Paris Peace Accords 23 Oct. 1991

Friday, December 23, 2016

សម រង្ស៊ី / Sam Rainsy: ត្រូវតែ ហ៊ាននិយាយ ពីការ ផ្ទេរអំណាច នៅប្រទេស កម្ពុជា | Daring to Discuss a Transition of Power Here in Cambodia


Image may contain: 2 people, crowd
Image may contain: one or more people, crowd, tree and outdoor
Image may contain: one or more people, crowd and outdoor

២៣ ធ្នូ ២០១៦ / 23 December 2016

ត្រូវតែ ហ៊ាននិយាយ ពីការ ផ្ទេរអំណាច នៅប្រទេស កម្ពុជា 
កាលពីថ្ងៃ ១៩ ធ្នូ ២០១៦ កាសែត ខេមបូឌាដេលី បានចុះផ្សាយ អត្ថបទមួយ ដែលមាន ចំណងជើង ថា «សម រង្ស៊ី ព្រមាន កម្ចាត់ ពួកឧទ្ទាមណា ដែលមិន គោរព លទ្ធផល នៃការ បោះឆ្នោត ឆ្នាំ ២០១៨ តែ ត្រូវ បានអ្នក វិភាគខ្លះ ចំអក»។  ក្នុងអត្ថបទនោះ ខ្ញុំ បានលើក ពីបញ្ហា មួយ ដ៏រសើប មួយ ដែលមនុស្ស ជាច្រើន មិនហ៊ាន និយាយ ដោយមាន ការភ័យខ្លាច, គឺ បញ្ហា ដែលអាច នឹងចោទឡើង នៅឆ្នាំ ២០១៨ បើ គណបក្ស ប្រជាជន កម្ពុជា មិនព្រម ទទួលស្គាល់ ថា, ខ្លួន បានចាញ់ឆ្នោត, ហើយ ចង់ នៅក្រាញ អំណាច ដោយប្រើ អំពើហិង្សា ក្នុងគោលបំណង កម្ចាត់ គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្ស ឈ្នះឆ្នោត។
   ក្នុងអត្ថាធិប្បាយ របស់ ពួកគេ ដូចមាន ចុះផ្សាយ ក្នុងកាសែត ខេមបូឌាដេលី, អ្នកវិភាគខ្លះ និយាយ ថា, បញ្ហា ដែលគណបក្ស ប្រជាជន កម្ពុជា ត្រូវ បោះបង់ អំណាច របស់ខ្លួន ថ្ងៃណាមួយ គឺ ជាបញ្ហា ដ៏រសើប បំផុត ដែលមិន ត្រូវ យកមក ចោទ ពេលនេះទេ ពីព្រោះ អ្នក ដែលលើកបញ្ហានេះ អាចត្រូវ គេ ចោទប្រកាន់ ថា ចង់បង្ក ភាពចលាចល។  អ្នកវិភាគ ទាំងនោះ ហាក់ដូច ជាស្តីបន្ទោស ខ្ញុំ ថា មិន ប្រុងប្រយ័ត្ន ឬក៏ មោទនភាព ពេក ឬក៏មិនមាន លក្ខណៈ ប្រាកដនិយម ដោយហ៊ាន លើកពីបញ្ហា ផ្ទេរអំណាច នៅឆ្នាំ ២០១៦ នេះ។   អ្នកវិភាគ ទាំងអស់នោះ ហាក់ដូចជា ភ័យតក់ ស្លុត ហួសហេតុ ចំពោះ អំណាច ផ្តាច់ការ របស់ គណបក្ស ប្រជាជន កម្ពុជា ដែលពូកែ ខាងសម្លុត និងបំបាក់ស្បាត ប្រជាពលរដ្ឋ។  ក្នុងបរិយាកាស គំរាមកំហែង បែបនេះ គ្មាន នរណា ហ៊ានលើកឡើង អំពី លទ្ធភាព ដែលតម្រូវ ឲ្យមាន ការផ្ទេរអំណាច ក្រោយ ពីការ បោះឆ្នោត តាមបែបបទ ប្រជាធិបតេយ្យ គួរសមមួយ ដែលនឹងនាំមក នូវជ័យជំនះ ឲ្យគណបក្ស សង្គ្រោះជាតិ។  តាមការពិត អ្នកវិភាគ ដែលសារព័ត៌មាន តែងតែ យកអត្ថាធិប្បាយ មកចុះផ្សាយ គ្រាន់តែ យកព្រឹត្តិការណ៍ ពីអតីតកាល ធ្វើជាគម្រូ, ហើយ យកគម្រូ ពីអតីតកាលនោះ ទៅបញ្ចាំង សម្រាប់ ព្យាករណ៍ អនាគតកាល។  ពួកអ្នក វិភាគ ទាំងនោះ ហាក់ដូចជា ជឿជាក់ លើព្រហ្មលិខិត មួយ ក្នុងអារម្មណ៍ របស់គេ ថា មិន អាចមាន ការផ្លាស់ប្តូរ អ្វីឡើយ ពីអតីតកាល ទៅអនាគតកាល។  តាមការពិត អ្នកវិភាគ ទាំងនោះ ហាក់ដូចជា ចង្អៀតចង្អល់ ផ្លូវចិត្ត និងកំសាក ក្នុងអារម្មណ៍ ដោយយល់ឃើញ ថា, គណបក្ស ប្រជាជន កម្ពុជា នឹងនៅ កាន់អំណាច ដល់អវសាន្តកាល។   ក្រោយ ពីការបោះឆ្នោត ថ្នាក់ជាតិ នៅថ្ងៃ ២៨ កក្កដា ២០១៨ បំណង របស់ខ្ញុំ គឺ ធានា ឲ្យមាន ការផ្ទេរអំណាច ដោយរលូន និងដោយសន្តិវិធី, ហើយ ខ្ញុំ នឹងធ្វើ អ្វីៗ គ្រប់បែបយ៉ាង ទាំងអស់ ដើម្បី សម្រេច គោលបំណងនេះ, ខ្ញុំ បានបញ្ជាក់ ច្រើនលើក ច្រើនសា មកហើយ ថា, ពេល ដែលគណបក្ស សង្គ្រោះជាតិ ឡើងមក កាន់អំណាច, យើង នឹងអំពាវនាវ យ៉ាងស្មោះស្ម័គ្រ ឲ្យមាន ការផ្សះផ្សា ជាតិ និងឯកភាព ជាតិ យ៉ាងពិតប្រាកដ, យើង នឹងបំបាត់ចោល ទាំងស្រុង នូវវប្បធម៌ «ទឹក ឡើង ត្រី ស៊ីស្រមោច, ទឹក ហោច ស្រមោច ស៊ីត្រី» ដូច្នេះ មិនត្រូវ មានគំនុំ គុំគួន និងការធ្វើ ទុក្ខបុកម្នេញ ចំពោះ នរណា ឡើយ។   រដ្ឋាភិបាល ថ្មី ស្របច្បាប់ ដឹកនាំ ដោយគណបក្ស សង្គ្រោះជាតិ នឹងធានា សុវត្ថិភាព និងភាព ថ្លៃថ្នូរ ចំពោះ សមាជិក ឬអតីត សមាជិក គណបក្ស ប្រជាជន កម្ពុជា ទាំងអស់, ហើយ យើង ក៏នឹងផ្តល់ លទ្ធភាព និងឱកាស ឲ្យជនជាតិ ខ្មែរ គ្រប់រូប ចូលរួម ក្នុងការ រៀបចំ ប្រទេស កម្ពុជា ឡើងវិញ ដើម្បី ឲ្យមាន ការអភិវឌ្ឍន៍ ពិតប្រាកដ ទូលំទូលាយ ប្រកប ដោយសមធម៌ និងយុត្តិធម៌។   ដូច្នេះ ឃ្លា ក្នុងចំណងជើង ចុះផ្សាយ ក្នុងកាសែត ខេមបូឌាដេលី ដែលលើកឡើង ថា, «សម រង្ស៊ី ព្រមានកម្ចាត់ពួកឧទ្ទាមណា ដែលមិនគោរពលទ្ធផល នៃការបោះឆ្នោតឆ្នាំ ២០១៨» នាំឲ្យ អ្នកខ្លះ យល់ខុស ពីបំណង ពិតប្រាកដ របស់ខ្ញុំ ពីព្រោះ ឃ្លានេះ សំដៅទៅ ចំពោះ តែ សេណារេយ៉ូ មួយ ដែលអាក្រក់ បំផុត, ហើយ ដែលយើង ត្រូវ ជៀសវាង ដាច់ខាត ដោយមាន ការគិតពិចារណា និងថ្លឹងថ្លែង ទាំងអស់គ្នា ចាប់តាំង ពីពេលនេះ តទៅ៕ សម រង្ស៊ី
ប្រធាន គណបក្ស សង្គ្រោះជាតិ

