Paris Peace Accords 23 Oct. 1991

Tuesday, December 27, 2016

លោក ស ខេង បញ្ជា ​ឲ្យ​ពិនិត្យ​ ករណី​ ចោទ​ថា​ លោក ឌិន ពុទ្ធី បើក​ឡាន​ បុក​នាយ​រង​ ប៉ុស្តិ៍​ប៉ោយប៉ែត | Sar Kheng orders investigation of Din Puthy ramming his vehicle into police

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។

លោក ស ខេង បញ្ជា ​ឲ្យ​ពិនិត្យ​ ករណី​ ចោទ​ថា​ លោក ឌិន ពុទ្ធី បើក​ឡាន​ បុក​នាយ​រង​ ប៉ុស្តិ៍​ប៉ោយប៉ែត

RFA / វិទ្យុ អាស៊ី សេរី | ២៦ ធ្នូ ២០១៦


រដ្ឋមន្ត្រី ​ក្រសួង​ មហាផ្ទៃ បញ្ជា ​ឲ្យ​មន្ត្រី​ ក្រោម​បង្គាប់ ពិនិត្យ​មើល​ ករណី របស់​ ប្រធាន​ សមាគម​ ពង្រឹង សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ ​កម្ពុជា លោក ឌិន ពុទ្ធី ដែល​ត្រូវ​ បាន​ចោទ​ប្រកាន់​ ថា បើក​ឡាន ​បុក​នគរបាល អន្តោប្រវេសន៍​ នៅ​ក្រុង ​ប៉ោយប៉ែត

រដ្ឋមន្ត្រី ​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ ថា, បញ្ហា​ រវាង​ នគរបាល​ អន្តោប្រវេសន៍ និង​ប្រធាន​ សមាគម ​ពង្រឹង ​សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ​ កម្ពុជា លោក ឌិន ពុទ្ធី នៅ​ក្រុង​ ប៉ោយប៉ែត នោះ ជា​រឿង​ នៅ​ថ្មី​ពេក​ សម្រាប់ ការ​ធ្វើ​ សេចក្ដី​សន្និដ្ឋាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ ប្រាប់​ អ្នក​សារព័ត៌មាន ​នៅ​ព្រឹក​ថ្ងៃ​ ទី​២៦ ធ្នូ ថា, លោក​ បាន​បញ្ជា​ ឲ្យ​មន្ត្រី​ ក្រោម​បង្គាប់ ស៊ើប​អង្កេត ករណី​ នេះ​ហើយ៖ «ខ្ញុំ​ ក៏​បាន​ ដឹង​ដែរ, ហើយ​ ខ្ញុំ​ បាន​បញ្ជា​ តាំង​ពី​ព្រឹក​មិញ​ទៅ​ ឲ្យ​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍ ដើម្បី​ ពិនិត្យ​ ករណី​នេះ, ហើយ​ ក៏​ដូច ជា​អាជ្ញាធរ​ ខេត្ត​ បន្ទាយមានជ័យ ឲ្យ​ពិនិត្យ​ បញ្ហា​នេះ ដើម្បី​ យើង​ ឈាន​ទៅ​ សន្និដ្ឋាន។  ប៉ុន្តែ​ ឮ​ថា, តាម​សារ ព័ត៌មាន​ ភ្នំពេញ​ប៉ុស្តិ៍ ​ថា, ដូចជា​មាន ​ការ​ចោទ​ប្រកាន់។  ខ្ញុំ​ មិន​ដឹង​ទេចោទ​ប្រកាន់ ​ទៅ​លើ ​អ្នក​បើកបរ, ចោទ​ប្រកាន់​ យ៉ាង​ណា ​មិន​ដឹង​ទេ។  អា​នេះ​ សារព័ត៌មាន ​បាន​និយាយ​ អ៊ីចឹង។  ខ្ញុំ​ នឹង​ពិនិត្យ​ បញ្ហា​នេះ ​ទៀត»

ប្រសាសន៍​ របស់​លោក ស ខេង គឺ​ ក្រោយ​ពេល ​ដែល​ប្រធាន​ គណៈកម្មការ​ ទី​១ គឺ​ គណៈកម្មការ​ សិទ្ធិ​មនុស្ស ទទួល​ ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង ​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ស្នើសុំ​ នៅ​ក្នុង​កិច្ច​ប្រជុំ ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ ទី​២៦ ធ្នូ ឲ្យ​ស៊ើប​អង្កេត​ ករណី​ លោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ប្រធាន​ សមាគម ពង្រឹង​ សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ​ កម្ពុជា ដែល​រង​ការ​ ចោទ​ប្រកាន់​ ថា, បាន​បើក​ឡាន ​បុក​នគរបាល ​អន្តោប្រវេសន៍​ នៅ​ក្រុង​ ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ ទី​២២ ធ្នូ។

លោក អេង ឆៃអ៊ាង វិភាគ​ ថា, ស្ថានភាព​ ដែល​នគរបាល​ នោះ​ ដួល​ក្ដាប់ អាច​មក​ ពី​ជំងឺ៖ «បើ​សិន​ជា ​ឡាន​នោះ​ អត់​ប៉ះ, ហើយ​ ទិដ្ឋភាព​ បង្កើត​របួស​មែន, ខ្ញុំ​ អាច​សន្និដ្ឋាន​ ថា, គាត់​ អាច​ដួល​ ដោយសារ​ មាន​ជំងឺ, ហើយ​ បើ​ យើង​មើល​ទិដ្ឋភាព​ក្ដាប់​ដៃ ក្ដាប់​ដៃ​គង ក្ដាប់​សោ​ឡាន បើ​មនុស្ស​ដួល​ដោយសារ​ការ​ប៉ះ​ទង្គិច ដៃ​អត់​ក្ដាប់​កើត​ទេ គឺ​លាត ព្រោះ​មាន​កម្លាំង​ស្អី​មក គឺ​មនុស្ស​លាត ដើម្បី​ទប់ មិន​អាច​លាត​ទេ...បើ​គាត់​មាន​ជំងឺ​នេះ គឺ​គាត់​មាន​បញ្ហា​ហ្នឹង​ភ្លាម»


