លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
អាមេរិក, កម្ពុជា រក្សាជំហរ ចាប់បញ្ជូន ពលរដ្ឋខ្មែរធ្វើ ខុសច្បាប់ មកកម្ពុជាវិញ
RFA / វិទ្យុ អាស៊ី សេរី | ៣០ ធ្នូ ២០១៦
ស្ថានទូត អាមេរិក ប្រចាំកម្ពុជា បញ្ជាក់ ថា, ខ្លួន នៅតែ រក្សាជំហរ ធ្វើមាតុភូមិ និវត្តន៍ ដូចដែល ភាគី ទាំងពីរ បានឯកភាពគ្នា រួចហើយ។ អង្គការ មិនមែន រដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស បង្ហាញ ការសោកស្ដាយ ចំពោះ គោលនយោបាយនេះ និងថា, វា នឹងអាច ប៉ះពាល់ សិទ្ធិ ដែលត្រូវ ធ្វើមាតុភូមិ និវត្តន៍ ជនទាំងនោះ ប្រសិនបើ ពួកគេ ចង់វិល ចូលប្រទេស អាមេរិកវិញ។
ក្រសួង មហាផ្ទៃ បញ្ជាក់ ថា, នៅពេលនេះ ទាំងស្ថានទូត អាមេរិក និងរដ្ឋាភិបាល កំពុង បន្ត ពិនិត្យមើល ឡើងវិញ ទៅលើ កិច្ចព្រមព្រៀង ដែលបាន អនុវត្ត រួចហើយ កាលពីជាង ១០ឆ្នាំមុន ថា, តើ មានប្រការណាខ្លះ ដែលត្រូវ កែសម្រួល ឬអាច បន្ថែម ចំណុច ខ្វះខាត ទៀត។
ការបញ្ជាក់ ជំហរ ដូចនេះ របស់លោក ខៀវ សុភ័គ មន្រ្តីនាំពាក្យ ក្រសួង មហាផ្ទៃ ស្របពេល កាសែត ក្នុងស្រុក ចុះផ្សាយ ថា, ស្ថានទូត អាមេរិក ប្រចាំកម្ពុជា បដិសេធ សំណើ របស់ រដ្ឋាភិបាល ដែលសូម ឲ្យអាមេរិក ឈប់បញ្ជូន ខ្មែរ ប្រព្រឹត្ត កំហុស លើទឹកដី អាមេរិក មកកម្ពុជាវិញ។
I cheer every time I read a news report of Cambodians being deported back to Cambodia. Good riddance. Now that USA knows Cambodians are mostly pro-China and keep calling for China to succeed, USA is figuring out Cambodians are the most willing agents to work for China to gain favor against USA.
ReplyDeleteUSA will step up the deportation effort. With Trump as President, I will go "Yeeha!"