Paris Peace Accords 23 Oct. 1991

Monday, December 26, 2016

សម រង្ស៊ី / Sam Rainsy: អ្នកនយោបាយ ដែលត្រូវ បានគេ និរទេស ក្នុងប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា | Politicians having been exiled in Cambodia's history

Image may contain: 1 person, sunglasses, eyeglasses, suit, closeup and text
លោក សឺង ង៉ុកថាញ់ (១៩០៨ - ១៩៧៧) ត្រូវ បានអាជ្ញាធរ អាណានិគមនិយម បារាំង និរទេស ចេញ ពីប្រទេស កម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥១។  លោក សឺង ង៉ុកថាញ់ ជាអ្នក ស្នេហាជាតិ ខ្មែរ មួយរូប តាំងពីសម័យ លោកអាចារ្យ ហែម ចៀវ នៅដើម ទស្សវត្ស ឆ្នាំ ១៩៤០ ដែលបាន ប្រឆាំង អាណានិគមនិយម បារាំង ដើម្បី ទាមទារ ឯករាជ្យ ជូនប្រទេស កម្ពុជា។  លោក បានឡើង កាន់តំណែង ជានាយករដ្ឋមន្ត្រី ពីរលើក។  លើកទី១ នៅឆ្នាំ ១៩៤៥ បន្ទាប់ ពីកងទ័ព ជប៉ុន បានបង្ក្រាប រដ្ឋអំណាច អាណានិគមនិយម បារាំង មួយរយៈពេល ខ្លី ក្នុងសង្គ្រាមលោក លើកទី២។  លោក សឺង ង៉ុកថាញ់ បានឡើង កាន់អំណាច ជានាយករដ្ឋមន្ត្រី លើកទី២ នៅឆ្នាំ ១៩៧២ មួយរយៈពេល ខ្លី ម្តងទៀត ក្រោមរបប សាធារណរដ្ឋ ខ្មែរ របស់លោក លន់ នល់។  នៅឆ្នាំ ១៩៤៦ បន្ទាប់ ពីកងទ័ព អាណានិគមនិយម បារាំង បានវិលត្រឡប់ មកគ្រប់គ្រង ប្រទេស កម្ពុជាវិញ ក្រោយសង្គ្រាមលោកលើកទី២ លោក សឺង ង៉ុកថាញ់ ត្រូវ បានអាជ្ញាធរ បារាំង និរទេស ដោយចាប់បញ្ជូន ទៅឃុំឃាំង នៅប្រទេស បារាំង អស់រយៈពេល ៥ឆ្នាំ។  រដ្ឋអំណាច អាណានិគមនិយម បារាំង ពេលនោះ មានការ ភ័យខ្លាច ចំពោះ ប្រជាប្រិយភាព របស់លោក សឺង ង៉ុកថាញ់ ដោយសារតែ លោក សឺង ង៉ុកថាញ់ អាចប្រមែប្រមូល កម្លាំង ស្នេហាជាតិ ដើម្បី ទាមទារ ឯករាជ្យ ពីប្រទេស បារាំង កាន់តែ ឆាប់ឡើង។  ក្រោយពេល ប្រទេស កម្ពុជា បានទទួល ឯករាជ្យ ពីប្រទេស បារាំង ក្នុងឆ្នាំ ១៩៥៣, លោក សឺង ង៉ុកថាញ់ បានដឹកនាំ ចលនា ខ្មែរ សេរី ប្រឆាំង សម្តេចព្រះ នរោត្តម សីហនុ រហូត ដល់រដ្ឋប្រហារ ឆ្នាំ ១៩៧០។  លោក សឺង ង៉ុកថាញ់ ដែលមាន ដើមកំណើត នៅកម្ពុជា ក្រោម បានទទួល អនិច្ចកម្ម នៅឆ្នាំ ១៩៧៧ ក្នុងពន្ធនាគារ ប្រទេស វៀតណាម កុម្មុយនីស្ត។
Image may contain: 1 person, text

