មិន​បាន​ចេញ​ទៅ​ណា​រួច​ទេ»


​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​ថា ដៃគូ​សន្ទនា​របស់​លោក គឺ​លោក កឹម សុខា មិន​មែន​លោក សម រង្ស៊ី ក្នុង​ពេល​ប្រជុំ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប លោក នី ចរិយា នឹង​លើក​ទៅ​ពិភាក្សា​នៅ​ចុង​ខែ​ធ្នូ ខាង​មុខ ក្រោយ​ការ​ដោះលែង​លោក​មេ​ឃុំ ស៊ាង ចែត។ ចំណែក​លោក កឹម សុខា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​រឿង​នេះ ​ពេល​មាន​ក្រុម​អ្នក​កាសែត​ស្កាត់​សួរ​រក​លោក​ក្នុង​ពេល​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស ១០ ធ្នូ៕



1 comment:

  1. Anonymous8:52 AM

    "Kem Sokha lauds Hun Sen's government", WOW! That is a new low.

    ReplyDelete