កម្ពុជា៖ ឈប់ បិទបាំង ហឹង្សា នយោបាយ
រដ្ឋាភិបាល កម្ពុជា គួរ សូម អង្គការ សហប្រជាជាតិ
ឲ្យជួយ ធ្វើការ ស៊ើបអង្កេត ដោយពេញលេញ និងដោយ ឯករាជ្យ ទៅលើ ការវាយប្រហារ ថ្ងៃទី ២៦
ខែតុលា ឆ្នាំ ២០១៥ លើសមាជិក ប្រឆាំង នៃរដ្ឋសភា ពីរនាក់
អង្គការ ឃ្លាំមើល សិទិ្ធមនុស្ស បាននិយាយថ្ងៃនេះក្នុងរបាយការណ៍ថ្មីមួយ។ សាលក្រម ក្នុងសំណុំរឿង អង្គរក្ស នាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់
ដែលបានវាយសមាជិកគណបក្សសង្គ្រោះជាតិ (គ.ស.ជ.) ពីរនាក់ កំណត់ ថា នឹងប្រកាស នៅថ្ងៃ ទី ២៧ ខែឧសភា។
(ញូវយក ថ្ងៃទី ២៦ ឧសភា ២០១៦)--រដ្ឋាភិបាល កម្ពុជា គួរសុំអង្គការសហប្រជាជាតិ ឲ្យជួយធ្វើការស៊ើបអង្កេតដោយពេញលេញនិងដោយឯករាជ្យ ទៅលើការ វាយប្រហារ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ លើសមាជិក ប្រឆាំង នៃរដ្ឋសភា ពីរនាក់ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ថ្ងៃនេះ ក្នុងរបាយការណ៍ ថ្មីមួយ។ សាលក្រម ក្នុងសំណុំរឿង អង្គរក្ស នាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់ ដែលបានវាយសមាជិកគណបក្សសង្គ្រោះជាតិ (គ.ស.ជ.) ពីរនាក់ កំណត់ថានឹងប្រកាសនៅថ្ងៃទី ២៧ ខែឧសភា។
របាយការណ៍មួយ 61ទំព័រ អូសហើយវ៉ៃ រៀបរាប់អំពីភស្តុតាងដែលមនុស្ស ៣ នាក់ ដែលទទួលស្គាល់ ការរួមចំណែក ក្នុងការ វាយប្រហារ ដោយហ្វូង មនុស្ស នៅរដ្ឋសភា មិនមែន ធ្វើដោយ ឯកឯង ទេ។ ពួកអ្នកតវ៉ា ត្រូវ បានដឹកមក រដ្ឋសភា ដោយគណបក្ស កាន់អំណាច គណបក្ស ប្រជាជន កម្ពុជា (គ.ប.ក.) មូយថ្ងៃ បន្ទាប់ ពីការ គម្រាមកំហែង របស់ ហ៊ុន សែន ទៅលើ គ.ស.ជ. ថា នឹងសងសឹក ទៅនឹង បាតុកម្ម រៀបចំឡើង នៅប៉ារីស៍ ប្រឆាំង វត្តមាន របស់គាត់ នៅទីនោះ។ នគរបាល បានឈរមើល នៅពេលដែលសមាជិកសភាត្រូវបានវ៉ៃនឹងរងរបួសពាសពេញខ្លួន។ បន្ទាប់ ពីការវ៉ៃ ហ្វូងមហាជនបានទៅផ្ទះ កឹម សុខា មេដឹកនាំរងនៃ គសជ ដែលនៅទីនោះពួកគេបានគប់ដុំថ្ម និងធ្វើឲ្យមនុស្សនៅខាងក្នុងភ័យខ្លាច។
«ការផ្តន្ទាទោស អង្គរក្ស ៣ នាក់ ដែលបានរួមចំណែកក្នុងការវាយប្រហារ យ៉ាងគឃ្លើននឹងសាហាវយង់ឃ្នងគឺជាតែជំហានដំបូងសម្រាប់ការទទួលខុសត្រូវចំពោះការរួមចំណែកក្នុងការវាយប្រហារទៅលើសមាជិកសភាប្រឆាំង ប៉ុន្តែពួកគេមិនមែនជាអ្នកប្រ-ព្រឹត្តតែឯងទេ» ប្រាដ អាដាំ នាយកផ្នែកអាស៊ី នៃអង្គការ ឃ្លាំមើល សិទិ្ធមនុស្ស បាននិយាយ។ «ដោយបានធ្វើការវិនិច្ឆ័យសេចក្តីចំពោះមនុស្សតែបីនាក់នេះ ចំពោះការវាយប្រហារ និងរាំងស្ទះដល់ការស៊ើបអង្កេត ទៅលើពួកអ្នកធ្វើផែនការ ឬចូលរួមដទៃទៀត រដ្ឋភិបាល និងតុលាការ បានចូលរួមក្នុងការបិទបាំងដោយឥតលាក់លៀម។»
ការវាយប្រហារ លើសមាជិកសភាប្រឆាំងពីរនាក់ គង់ សភា និង ញ៉យ ចំរើន មានលក្ខណៈសំគាល់ នៃប្រតិបត្តិការប្រព្រឹត្តធ្វើដោយកម្លាំងសន្តិសុខរដ្ឋ។ សាក្សី នៃការ វាយប្រហារនេះ បាននិយាយ អំពី ការជាប់ពាក់ព័ន្ធ របស់ សមាជិក បញ្ជាការដ្ឋាន អង្គរក្ស ថា ជាអ្នកចូលរួមស្នូល ក្នុងបាតុកម្ម ដែលត្រូវ បានដឹកនាំ ដោយជំនួយ ក្នុងសម្លៀកបំពាក់ ស៊ីវិលរ នៃបញ្ជាការដ្ឋាន អង្គរក្ស ហៅ ថា សេនានាគ រ៉ាប់រង ដោយអនុបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្ស។ មេបញ្ជាការ និងមេដឹកនាំសេនានាគ ទាំងអស់សុទ្ធតែជាសមាជិក គបក ខ្លះនៅក្នុងគណៈកម្មធិការកណ្តាលផង ក្នុងនេះរួមមានមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សផង ដែលមានវត្តមាននៅនឹងកន្លែងបាតុកម្ម។ មេបញ្ជាការ កងទ័ព គ.ប.ក. ក៏ជា អ្នករៀបចំ បាតុកម្ម ប្រឆាំង គ.ស.ជ. ព្រមៗគ្នា ដោយទាហាន ប្រដាប់អាវុធ ក្នុងឯកសណ្ឋាន នៅតាមខេត្ត។