In “Rainsy Threatens to ‘Crush’ Election Holdouts; Analysts Scoff,” (December 19), I did raise a very sensitive—if not taboo—issue: that related to the dreadful prospect of the ruling CPP not accepting an election defeat in 2018 and forcibly clinging to power by dispatching the opposition CNRP.
—Letter to the Editor—
In their comments as quoted by The Cambodia Daily, some analysts argue that the issue of the CPP having one day to relinquish power is too “sensitive” to be raised or that it is too “soon” to raise it now because it may be seen as a “provocation.” The underlying reproach those analysts make to me is that I am not being “careful,” too “proud” and totally unrealistic when considering a transfer of power at this point.
Everybody seems to be so fascinated and impressed by the CPP’s totalitarian power and its political gesticulation that nobody dares seriously consider any possibility of a transfer of power following a relatively democratic election resulting in a victory for the opposition CNRP. Extrapolating past trends and projecting them into the future, all those often-quoted “analysts” and “experts” seem to be resigned—or intellectually and cowardly complacent—to the idea of the CPP remaining in power forever.
After the July 28, 2018, national elections, a smooth and peaceful transition remains my objective and, I would say, my obsession. On countless occasions I have stated that, when the CNRP comes to power, we will launch a sincere and genuine appeal for national reconciliation and unity. There will be no political retributions and no witch-hunts.
The new and legitimate CNRP-led government will treat with dignity all CPP members or former members and will offer them real opportunities to participate in the achievement of a true, inclusive and equitable development for Cambodia.
Therefore, the first portion of your article’s title, “Rainsy Threatens to ‘Crush’ Election Holdouts,” is misleading because it only corresponds to the worst-case scenario in the context of a more general presentation.
Sam Rainsy
CNRP President
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

6 comments:

  1. Anonymous10:38 AM

    This comment has been removed by a blog administrator.

    ReplyDelete
  2. Anonymous12:12 AM

    The good, the persistent and the brave will prevail !!!

    ReplyDelete
    Replies
    1. Anonymous7:36 AM

      I am afraid Mr. Hun Sen is a lot braver than Scam Rainsy. In fact, just about anyone is braver than the coward, Scam Rainsy.

      Delete
    2. Anonymous7:48 AM

      “Both China and Vietnam realise only too well that if they overtly intervened in support of Hun Sen against Sam Rainsy this could ignite Cambodian nationalism against them,” Scam Rainsy said.

      Woahahaha, so China and Vietnam are afraid of the puny people of Cambodia. What's is your power then? Can you enlighten me?

      Delete
  3. Anonymous9:17 AM

    Scam Rainsy is at this lowest point in his career and yet he is the most loudest, most absurd, and certainly most delusional.

    His party is showing signs of greatest rift.

    1. He insulted Kem Sokha greatly, "I must remain alive because I am the only one [not Kem Sokha] who can save and lead the nation." He further upset CNRP when he pretended to be brave in offering to go to jail in exchange for all currently jailed CNRP to be set free.

    Yeah right, Scam Rainsy is worth of all the CNRPs being jailed. What a bollock. Thus Kem Sokha's daughter wrote in a tweet, "“Somebody watches too much movies on their free time. If you respect the audience you at least make your lies sound believable."

    2. Kem Sokha already sold out to Mr. Hun Sen. He stopped the culture of slander [caused by Scam Rainsy], and restarted the culture of dialog.

    3. CPP is so entrenched now. CNRP is so weak. How can CNRP do any better in 2018.

    4. Scam Rainsy is running out of time. There is no Royal pardon. Nobody cares what he is talking about anymore except a few diehard loyalists.

    ReplyDelete
    Replies
    1. Anonymous11:53 AM

      Anonymous 9:17 AM,

      If you firmly believe that "Nobody cares what he is talking about anymore",why you still waste your times to cut and paste then post your comment over and over again to contradict your own belief?. Are you Mr. Insane !!!

      Delete