Paris Peace Accords 23 Oct. 1991

Monday, January 23, 2017

លោក​ហ៊ុន សែន ប្រាប់ ​វេទិកា​ សេដ្ឋកិច្ច​ ពិភពលោក​ ថា, អាស៊ាន​ ដើរ​យឺត ​តែ​រឹងមាំ | Hun Sen told WEF that Asean walks slowly but firmly

media

លោក​ហ៊ុន សែន ប្រាប់ ​វេទិកា​ សេដ្ឋកិច្ច​ ពិភពលោក​ ថា, អាស៊ាន​ ដើរ​យឺត ​តែ​រឹងមាំ


RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ២១ មករា ២០១៦
លោក​​ នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​គូស​ បញ្ជាក់​ ប្រាប់​វេទិកា​សេដ្ឋកិច្ច​ ពិភពលោក នៅ​ថ្ងៃ​សុក្រ​ ម្សិលមិញ ដែល​ជា​ថ្ងៃ​ បិទ​បញ្ចប់​ កម្មវិធី ​ថា, អាស៊ាន​ ដើរ​យឺត​ តែ​រឹង​មាំ​។  ប្រមុខ​ រដ្ឋាភិបាល​ កម្ពុជា​ បាន​ថ្លែង​ យ៉ាង​ដូច្នេះ នៅ​ក្នុង​ កិច្ច​ពិភាក្សា​ស្ដី​ពី ​អាស៊ាន ដែលលោក ​ចូលរួម​ ជា​វាគ្មិន រួម​ជាមួយ ​នាយរដ្ឋមន្ដ្រី ​វៀតណាម ព្រមទាំង ​អ្នក​ជំនាញ​ ផ្នែក​សេដ្ឋកិច្ច​ មួយ​ចំនួន​ ទៀត​។






«តើ​ អាស៊ាន ​ក្លាយ​ជា ​សហគមន៍​ មួយ​ហើយ ​ឬ​នៅ?» នេះ​គឺ​ជា​ប្រធាន​បទ​នៃ​កិច្ច​ពិភាក្សា​ស្ដី​ពី​អាស៊ាន ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ចូល​រួម​ជា​វាគ្មិន នៅ​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស​។

ប្រធានបទ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​សារ​តែ​អ្នក​សេដ្ឋកិច្ច​មើល​ឃើញ​ថា អាស៊ាន ដែល​បាន​ប្រកាស​ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ​២០១៥ ធ្វើ​ដំណើរ​ទៅ​មុខ​យឺតយ៉ាវ​ណាស់។ កិច្ច​ពិភាក្សា​នេះ ក៏​មាន​បំណង​ស្វែង​រក​ផ្លូវ​ដើរ​សម្រាប់​អាស៊ាន​ផង​ដែរ ធ្វើ​យ៉ាង​ណា​ឲ្យ​សមាគម​នេះ ដំណើរការ​ទៅ​មុខរួម​គ្នា​​ប្រកប​ដោយ​ផលិតភាព​ខ្ពស់​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា បាន​ឆក់​យក​ឱកាស​នេះ ពន្យល់​អ្នក​ចូល​រួម​ពី​បញ្ហាប្រឈមដែលធ្វើឲ្យ​អាស៊ានដើរទៅមុខយឺត៖ ទី​១ គឺ​គម្លាត​ជីវភាព​របស់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​។ និង​ទី​២គឺ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​សហគមន៍​អាស៊ាន​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​អាស៊ានធ្វើ​ការ​ដោយ​ម៉ឺងម៉ាត់ និង​​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ទាំង​នេះ​គឺ​ជា​​ហេតុ​ធ្វើ​ឲ្យ​អាស៊ាន​​មាន​សាមគ្គីភាព​និង​រឹងមាំ​​។

នាយក​រដ្ឋ​មន្ដ្រីកម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​អាស៊ាន តែ​លោក​មិន​ចង់​ឲ្យ​អាស៊ាន​ដើរ​ទៅ​មុខ​លឿន​ពេក​នោះទេ​។ មិន​ចង់​ឲ្យ​ដើរ​លឿន ព្រោះ​មិន​ចង់​ឃើញ​​អាស៊ាន​ដើរ​ជាន់​ដាន​អឺរ៉ុប ដែល​កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ អង់គ្លេស​បាន​ធ្វើ​ប្រជាមតិ​ចាក​ចេញ​ពី​អឺរ៉ុប​។ ចង់​ឲ្យ​អាស៊ាន​ជោគជ័យ លោក ហ៊ុន សែន ពន្យល់​ថា គេ​ត្រូវ​ការពេលវេលា​មួយ​សមស្រប​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់ និង​ដើម្បី​អប់រំ​ឲ្យ​ប្រជាជនអាស៊ាន​ជាង​៦០០​លាន​នាក់​​យល់​ដឹង​ពី​ការ​ធ្វើ​សមាហរណកម្ម​។​ ហើយ​ពេល​វេលា​នោះ មិន​អាច​លឿន​ពេក​​ទេ​៕

No comments:

Post a Comment