ការ​វិភាគ​ របស់​លោក ត្រូវ​ បាន​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ ឲ្យ​ភ្លាមៗ៖ «ថា​ តើ​ អា​ដួល​ទៅ​ហ្នឹង ​វា​ ត្រូវ​ក្ដាប់ ឬ​ក៏​ត្រូវ​ អី អា​ហ្នឹង​គឺ​ត្រូវ​ថា ម្យ៉ាង​ដែរ បើ​សិន​ឯកឧត្ដម​ទៅ​ធ្វើ​ពេទ្យ​កោសល្យវិច័យ ល្អ​ជាង​តំណាង​រាស្ត្រ»

លោក ឌិន ពុទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បន្ទាប់​ពី​សមត្ថកិច្ច​ចោទ​ថា លោក​បាន​បើក​ឡាន​បុក​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ម្នាក់​ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ខឿន​ថ្ម​សន្លប់​បាត់​ស្មារតី។ ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ​នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ ច្រក​ទ្វារ​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​នោះ។

លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ក្រោម​បទ​ចោទ​ថា បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ រីឯ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នោះ​ជាច្រើន​នាក់ អះអាង​ថា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជា​មនុស្ស​គ្មាន​កំហុស ហើយ​តុលាការ​មិន​ទាន់​បាន​កោះ​ហៅ​សាក្សី​ជាច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ ទៅ​សួរ​នាំ​នៅ​ឡើយ។

សាក្សី​ដែល​សុំ​មិន​ចេញ​ឈ្មោះ​ម្នាក់​អះអាង​ថា ហេតុការណ៍​នៅ​ពេល​នោះ រថយន្ត​មិន​បាន​បុក​មន្ត្រី​នគរបាល​ឈ្មោះ ឈាន ពិសិដ្ឋ នោះ​ទេ គឺ​នគរបាល​រូប​នោះ​ដួល​នៅ​មុខ​រថយន្ត​ដោយ​ខ្លួន​ឯង៖ «ខ្ញុំ​នៅ​ក្នុង​ហេតុការណ៍​ហ្នឹង គឺ​ខ្ញុំ​ជា​អ្នក​ថត​វីដេអូ​ហ្នឹង។ វីដេអូ​ហ្នឹង ថត​ឃ្លីប​ទី​មួយ គឺ​នៅ​ម៉ោង ១០ និង ៤៤​នាទី។ ឃ្លីប​ទី​ពីរ ដែល​គាត់​ដួល​សន្លប់ គឺ​នៅ​ម៉ោង ១០ និង ៤៥​នាទី។ អ៊ីចឹង​ឃ្លីប ហើយ​និង​អ្នក​ដែល​ឃើញ​ហ្នឹង គឺ​គេ​ឃើញ​ថា ឡាន​គឺ​ឈប់​ង៉ក់ ហើយ​ប៉ូលិស​នៅ​ខាង​មុខ​ហ្នឹង​គាត់​ធ្វើ​ដួល​ដោយ​ខ្លួន​ឯង ឬ​ក៏​គាត់​ធ្វើ​សន្លប់​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា ភាព​អយុត្តិធម៌​ត្រង់​នេះ គឺ​ឡាន​អត់​មាន​ប៉ះ​គាត់​ទេ។ ឡាន​ថយ​បន្តិច​ទៅ ឡាន​នៅ​ស្ងៀម ហើយ​ឃើញ​ប៉ូលិស​ហ្នឹង គាត់​ដួល​នៅ​ខាង​មុខ​នោះ​តែ​ម្ដង»

ឃ្លីប​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​ផ្នែក​ខ្លះ​ពី​ហេតុការណ៍​នគរបាល​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ឌិន ពុទ្ធី នោះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក​ព្រោងព្រាត។ អ្នក​លេង​ហ្វេសប៊ុក​ភាគច្រើន​បញ្ចេញ​មតិ​ថា នគរបាល​អន្តោប្រវេសន៍​ដែល​ដួល​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ​ជា​ការ​សម្ដែង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​នេះ​គេ​នៅ​មិន​ទាន់​រក​ឃើញ​ខុស​ត្រូវ​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ថ្លែង​ថា ពួក​គាត់​នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​លោក ឌិន ពុទ្ធី៕






2 comments:

  1. Anonymous5:26 PM

    The police working for immigration service in Cambodia is not really a service man to work to track down illegal immigrant. This police is a secret Yuon/Vietnamese agent (from illegal Yuon/Vietnamese parents living in Cambodian). Please all Khmer/Cambodian people watch on each other and protect each other. You know that some policemen are not Khmer/Cambodian, but they are fake Khmer policemen in the uniforms. We need to make noise out loud so that the world and all Khmer people should know better that some policemen are secret and hidden Yuon/Vietnamese agents working for Hun Sen, Sar Kheng and other corrupted CPP officials and thieves in Cambodia.

    ReplyDelete
  2. Anonymous10:05 AM

    What a culture of lies. I could not find a shred of video clip showing who hit whom or who pretended to be hit. All I saw were a bunch of lies, accusation, demonstration.

    You really need to improve and stop all the lies. What a waste of time.

    ReplyDelete