លោក ប៉ែន សុវណ្ណ (១៩៣៦ - ២០១៦) ជាអ្នក ស្នេហាជាតិ ខ្មែរ មួយរូប ដែលត្រូវ បានអាជ្ញាធរ អាណានិគមនិយម វៀតណាម និរទេស ចេញ ពីប្រទេស កម្ពុជា ឲ្យទៅ ជាប់គុក នៅទីក្រុង ហាណូយ អស់រយៈពេល ១០ឆ្នាំ, ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១។  លោក ប៉ែន សុវណ្ណ ជាបិតា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបាន ប្រមូលកម្លាំង ខ្មែរក្ នុងស្រុក មួយចំនួន ដោយមាន ការគាំទ្រ ពីកងទ័ព ប្រទេស វៀតណាម ដើម្បី ផ្តួលរំលំ របប ខ្មែរក្រហម របស់លោក ប៉ុល ពត។  ក្រោមរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដែលបន្តុបឡើង ដោយកងទ័ព ប្រទេស វៀតណាម នៅឆ្នាំ ១៩៧៩, លោក ប៉ែន សុវណ្ណ កាន់តំណែង ខ្ពង់ខ្ពស់ ជាងគេ និងមានអំណាច ខ្លាំង ជាងគេ ក្នុងឋានៈ លោក ជាអគ្គលេខាធិការ គណបក្ស ប្រជាជនបដិវត្តន៍ កម្ពុជា និងជានាយករដ្ឋមន្ត្រី មុនគេបង្អស់ ក្រោយពីរបប ខ្មែរក្រហម បានដួលរលំ នៅឆ្នាំ ១៩៧៩។  ទោះ ជាលោក ប៉ែន សុវណ្ណ បានពឹងពាក់ កងទ័ព ប្រទេស វៀតណាម ឲ្យជួយផ្តួលរំលំ របប ខ្មែរក្រហម ប្រល័យពូជសាសន៍ ក៏ដោយ, តែ លោក មានគំនិត ស្នេហាជាតិ ចង់ការពារ ទឹកដី ប្រទេស កម្ពុជា ឲ្យនៅគង់វង្ស, ហើយ លោក ក៏បានហ៊ាន តវ៉ា ការហូរចូលនិគម យួន មកក្នុង ទឹកដី ប្រទេស កម្ពុជា ដោយសារ តែ លោក យល់ច្បាស់ ថា, គេ បញ្ចូលនិគម យួន ទាំងនោះ ក្នុងគោលបំណង អនុវត្ត នយោបាយ អាណានិគមនិយម ប្រទេស វៀតណាម មកលើ ប្រទេស កម្ពុជា។  បន្ទាប់ ពីបាន កត់សម្គាល់, ការប៉ុនប៉ង រើបម្រះ របស់លោក ប៉ែន សុវណ្ណ ពីអាណានិគមនិយម ប្រទេស វៀតណាម, ហើយ ដោយសារ តែ មានការ ភ័យខ្លាច ចំពោះ ប្រជាប្រិយភាព លោក ប៉ែន សុវណ្ណ ដែលអាច ប្រមែប្រមូល កម្លាំង ស្នេហាជាតិ ដើម្បី រំដោះ ប្រទេស កម្ពុជា ក៏អាជ្ញាធរ វៀតណាម សម្រេច ចាប់លោក ប៉ែន សុវណ្ណ, ហើយ និរទេសលោក យកទៅ ឃុំឃាំង នៅប្រទេស វៀតណាម ដើម្បី កុំ ឲ្យលោក មានឱកាស បង្រួបបង្រួម កម្លាំង ខ្មែរ ស្នេហាជាតិ នៅលើទឹកដី ប្រទេស កម្ពុជា ក្នុងគោលបំណង ប្រឆាំងយួន ឈ្លានពាន។  លោក ប៉ែន