ក្រោមការគាបសង្កត់ជាប្រពលកម្ម មួយអាទិត្យក្រោយកើតអំពើហឹង្សា អ្វីដែលគេហៅថា «ជន ដៃដល់» បីនាក់-សុត វ៉ានី, ម៉ៅ ហឿន និង ចាយ សារិទ្ធ-ដែលជាប់ក្នុងវីដេអូនៅកន្លែងកើតហេតុ «បានសារភាព» ចំពោះ ការវាយប្រហារ។ នៅថ្ងៃ ទី២៨ ខែមេសា និងថ្ងៃទី ១០ ខែឧសភា ពួកគេត្រូវបានចូលសវនាការសំណុំរឿង បទប្រព្រឹត្ត ហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងបទធ្វើ ឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស។ ពុំ មានសញ្ញា សូម្បី តែ ការចាប់ផ្តើម ការស៊ើបអង្កេត ហ្មត់ចត់ ណាមួយ ដើម្បី រកអ្នក ដទែទៀតទេ។
ទោះបីជាអាជ្ញាធររដ្ឋាភិបាល និងយោធា ពីដំបូងបានបដិសេធក៏ដោយ ក៏របាយការណ៍កន្លងមករបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស នឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរកឃើញថា ពួកទាំងអស់គ្នានោះ សុទ្ធតែជាសមាជិក នៃបុគ្គលិក បញ្ជាការដ្ឋានអង្គរក្ស របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅទីបញ្ចប់ នៅក្នុងសវនាការ បុរស ទាំងនោះ សុទ្ធតែ ទទួលស្គាល់ ថា, ខ្លួន ជាសមាជិក បញ្ជាការដ្ឋាន អង្គរក្ស, តែ ចៅក្រម បានទប់ស្កាត់ សំណួរ របស់ មេធាវី ជនរងគ្រោះ ស្តីពី ថា អ្នកណា ជាអ្នក បញ្ជាពួកគេ ឲ្យធ្វើការ វាយប្រហារ។
នាយទាហានថ្នាក់ខ្ពស់កម្ពុជា និយាយជាសម្ងាត់ បានអះអាងថាក្នុងមជ្ឈដ្ឋានរដ្ឋាភិបាល ត្រូវគេជឿយ៉ាងទូលំទូលាយ ថាការចោទប្រកាន់មនុស្សតែបីនាក់នេះ មានទិសដៅកាយកប់ការសង្ស័យការជាប់ពាក់ព័ន្ធរបស់ «ថ្នាក់លើ របស់ រដ្ឋាភិបាល» ក្នុងការវាយប្រហារនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ។
«ទំហំមានកម្រិតនៃសវនាការនេះ មានន័យថា វាធ្វើមិនដឹងមិនឮចំពោះភស្តុតាងដែលថាអាចមាន អ្នកមុខអ្នកការនយោបាយនិងយោធា ថ្នាក់ខ្ពស់ពាក់ព័ន្ធ រឿងនេះ ផ្ទាល់ និងបានខកខានមិនបានចាប់ឲ្យទទួលខុសត្រូវ នូវពួកអ្នកធ្វើផែនការ និងរៀបចំការវាយប្រហារ ដែលមានលទ្ធភាពថាពួកគេជា អ្នកមុខអ្នកការនយោបាយនិងយោធា ថ្នាក់ខ្ពស់ផង» អាដាំ បាននិយាយ។
«ប្រទេសផ្តល់ជំនួយគួរថ្កោលទោសឆាកកំផ្លែងរបស់តុលាការ ដែលការពារពួកអ្នកធ្វើផែនការការវាយប្រហារ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ និងអំពាវនាវឲ្យអង្គការសហប្រជាជាតិជួយធ្វើការស៊ើបអង្កេតឯករាជ្យ ដែលទទួលបានដល់ទីជម្រៅនៃអ្វីដែលបានកើតមានពិតប្រាកដ។ បើ មិន ដូច្នោះទេ ប្រទេស កម្ពុជា នឹងធ្លាក់ ចូលក្នុង អំពើហឹង្សា និងរបប ផ្តាច់ការ ឯកបក្ស នឹងបន្ត មាន ដោយល្បឿន កាន់តែ លឿនថែមទៀត។»
Prime Minister Hun Sen, a former Khmer Rouge commander, has been in
power since 1985. His rule continues to rely on security force violence
and politically motivated prosecutions. Security forces enjoy impunity
for serious human rights abuses, including killings and torture. The
government often restricts peaceful protests, and has imposed
legislation regulating civil society and the internet that violates the
rights to freedom of association and expression. Forced evictions and
illegal land acquisitions by politically powerful individuals and their
business partners cause social conflict. Government officials and judges
are mired in corruption. Garment industry workers, who are mostly
women, suffer sexual discrimination and other violations of their
rights.
No comments:
Post a Comment