Paris Peace Accords 23 Oct. 1991

Monday, January 23, 2017

សម រង្ស៊ី / Sam Rainsy: នៅឆ្នាំ ២០១៨ រដ្ឋាភិបាល ថ្មី ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នឹង រៀបចំ ឡើងវិញ ប្រព័ន្ធ ផលិត និងចែកចាយ អគ្គិសនី ដោយឈរលើ គោលការណ៍ ទាំង៤ ដូចតទៅ | CNRP will slash power prices, stop the construction of controversial hydroelectric power plants and, instead, encourage solar energy

Image may contain: text

២៣ មករា ២០១៦ / 23 January 2017

CNRP will slash power prices, stop the construction of controversial hydroelectric power plants and, instead, encourage solar energy.

នៅឆ្នាំ ២០១៨ រដ្ឋាភិបាល ថ្មី ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នឹង រៀបចំ ឡើងវិញ ប្រព័ន្ធ ផលិត និងចែកចាយ អគ្គិសនី ដោយឈរលើ គោលការណ៍ ទាំង៤ ដូចតទៅ៖
- បញ្ចុះថ្លៃ អគ្គិសនី
- បំបាត់  អំពើពុករលួយ
- ការពារ បរិស្ថាន
- ជម្រុញ ការអភិវឌ្ឍន៍ ប្រទេស យ៉ាងពិតប្រាកដ

១. បញ្ចុះថ្លៃ អគ្គិសនី | Slash power prices


តម្លៃ អគ្គិសនី សម្រាប់ អ្នកប្រើប្រាស់ ទូទាំងប្រទេស មិនត្រូវ លើសពី ៥០០ រៀល ក្នុងមួយ គីឡូវ៉ាត់ ទេ។  តម្លៃ សព្វថ្ងៃ ចាប់ ពី ៧០០ រៀល ឡើងទៅ ក្នុងមួយ គីឡូវ៉ាត់ គឺ ថ្លៃជាង នៅប្រទេស ជិតខាង ទាំងអស់។  មូលហេតុ ចម្បង នៃតម្លៃខ្ពស់ ហួសហេតុនេះ បណ្តាល មកពី អំពើ ពុករលួយ ក្នុងការ ចែកចាយ អគ្គិសនី ទៅដល់ អ្នកប្រើប្រាស់ តាមផ្ទះ នីមួយៗ ជាពិសេស នៅជនបទ។

២. បំបាត់ អំពើ ពុករលួយ ក្នុងវិស័យ អគ្គិសនី | Suppress corruption


សព្វថ្ងៃនេះ មានការ ឃុបឃិតគ្នា ច្រើនណាស់ រវាង មន្ត្រី អគ្គិសនី កម្ពុជា (EDC) និងក្រុមហ៊ុន ឯកជន ជាច្រើន ទូទាំងប្រទេស ដែលទទួលបាន សិទ្ធិផ្តាច់មុខ ក្នុងការ ចែកចាយ អគ្គិសនី និងតភ្លើង ឲ្យអ្នក ប្រើប្រាស់ តាមតំបន់ នីមួយៗ។  សព្វថ្ងៃនេះ កិច្ចសន្យា លក់បន្ត អគ្គិសនី រវាង អគ្គិសនី កម្ពុជា (EDC) និងក្រុមហ៊ុន ឯកជន មិនមាន សៀវភៅ បន្ទុក ត្រឹមត្រូវ ទេ, ហើយ ក៏មិនមាន តម្លាភាព ទាល់តែសោះ ដែលជាហេតុ ធ្វើ ឲ្យមាន ការកេងប្រវ័ញ្ច លើអ្នក ប្រើប្រាស់។  រដ្ឋាភិបាលថ្មី ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នឹងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ បន្ថែម ជាបណ្តាញ ចែកចាយ អគ្គិសនី ពីទីកន្លែង ផលិត រហូត ទៅដល់ផ្ទះ ប្រជាពលរដ្ឋ ជាអ្នក ប្រើប្រាស់។  យើង ក៏នឹងធានា ឲ្យមាន តម្លាភាព និងយុត្តិធម៌ ក្នុងការ កំណត់តម្លៃ អគ្គិសនី ដែលលក់ ឲ្យអតិថិជន គ្រប់ទីកន្លែង។  យើង នឹងប្រមូលប្រាក់ បានមក ពីការបំបាត់ អំពើពុករលួយ យកទៅ កសាង ប្រទេស, ជួយ អ្នកក្រីក្រ, និងតម្លើង ប្រាក់ខែ ជូនមន្ត្រី រាជការ និងបុគ្គលិក របស់រដ្ឋ។

៣. ការពារ បរិស្ថាន | Defend the environment


រដ្ឋាភិបាល ថ្មី ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នឹងបញ្ឈប់ ការសាងសង់ ទំនប់ វារីអគ្គិសនី ដែលធ្វើ ឲ្យខូចខាត ដល់បរិស្ថាន និងប្រព័ន្ធ ជីវៈចម្រុះ -- ព្រមទាំង ទ្រព្យសម្បត្តិ, ផ្ទះសម្បែង, និងសិទ្ធិរស់នៅ របស់ ប្រជាពលរដ្ឋ -- ក្នុងតំបន់ ពាក់ព័ន្ធ។  យើង នឹងជម្រុញ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ថ្មី ដើម្បី ផលិត និងចែកចាយ អគ្គិសនី ដែលទាញយក ពីពន្លឺ ព្រះអាទិត្យ (solar energy) ក្នុងគោលដៅ តម្លើង ចំណែក នៃថាមពល ពីព្រះអាទិត្យ នេះ ដល់ទៅ ២០ ភាគរយ នៃអគ្គិសនីទាំងអស់ ដែលប្រើប្រាស់ទូទាំងប្រទេស នៅឆ្នាំ ២០២០។