សុវណ្ណ បានត្រូវ យួន ដោះលែង ឲ្យមាន សេរីភាព ឡើងវិញ, ហើយ វិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៅឆ្នាំ ១៩៩១ ក្រោយ ពីការ ចុះហត្ថ លេខា លើកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស។  មុនលោក ទទួលអនិច្ចកម្ម ក្នុងឆ្នាំ ២០១៦ ថ្មីៗនេះ, លោក ប៉ែន សុវណ្ណ បានសម្រេចចិត្ត គាំទ្រ គណបក្ស សង្គ្រោះជាតិ ដែលលោក បានធ្វើ ជាថ្នាក់ដឹកនាំ មួយរូប ដ៏ឆ្នើម។
Image may contain: 1 person, closeup
សម្តេចព្រះ នរោត្តម សីហនុ (១៩២២ - ២០១២) ត្រូវ បានរបប សាធារណរដ្ឋ ខ្មែរ របស់លោក លន់ នល់ និរទេស ព្រះអង្គ ឲ្យគង់នៅ ក្រៅប្រទេស ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។  បន្ទាប់ ទៅទៀត សម្តេចព្រះន រោត្តម សីហនុ ត្រូវ បានរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ក្រោម អាណានិគមនិយម វៀតណាម និរទេស ព្រះអង្គ ឲ្យគង់នៅ ក្រៅប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដោយសារ តែ ពេលនោះ របបចំណុះ យួន ដឹកនាំ ដោយលោក ជា ស៊ីម, លោក ហេង សំរិន, និងលោក ហ៊ុន សែន បានចោទព្រះអង្គ ថា ជាជនក្បត់ជាតិ។  ជាពិសេស របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា នេះ (១៩៧៩ - ១៩៩១) មានការ ភ័យខ្លាច ចំពោះ ប្រជាប្រិយភាព របស់ សម្តេចព្រះ នរោត្តម សីហនុ ដែលក្នុងសម័យនោះ ព្រះអង្គ អាច ប្រមែប្រមូល កម្លាំងខ្មែរ អ្នកស្នេហាជាតិ ដើម្បី ដេញយួន, ហើយ ទាមទារ ឲ្យប្រទេស កម្ពុជា ទទួលបាន ឯករាជ្យ ពេញលេញ សាជាថ្មី ម្តងទៀត ដូចកាលពេល ដែលព្រះអង្គ បានទាមទារ ឯករាជ្យ ពីអាណានិគមនិយម បារាំង នៅឆ្នាំ ១៩៥៣។  សរុប សេចក្តីទៅ មេដឹកនាំ របប សាធារណរដ្ឋ ទាំងពីរ ខាងលើនេះ បាន និរទេស សម្តេចព្រះ នរោត្តម សីហនុ ឲ្យព្រះអង្គ គង់នៅ ក្រៅប្រទេស ជាយូរឆ្នាំ ដើម្បី កុំ ឲ្យព្រះអង្គ មានវត្ត មាន នៅលើទឹកដី ប្រទេស កម្ពុជា បន្ទាប់ ពីអ្នក ដឹកនាំ ប្រទេស កម្ពុជា ពេលនោះ បាន លាបពណ៌ ចោទប្រកាន់ និងផ្តន្ទាទោស ព្រះអង្គ ដោយអយុត្តិធម៌ សព្វគ្រប់បែបយ៉ាង។

