Paris Peace Accords 23 Oct. 1991

Tuesday, January 31, 2017

[Demographic Vietnamization: Kampong Som] ក្រុមប្រឹក្សា ធម្មនុញ្ញ បិទផ្លូវ តវ៉ា ករណី សូម លុបឈ្មោះ វៀតណាម ពីបញ្ជី បោះឆ្នោត នៅក្រុង ព្រះសីហនុ | Constitutional Council ends complaint process to investigate Vietnamese citizens registering as voters in Sihanounville

ក្រុមប្រឹ​ក្សា​ធម្មនុញ្ញ (រូបភាពពី The Cambodia Daily)

ក្រុមប្រឹក្សា ធម្មនុញ្ញ បិទផ្លូវ តវ៉ា ករណី សូម លុបឈ្មោះ វៀតណាម ពីបញ្ជី បោះឆ្នោត នៅក្រុង ព្រះសីហនុ

  | ៣០ មករា ២០១៧

ក្រុមប្រឹ​ក្សា​ ធម្មនុញ្ញ ប្រកាស បិទផ្លូវ តវ៉ា ករណី បណ្តឹង សាទុក្ខ របស់​ គណបក្ស ប្រឆាំង ដែលសូម លុបឈ្មោះ  ជាជ​នជាតិ វៀតណាម ប្រមាណ ជាង ៧០នាក់ ចេញ ពី​​ប​ញ្ចី​ បោះ​​ឆ្នោត នៅក្រុង ព្រះសីហនុ ដោយស្ថា​ប័ន កំ​ពូ​ល មួយ​​នោះ សំអាង ថា, ភាគី ដើមបណ្តឹង គ្មាន ភស្តុតាង ផ្លូវច្បាប់។


អំឡុងបិទប្រកាសបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ គណ​បក្ស​​​​សង្គ្រោះជាតិ បានប្តឹងជំទាស់​សុំឲ្យលុប​ឈ្មោះមនុ​ស្ស​ប្រ​មា​​​ណ២៥០០នាក់ នៅទូទាំងប្រទេស ចេញពីបញ្ជីបោះឆ្នោតវិញ ដោយអះអាងថា អ្ន​ក​ទាំងនោះ​ប្រើអត្តស​ញ្ញាណប័ណ្ណ​សញ្ជា​​តិខ្មែរ ទៅចុះឈ្មោះបោះឆ្នោតមិនបានបំពេញល​ក្ខខណ្ឌនៃការចូល​ស​ញ្ជា​តិ​ខ្មែរត្រឹមត្រូវ។

ប៉ុន្តែ គជប  មិនបានលុបឈ្មោះ​មនុស្សណាម្នាក់ចេញពី​បញ្ជី​បោះ​​​ឆ្នោតទៅតាម​បណ្តឹ​ង របស់បក្សប្រឆាំងទេ ដោយ គជប អះអាងថា ការស្វែងរកការពិតនៃការចូលសញ្ជាតិ ជាតួនា​ទី​រប​ស់​ក្រ​​សួ​ង​​​មហា​ផ្ទៃ និងបើកផ្លូវឲ្យបក្សប្រឆាំងប្រឹងសាទុក្ខទៅក្រុមប្រឹក្សាធម្មនុញ្ញ។

នៅថ្ងៃ​ទី៣០ខែមករានេះ ជាថ្ងៃដំបូងដែលក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាបណ្តឹងសាទុក្ខចំនួនពីរ របស់​​​គ​​​​ណ​បក្ស​សង្គោះជាតិ ដែលមិនសុខចិត្ត ករណីដែលគជបមិនព្រមលុបឈ្មោះ​មនុ​ស្ស​​៧៦នា​ក់ នៅ​ក្រុងព្រះសីហនុ ចេញ​ពី​ប​ញ្ជី​បោះឆ្នោត។

ក្រោយសួរដេញដោល ទៅកាន់ភាគីតំណាង គជប និងភាគីដើមបណ្តឹង របស់គណបក្សសង្គ្រោះជាតិ ប្រធាន​ក្រុម​ប្រឹ​​​ក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ប្រកាសថា ក្រុមប្រឹក្សាធម្មនុញ្ញ គ្មានលទ្ធភាពស្វែ​ងសុច្ច​រិតភា​​ពនៃការចូលសញ្ជាតិ តាមបណ្តឹងសាទុក្ខ របស់ដើមបណ្តឹងនោះទេ។​

