២៧ ធ្នូ ២០១៧ / 27 December 2016 - Another act of political repression
ក្រោមរបបផ្តាច់ការ និងព្រៃផ្សៃ របស់លោក ហ៊ុន សែន ដែលប្រើប្រាស់ តុលាការ អាយ៉ង ក្រោមបញ្ជាគាត់ ដោយមិនចេះ អៀនខ្មាស ប្រទេស កម្ពុជា ជាប្រទេស មួយ ខុសគេ ក្នុងពិភពលោក ដែលអ្នកស្លូតត្រង់ ត្រូវគេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំពើអាក្រក់បានតាមចិត្ត ប្រកបដោយនិទណ្ឌភាព។ សេចក្តីសម្រេចរបស់តុលាការអាយ៉ង មកលើរូបខ្ញុំ និងសហការីរបស់ខ្ញុំ ២ នាក់ថ្ងៃនេះ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំង ហើយការប្តេជ្ញាចិត្តកាន់តែខ្ពស់ ក្នុងការតស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ នៅឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ។
Under Hun Sen's repressive regime shamelessly using its Kangaroo Court, Cambodia is a sadly unique country where innocents are prosecuted and persecuted while criminals walk free with total impunity. Today's court sentences handed to two young colleagues of mine and to me, only encourage me to fight harder in order to bring about a democratic change in Cambodia through the 2017 and 2018 elections.
No comments:
Post a Comment