សូម ស្តាប់ ព្រះរាជបន្ទូល សម្តេចព្រះ នរោត្តម សីហនុ ស្តីពី អាណានិគមនិយម វៀតណាម លើប្រទេស កម្ពុជា ក្នុងទស្សវត្ស ឆ្នាំ ១៩៨០ ដោយចុច http://tinyurl.com/z8j2yqt
Image may contain: 1 person, eyeglasses and closeup
លោក សម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវ បាន របប ផ្តាច់ការ របស់លោ ហ៊ុន សែន និរទេស ឲ្យនៅក្រៅ ប្រទេស ៣ដង ជាបន្តបន្ទាប់, គឺ៖ លើកទី១, ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦; លើកទី២, ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣; និងលើក ទី៣, ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន។  មូលហេតុ នៃការ និរទេសនេះ គឺ មិនខុស ពីមូលហេតុ នៃការ និរទេស លោក សឺង ង៉ុកថាញ់, លោក ប៉ែន សុវណ្ណ, និងសម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យ មុនៗ នោះទេ។  និយាយ ឲ្យខ្លី គឺ លោក ហ៊ុន សែន មានការ ភ័យខ្លាច ចំពោះ ប្រជាប្រិយភាព របស់លោក សម រង្ស៊ី ដែលកំពុង តែ ប្រមែប្រមូល កម្លាំងខ្មែរ អ្នកស្នេហាជាតិ, អ្នកប្រជាធិបតេយ្យ, និងអ្នក ស្រលាញ់ យុត្តិធម៌ ឲ្យរួបរួមគ្នា ក្នុងជួរ គណបក្សសង្គ្រោះជាតិ ដើម្បី នាំមក នូវការ ផ្លាស់ប្តូរ នៅប្រទេស កម្ពុជា ស្របតាម ឆន្ទៈ ប្រជារាស្ត្រខ្មែរ ទាំងមូល។  ក្នុងគោលបំណង បញ្ឈប់ សកម្មភាព នយោបាយ របស់លោ សម រង្សុី ដោយបង្ករឿង កុំ ឲ្យអ្នក ប្រឆាំងនេះ មានវត្តមាន នៅលើទឹកដី ប្រទេស កម្ពុជា ទៀត, របបលោក ហ៊ុន សែន បាន និងកំពុង ប្រើតុលាការ អាយ៉ង របស់គេ ដើម្បី លាបពណ៌ និងផ្តន្ទាទោស លោក សម រង្ស៊ី សព្វគ្រប់ បែបយ៉ាង ទាំងអស់ យ៉ាងអយុត្តិធម៌ ជាទីបំផុត។  តែ លោក ហ៊ុន សែន យល់ខុស ទាំងស្រុង ក្នុងការ នឹកស្មានថា អាច កាត់បន្ថយ ឥទ្ធិពល នយោបាយ របស់លោក សម រង្ស៊ី, ពីព្រោះ សម័យនេះ មិនដូច សម័យមុនៗ ទេ ដោយសារ តែ ក្នុងសម័យ បច្ចុប្បន្ននេះ មានមធ្យោបាយ ផ្សព្វផ្សាយ ព័ត៌មាន និងទំនាក់ទំនងគ្នា ទៅវិញ ទៅមក ប្រកប ដោយប្រសិទ្ធភាព ខ្ពស់បំផុត ដូចជាបណ្តាញសង្គម Facebook ជាដើម។  ម្យ៉ាងវិញទៀត ឧត្តមគតិ លោក សម រង្ស៊ី បានជ្រួតជ្រាប ទៅក្នុងបេះដូង ប្រជារាស្ត្រ ខ្មែរ រួចទៅហើយ,  មានន័យ ថា, សម រង្ស៊ី មិនមែន គ្រាន់តែ ជាបុគ្គល មួយរូប ទេ តែ មាន សម រង្ស៊ី រាប់លាននាក់ នៅទូទាំង ប្រទេស កម្ពុជា ដែលនឹង នាំមក នូវការ ផ្លាស់ប្តូរ ឲ្យទាល់តែបាន នៅឆ្នាំ ២០១៧ និង ២០១៨។
២៥ ធ្នូ ២០១៦ / 25 December 2016

