Paris Peace Accords 23 Oct. 1991

Tuesday, January 17, 2017

[Demographic Vietnamization: Elections]គ.ជ.ប. សម្រេច​ លុប​ឈ្មោះ​ វៀតណាម​ ២​នាក់​ ក្នុង​ចំណោម​ បណ្ដឹង​ សូម លុប​ឈ្មោះ ១៨១​នាក់

ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

គ.ជ.ប. សម្រេច​ លុប​ឈ្មោះ​ វៀតណាម​ ២​នាក់​ ក្នុង​ចំណោម​ បណ្ដឹង​ សូម លុប​ឈ្មោះ ១៨១​នាក់

RFA / វិទ្យុ អាស៊ី សេរី | ១៦ មករា ២០១៧


ក្រុម​ប្រឹក្សា​ ជំនុំ​ជម្រះ​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) សម្រេច​ លុប​ឈ្មោះ​ ជនជាតិ​ វៀតណាម ២​នាក់​ ចេញ​ ពី​បញ្ជី​ ចុះ​ឈ្មោះ​ បោះឆ្នោត​ថ្មី ក្នុង​ចំណោម​ បណ្ដឹង​ តវ៉ា​ សូម លុប​ឈ្មោះ ១៨១​នាក់។

ប្រធាន​ គ.ជ.ប. និង​ជា​ប្រធាន ​ក្រុម​ប្រឹក្សា​ ជំនុំ​ជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែង​ ក្នុង​សន្និសីទ ​កាសែត​ នៅ​យប់​ ថ្ងៃ​ទី​១៦ មករា ថា, ក្នុង​ចំណោម ​បណ្ដឹង​ តវ៉ា​ សូម លុប​ឈ្មោះ​ ជន​បរទេស ១៨១​នាក់, ក្រុម​ប្រឹក្សា​ ជំនុំ​ជម្រះ គ.ជ.ប. សម្រេច​ លុប​ឈ្មោះ​ ជនជាតិ​ វៀតណាម ២​នាក់​ ចេញ​ ពី​បញ្ជី​ ចុះ​ឈ្មោះ​ បោះឆ្នោត ​ថ្មី​ ឆ្នាំ​២០១៦។


លោក​ ថា ដោយឡែក គ.ជ.ប. សម្រេច​ដក​ឈ្មោះ ១៤​នាក់​ផ្សេង​ទៀត​ដែល​ដើម​បណ្ដឹង​ប្ដឹង ដោយសារ គ.ជ.ប. រក​ឃើញ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ។ លោក ស៊ិក ប៊ុនហុក បញ្ជាក់​ទៀត​ថា គ.ជ.ប. ទុក​ពេលវេលា ៥​ថ្ងៃ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ដើម​បណ្ដឹង​ប្ដឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​សេចក្ដី​សម្រេច​នេះ។

បណ្ដឹង​ចំនួន​៧ ទាក់ទង​នឹង​ការ​សុំ​លុប​ឈ្មោះ​ជន​បរទេស ដែល​គេ​សំដៅ​ទៅ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន ៦​បណ្ដឹង​ពី​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ និង ១​បណ្ដឹង​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​សុំ​លុប​ឈ្មោះ​ជន​បរទេស​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​ថ្មី និង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​មិន​ត្រឹមត្រូវ។

ជុំវិញ​ការ​ប្រកាស​លទ្ធផល​នេះ នៅ​មិន​ទាន់​ដឹង​ថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្ដឹង​ទាស់ ឬ​យ៉ាង​ណា​នៅ​ឡើយ៕

No comments:

Post a Comment