លោក អ៊ឹម ឈុនលឹម បញ្ចាក់​ថា ការមិនលុបឈ្មោះម​នុស្សដែល​គេសង្ស័​យថា​ជាវៀតណា​ម​ចេញ​ពី​បញ្ជីបោះឆ្នោត ដែល គជប បានចេញសេចក្តីសម្រេចកន្លងទៅ លោកថា​ជារឿងត្រឹ​​មត្រូវតា​មទម្រ​ង់​ច្បាប់ និងបិទផ្លូវតវ៉ា។

លោក អ៊ឹម ឈុនលឹម អះអាងទៀតថា ការប្តឹងនរណាម្នាក់ថា ជាជនជាតិវៀតណាម សំអាងត្រឹមថា និយា​យភាសាខ្មែរមិនច្បាស់ ហើយគ្មាន ឯកសារស្តីពីការចូលសញ្ជាតិមកបញ្ជាក់ ដល់ក្រុមប្រឹក្សាធម្​នុញ្ញ​លោកថាមិនអាចពិចារណាបាន។

អគ្គលេខាធិការ គជប លោក ទេព នីថា ដែលចូលការពារសេចក្តីសម្រេច របស់គជប បាន​សារ​ទ​រទៅ​នឹង​កា​​រសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ ដោយចា​ត់ទុ​កថាការសម្រេច នេះថាស្រ​បតាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត។

លោក ថា៖ «ខ្ញុំយល់ថា ការអនុវត្តនេះ គ្រាន់តែជាការអនុវត្តទៅតាមច្បាប់ និងទៅតាមស​មត្ថកិច្ចនៃ​ការដោះ​ស្រា​យពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត»



មេធាវីដើមបណ្តឹងដែលការពារឲ្យគណបក្សសង្គ្រោះជាតិ លោក ​ផែង ហេង បង្ហាញការខក​ចិត្តទៅ​នឹងការ​សម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះដោយថា ការស្វែងរកការពិតពីការចូលសញ្ជាតិ លោក អាចមា​នប្រ​យោ​​ជន៍ពីរយ៉ាង គឺជួយបញ្ជាក់ពីគុណភាពនៃបញ្ជីបោះឆ្នោតផង និងអាចប​ង្កើនថវិកាជាតិ បើរដ្ឋា​ភិបា​លពង្រឹ​ងពីកា​រអនុវត្តច្បាប់ស្តីពីការចូលសញ្ជាតិនេះបានត្រឹមត្រូវ។

លោក ថា៖ «យើងចេះតែនាំគ្នាមើលស្រាយ ហើយប្រជាពលរដ្ឋគ្នាសកម្ម​ចូលរួមប៉ុណ្ណឹ​ងហើយ​យើង​អត់នាំគ្នា​គាំទ្រការប្តឹងហ្នឹង រយយុត្តិធម៌ឲ្យបានត្រឹមត្រូវទៅ ហើយការស្រាវ​ជ្រាវវាអត់​ច្បាប់លាស់ ហើយកា​រសម្រេច​តាមតែពេ​លវេលា ដោយសាតែនីតវិធី អាហ្នឹងគ្រាន់តែជា​ការដោះសា​រមួយការរក​យុត្តិធម៌​ក្នុងបណ្តឹង​វាអត់ត្រឹ​មត្រូវវា​អត់គ្រប់គ្រាន់»

ទោះជាយ៉ាងណាក្រុមប្រឹក្សាធម្មនុញ្ញត្រូវការពេលវេលាច្រើនថ្ងៃទៀត សម្រាប់ដោះស្រាយបណ្តឹងទាស់ របស់គនបក្សសង្គ្រោះជាតិនេះ មុន គជប ប្រកាសសុពលភាពបញ្ជីបោះឆ្នោត។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតឆ្នោត លោក យង់ គិមអេង ធ្លាប់លើកឡើងដែរថា ស្ថា​ប័នពាក់ព័ន្ធ គួរតែសហ​ការគ្នា លាង​ជម្រះ​មន្ទិល​សង្ស័យពីបញ្ហាវត្តមានជនបរទេស មិនស្របច្បាប់ទៅ​បោះ​​ឆ្នោត​​​ជ្រើ​សរើ​​​​សមេដឹ​ក​នាំ​​​​ជំនួសខ្មែរពីពេលនេះ ដើម្បីផ្តល់ជំនឿដល់មហាជនទូទៅ ជាជាង​គេច​យ​ករួចខ្លួន ហើយទុ​កបញ្ហានេះ​ឲ្យនៅបន្តកើតមានក្នុងសង្គមខ្មែរ៕

No comments:

Post a Comment