អ្នកនយោបាយ ដែលត្រូវ បានគេ និរទេស ក្នុងប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា | Politicians having been exiled in Cambodia's history 

ការនិរទេស គឺ ជាវិធានការ នយោបាយ តាមរបៀប ផ្តាច់ការ ដែលរដ្ឋអំណាច ណាមួយ អនុវត្ត ចំពោះ តួអង្គ នយោបាយ ណាម្នាក់ ដែលគេ ចង់បញ្ឈប់ សកម្មភាព នយោបាយ ដោយបំបាត់ វត្តមាន, គឺ បណ្តេញចេញ ពីប្រទេស កំណើត របស់ តួអង្គ នយោបាយ នោះ។  ក្នុងប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា មានតួអង្គ នយោបាយ យ៉ាងតិច ៤រូប ដែលត្រូវ រដ្ឋអំណាច ក្នុងសម័យ ណាមួយ បាននិរទេស មិន ឲ្យមាន វត្តមាន នៅលើទឹកដី ប្រទេស កម្ពុជា ដោយសារ តែ រដ្ឋអំណាច សម័យនោះ មានការ ភ័យខ្លាច ចំពោះ ប្រជាប្រិយភាព របស់ ឥស្សរជន ប្រឆាំងគេនោះ ដែលអាច ផ្តួលរំលំ របបគេ។  ឥស្សរជន នយោបាយ ទាំង ៤រូប ដែលគេ បាន ឬកំពុង និរទេសនោះ មានដូចតទៅ៖ 

១. លោក សឺង ង៉ុកថាញ់ (១៩០៨ - ១៩៧៧) ត្រូវ បានអាជ្ញាធរ អាណានិគមនិយម បារាំង និរទេស ចេញ ពីប្រទេស កម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥១។  សូម ចូលមើល ការរំឮក ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ស្តីពី ការនិរទេសលោក សឺង ង៉ុកថាញ់ [...]។


២.
លោក ប៉ែន សុវណ្ណ (១៩៣៦ - ២០១៦) ត្រូវ បានអាជ្ញាធរ អាណានិគមនិយម វៀតណាម និរទេស ចេញ ពីប្រទេស កម្ពុជា ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១។  សូម ចូលមើល ការរំឮក ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ស្តីពី ការនិរទេសលោក ប៉ែន សុវណ្ណ
[...]

៣.
សម្តេចព្រះ នរោត្តម សីហនុ (១៩២២ - ២០១២) ត្រូវ បាន របប សាធារណរដ្ឋ របស់លោក លន់ នល់ និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បន្ទាប់ ទៅទៀត ព្រះអង្គ ត្រូវ បាន របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា (ជា ស៊ីម, ហេង សំរិន, ហ៊ុន សែន) ក្រោម អាណានិគមនិយម វៀតណាម និរទេស ព្រះអង្គ ឲ្យគង់នៅ ក្រៅប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១។  សូម ចូលមើល ការរំឮក ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ស្តីពី ការនិរទេស សម្តេចព្រះ នរោត្តម សីហនុ ទាំង ២ដង នោះ
[...]

៤. លោក សម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវ បាន របប ផ្តាច់ការ របស់លោក ហ៊ុន សែន និរទេស ឲ្យនៅក្រៅ ប្រទេស ៣ ដង ជាបន្តបន្ទាប់, គឺ លើកទី១ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦, លើកទី២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣, និងលើកទី៣ ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន។  សូម ចូលមើល ការរំឮក ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ស្តីពី ការនិរទេសលោក សម រង្ស៊ី ទាំង ៣ដង នោះ
[...]
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

5 comments:

  1. Anonymous9:58 AM

    What a liar! Scam Rainsy was not exiled, he self-exiled, basically he ran away like a coward. He was about to board an airplane to Cambodia but got cold feet after he received the news about his immunity got stripped. He refused to come back to Cambodia, so he was not exiled.

    ReplyDelete
    Replies
    1. Anonymous9:15 AM

      កូនមេចោគេចុយកណ្ដួយរយះ

      Delete
  2. Anonymous12:40 AM

    9:58 AM

    Exile is exile !!!
    Not how, but why or the causes.

    ReplyDelete
    Replies
    1. Anonymous8:52 AM

      The cause is: cowardice!

      Delete
  3. Anonymous10:11 AM

    Pan Sovann was not exiled. He was convicted for being counter-revolution, imprisoned. Then he was kicked to the curb. Afterward, he was being exploited by CNRP to do mucho-ado-nothing.

    After he died, CNRP tried to exploit his name as a hero. But then again, it's mucho-ado-nothing.

    ReplyDelete