Paris Peace Accords 23 Oct. 1991

Sunday, January 8, 2017

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ពី​ការ​ ជ្រៀតជ្រែក​ របស់ ​បរទេស ​ក្រោម​លេស ​ប្រជាធិបតេយ្យ Hun Sen threatens again foreigners who use "'democracy"' as excuse

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev

លោក ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ពី​ការ​ ជ្រៀតជ្រែក​ របស់ ​បរទេស ​ក្រោម​លេស ​ប្រជាធិបតេយ្យ

RFA / វិទ្យុ អាស៊ី សេរី |៧ មករា ២០១៧


លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ ជា​ថ្មី​ ម្ដង​ទៀត​ ទៅ​ដល់​ បណ្ដា​ សហគមន៍​ អន្តរជាតិ និង​បរទេស​នានា ថា​ មិន​ឲ្យ​ យក​លេស​ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ មក​ធ្វើ​ ជា​ឈ្នាន់ ដើម្បី​ ជ្រៀតជ្រែក​ កិច្ចការ ផ្ទៃក្នុង ​កម្ពុជា។

លោក​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​ ពិធី រំឭក​ខួប ​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នៅ​ទីស្នាក់ការ​ កណ្ដាល ​គណបក្ស​ ប្រជាជន​ កម្ពុជា ក្នុង​ខណ្ឌ​ ចំការមន។  លោក​ នាយក​រដ្ឋមន្ត្រី​ អះអាង​ ថា, រដ្ឋាភិបាល ​មិន​អាច​ បណ្ដោយ ​ឲ្យ​មាន​ ការ​ជ្រៀតជ្រែក​ ណា​មួយ នាំ​ឲ្យ​ កើត​មាន​ បញ្ហា​ ដែល​ជា​បំណង​ មិន​ល្អ​ របស់​ បរទេស​ បាន​ឡើយ

ទាក់ទិន ​នឹង​ការ​ ចោទ​ប្រកាន់ របស់ ​រដ្ឋាភិបាល​ ពី​ការ​ ជ្រៀតជ្រែក​ កិច្ចការ​ផ្ទៃ ​ក្នុង​នេះ, រដ្ឋាភិបាល​ បាន​ព្រមាន​ បិទ​ មិន​ ឲ្យ​មាន​ ការិយាល័យ​ ឧត្ដម​ស្នងការ​ អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ ​នៅ​កម្ពុជា។  ប៉ុន្តែ​ ភាគី​ ទាំង​ពីរ--គឺ​ រដ្ឋាភិបាល និង​មន្ត្រី​ ឧត្ដម​ស្នងការ ​អង្គការ ​សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស--កាល​ពី​ថ្ងៃ​ ទី​១៩ ធ្នូ បាន​ចុះ​ អនុស្សរណៈ​ នៃ​ការ​ យោគយល់​ ថ្មី​មួយ​ សម្រាប់​ វិស័យ​ សិទ្ធិ​មនុស្ស​ ក្នុង​រយៈពេល ២​ឆ្នាំ ​ទៀត។

ក្រសួង​ ការ​បរទេស អះអាង​ ថា, វា​ ជា​ការ​ ប្រកាស ​ពី​បំណង​ របស់​ ភាគី​ ទាំង​ពីរ ក្នុង​កិច្ច​ សហប្រតិបត្តិការ​ អនុវត្ត​កម្មវិធី​ សហប្រតិបត្តិការ​ បច្ចេកទេស ​លើ​វិស័យ​ សិទ្ធិ​មនុស្ស និង​ដើម្បី​ បង្កើត​ ក្របខ័ណ្ឌ​ សហប្រតិបត្តិការ ដោយ​ឈរ​លើ​ គោលការណ៍ ​ដែល​មាន​ ចែង​ ក្នុង​ធម្មនុញ្ញ នៃ​អង្គការ​ សហប្រជាជាតិ ដែល​ពុំ​មាន​ បទបញ្ញត្តិ​ ណា​មួយ ​នៅ​ក្នុង​ ធម្មនុញ្ញ​ អង្គការ​ សហប្រជាជាតិ អនុញ្ញាត​ ឲ្យ​អង្គការ​ សហប្រជាជាតិ ចូល​ជ្រៀតជ្រែក​ កិច្ចការ​ ដែល​ឋិត​ក្រោម​ យុត្តាធិការ ​របស់ ​ប្រទេស​ សមាជិក ​នីមួយៗ​ ឡើយ៕

No comments:

Post a Comment