អាជ្ញាធរ ខេត្តស្វាយរៀង ថា, ការបោះបង្គោល ព្រំដែន ថ្មី មិនបាន បាត់ដី ទៅខាង វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៣ ធ្នូ ២០១៦
អាជ្ញាធរ ខេត្តស្វាយរៀង នៅថ្ងៃ ទី២៣ ខែធ្នូ បានចុះទៅ តំបន់បោះបង្គោល ព្រំដែន ស្ថិតក្នុង ភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បន្ទាប់ពីបានឮពលរដ្ឋអះអាងថា ការបោះបង្គោលនេះចូលដីស្រែរបស់ពួកគាត់។ ប៉ុន្តែអភិបាលរងខេត្តស្វាយរៀង ឆ្លើយតបថា ការបោះបង្គោលព្រំដែន ថ្មី លេខ១៤៦ គឺ ធ្វើឡើង ដោយមាន ការព្រមព្រៀង រវាង ប្រទេស ទាំងពីរ និងសាងសង់ នៅលើ បង្គោលចាស់ តែ ប៉ុណ្ណោះ មិនមាន ការបាត់បង់ ទឹកដី ទៅប្រទេស វៀតណាម ទេ។ ទោះយ៉ាងណា ពលរដ្ឋ នៅតែ បារម្ភ ថា, ការបោះ បង្គោលព្រំដែន ចូលដីស្រែគាត់នឹងអាចបាត់បង់បន្ថែមទៀតនៅពេលខាងមុខ។
សូម ស្ដាប់ សេចក្ដីរាយការណ៍ ផ្ទាល់ របស់លោក រាជ វិញ្ញូ៖
No comments:
Post a Comment