អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev |
លោក កឹម សុខា នឹងចូលរួម ប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ សភា នៅដើម សប្ដាហ៍ក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ៣
ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានបញ្ចប់ ការឃុំខ្លួនឯង ក្នុងទីស្នាក់ការ គណបក្ស នាសង្កាត់ ចាក់អង្រែលើ និងបាន វិលត្រឡប់ ទៅផ្ទះ របស់លោក ក្នុងសង្កាត់ ទួលគោក វិញហើយ នៅព្រឹកថ្ងៃ ទី៣ ខែធ្នូ។
ការវិលត្រឡប់ ទៅផ្ទះ របស់លោក កឹម សុខា នេះ គឺ ធ្វើភ្លាមៗ ក្រោយលោក បានទទួល ព្រះរាជប្រទាន ការលើកលែងទោស ពីព្រះមហាក្សត្រ កាលពីថ្ងៃ ទី២ ខែធ្នូ ពោល គឺ បន្ទាប់ ពីលោក បានឃុំខ្លួនឯង ក្នុងទីស្នាក់ការ បក្ស អស់រយៈពេល ជាង ៦ខែ។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ ថា, កិច្ចការបន្ទាប់ ដែលលោក កឹម សុខា នឹងធ្វើ គឺ ចូលរួម កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា នៅថ្ងៃ ទី៥ ខែធ្នូ ចូលរួម កិច្ចប្រជុំ សភា នៅពេល បន្ទាប់ទៀត និងចាប់ផ្ដើមចុះជួប អ្នកគាំទ្រ របស់លោក នៅតាមបណ្ដា ខេត្តនានា។
លោក ប៉ុញ្ញឫទ្ធិ បន្តថា លោក កឹម សុខា នឹងពិភាក្សា រិះរកវិធី ដែលអាច ស្នើសុំ ព្រះរាជប្រទាន ការលើកលែងទោស ដល់មន្ត្រី និងសកម្មជន គណបក្ស ដែលកំពុង មានទោស, រួម នឹងមន្ត្រី សិទ្ធិមនុស្ស និងអគ្គលេខាធិការ រង គ.ជ.ប. ដែលកំពុង ជាប់ឃុំ ក្នុងពន្ធនាគារ ផង។
ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានទទួល ព្រះរាជប្រទាន ការលើកលែងទោស ពីព្រះមហាក្សត្រ ក្នុងសំណុំរឿង មិនចូលខ្លួន បំភ្លឺ ជាសាក្សី។ លោក ត្រូវ តុលាការ ទោស ឲ្យជាប់ ពន្ធនា គាររយៈពេល ៥ខែ ពាក់ព័ន្ធ នឹងការ មិនចូលខ្លួន តាមការ កោះហៅ របស់ តុលាការ។ បើ ទោះជាត្រូវ លើកលែងទោស នៅពេល នេះក្ដី, លោក កឹម សុខា មិនទាន់ រួចខ្លួន ពីបណ្ដឹង ចោទប្រកាន់ នៅតុលាការ មួយចំនួន ទៀត ក្នុងសំណុំរឿង ពាក់ព័ន្ធ នឹងការ បញ្ចេញ ខ្សែអាត់ សំឡេង ដែលគេ សង្ស័យ ថា ជាការឆ្លើយឆ្លង រវាង លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ នោះទេ។ ក្នុងនោះ គឺ មានបណ្ដឹង របស់ កញ្ញា ធី សុវណ្ណថា ដែលចោទលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ និងបណ្ដឹង របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលប្ដឹង ឲ្យតុលាការ ផ្ដន្ទាទោសលោក កឹម សុខា និងទាមទារ សំណង ជំងឺចិត្ត ពីលោក កឹម សុខា ចំនួន ៣សែន ដុល្លារអាមេរិក៕
Kem Sokha will soon take over CNRP, now that Scam Rainsy is out of the picture.
ReplyDelete4:51 AM
ReplyDeleteDon't hold your breath !!!
I can only hold my breath for 1 minute. Kem Sokha will take over CNRP in a few months.
Delete10:14 AM
DeleteIt's pathetic, you don't even
understand the slang " Don't hold your breath " !!!
Ladies and gentlemen:
ReplyDelete-Drgunzet- (Anonymous4:51 AM) is a Vietnamese or Yuon dog eater going all over the place to spread the shitty stories about his Vietnam (the land of Yuon thieves) to allow the readers worldwide to read the fake Vietnamese history and himself. He did this to improve his shitty images, how incredible he is so that the world knows Vietnam is a fake country stolen from China, Champa and Cambodia. Stay tuned for this -Drgunzet-'s new fake or made-up story in the coming seconds...Let worldwide readers improve their English instead of believing his fake Vietnamese history coming from no where. :-)