អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ |
មន្ត្រី បក្សប្រជាជន ថា, មិន ទាន់បាន ដំណឹង ដែលថា លោក ហ៊ុន សែន ចង់លប់ ប្រធាន ក្រុមភាគតិច
RFA / វិទ្យុ អាស៊ី សេរី | ១៦ មករា ២០១៧
អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរី ដឹង នៅរសៀល ថ្ងៃទី១៦ ខែមករា ថា, លោក មិនទាន់ ទទួលបាន ព័ត៌មាន ដែលថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លែងចង់ ឲ្យមាន ប្រធាន ក្រុមមតិ ភាគតិច និងប្រធាន ក្រុមថ្នាក់ដឹកនាំ តំណាងរាស្ត្រ នោះឡើយ។
ការបញ្ជាក់ របស់លោក សុខ ឥសាន ធ្វើឡើង បន្ទាប់ ពីអង្គភាព សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) បានចុះផ្សាយ ខណៈ លោក ហ៊ុន សែន កំពុង ដឹកនាំ ប្រតិភូ ទៅចូលរួម វេទិកា សេដ្ឋកិច្ច ពិភពលោក នៅទីក្រុង ដាវ៉ូស នៃប្រទេស ស្វីស ថា, លោក ហ៊ុន សែន ស្នើឲ្យ ធ្វើ វិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា ត្រង់ប្រការ ៤៨ថ្មី (បី) ដើម្បី លុបចោល ប្រធាន ក្រុមមតិ ភាគតិច និងប្រធាន ក្រុមថ្នាក់ដឹកនាំ តំណាងរាស្ត្រ បើ យន្តការ ដែលទើប បង្កើតនេះ ពិបាក ក្នុងការ ធ្វើការ, រួមទាំង ប៉ុនប៉ង ចរចា ដោះលែង អ្នកទោស ដែលបំពាន ដល់អំណាច តុលាការ ផងនោះ។
តួនាទី ប្រធាន ក្រុមមតិ ភាគតិច និងប្រធាន ក្រុមថ្នាក់ដឹកនាំ តំណាងរាស្ត្រ ទើប ត្រូវ បានបង្កើតឡើង ក្រោយ កិច្ចចរចា បញ្ចប់ជម្លោះ នយោបាយ រវាង គណបក្ស កាន់អំណាច និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយដៃគូសន្ទនា នៅពេលនោះ គឺ រវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី។
ទើប តែ នៅដើម ខែធ្នូ ឆ្នាំ២០១៦ កន្លង ទៅនេះ, លោក ហ៊ុន សែន បានប្រកាស ប្ដូរតួនាទីនេះ មកឲ្យ ប្រធាន ស្ដីទី គណបក្ស ប្រឆាំង លោក កឹម សុខា ធ្វើដៃគូ សន្ទនា ជាមួយ នឹងលោក បន្ទាប់ ពីលោក សម រង្ស៊ី ត្រូវ បានរដ្ឋាភិបាល ហាម មិនឲ្យ ចូលប្រទេស។
No comments:
Post a Comment