៤. ជម្រុញ ការអភិវឌ្ឍន៍  ប្រទេស យ៉ាងពិតប្រាកដ | Promote real development


សហគ្រាស ទាំងអស់ ក្នុងប្រទេស កម្ពុជា រងគ្រោះ ដោយសារ តម្លៃ អគ្គិសនី ខ្ពស់ពេក  ធ្វើឲ្យ ពិបាក ប្រកួតប្រជែង ជាមួយ ប្រទេស ជិតខាង។  ជាពិសេស អ្នកវិនិយោគ ជាច្រើន ទាំងខ្មែរ ទាំងបរទេស ស្ទាក់ស្ទើរ មិនហ៊ាន បណ្តាក់ទុន នៅប្រទេស កម្ពុជា ដោយសារតែ តម្លៃ អគ្គិសនី នៅស្រុកយើង ថ្លៃជាង នៅប្រទេស ដទៃទៀត ឆ្ងាយណាស់។  អគ្គិសនីនេះ ជាសោហ៊ុយ មួយ ដ៏សំខាន់ សម្រាប់ រោងចក្រ និងសហគ្រាស ផ្សេងៗ។  ដូច្នេះ អំពើពុករលួយ ដែលធ្វើ ឲ្យអគ្គិសនី ថ្លៃហួសហេតុ នៅប្រទេស កម្ពុជា ជាឧបសគ្គមួយ ដ៏ធំ ដែលយើង ត្រូវតែ លុបបំបាត់ ក្នុងបំណង ធ្វើឲ្យ ប្រទេស កម្ពុជា ឈានទៅរក ការអភិវឌ្ឍន៍ យ៉ាងពិតប្រាកដ និងយូរអង្វែង ដើម្បី បង្កើត ការងារថ្មី ឲ្យប្រជាពលរដ្ឋ ជាពិសេស យុវជន ដែលកំពុង តែ រកការងារធ្វើ មិនបាន។

កម្មវិធី នយោបាយ លម្អិត របស់ គណបក្ស សង្គ្រោះជាតិ ក្នុងវិស័យ ថាមពល ត្រូវ បានបញ្ជាក់ ដោយកញ្ញា កឹម មនោវិទ្យា ក្នុងអត្ថបទ សារព័ត៌មាន Channel NewsAsia ជាភាសា អង់គ្លេស ដែលមាន ភ្ជាប់មក ជាមួយនេះ។ http://tinyurl.com/jsgxo3t

The energy policy of the CNRP is elaborated by Kem Monovithya in the following report by Channel NewsAsia. http://tinyurl.com/jsgxo3t
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

4 comments:

  1. Class College Education training Beauty teaching university academy lesson teacher master student spa manager skin care learn eyelash extensions tattoo spray

    daythammynet
    daythammynet
    daythammynet
    daythammynet
    daythammynet
    daythammynet
    daythammynet
    daythammynet
    daythammynet

    ReplyDelete
  2. KUBET được cộng đồng cá cược đánh giá là nhà cái số 1 Châu Á trong năm 2019 hiện tại. Với nhiều trò chơi hấp dẫn, tỷ lệ cược cực cao, trải nghiệm mượt mà mang tới cơ hội kiếm tiền cho anh em. KUBET.IO là trang web cung cấp link đăng ký, đăng nhập KU BET - KU CASINO chính thức, hướng dẫn hội viên tham gia các trò cá cược trên nhà cái, cũng như cách nạp tiền, rút tiền.



    Từ khóa: #ku, #kubet, #kucasino, #kubetio, #ku777, #ku888, #ku999, #casino, #thienhabet, #kubetcasino



    Mạng xã hội KUBET chính thức:


    https://infogram.com/dang-ky-kubet-cach-tao-lap-tai-khoan-ku-bet-don-gian-1h8j4xglr0od6mv

    https://trello.com/kubet

    https://block-x.co/dang-ky-kubet/

    https://www.youtube.com/channel/UCyPQbqZIZKV60Q7njSmKe3A


    https://www.surveymonkey.com/r/S5X7VBD


    Website: Kubet.io







    ReplyDelete
  3. TOPSoiCau - Chuyên trang SOI CẦU MB, MT, MN VIP 24h tốt nhất Việt Nam 247 cho anh em tham khảo, lấy số đẹp. Dự đoán kết quả xổ số 3 miền Bắc, Trung, Nam nhanh nhất hàng ngày.

    Xem thêm: #topsoicau, #soicau, #soicauxsmb, #soicauxsmt, #soicauxsmn, #dudoanxsmb, #dudoanxsmt, #dudoanxsmn, #soicaurongbachkim, #soicauviet, #soicaulotto, #soicaulovip, #soicau3mien, #soicau7777, #soicau247, #soicau555, #soicau366, #soicauwap, #soicau568, #soicau24h, #soicau888, #soicau666, #soicauwin2888, #soicaukubet, #soicaukhongtu


    https://www.domestika.org/en/topsoicaucom

    https://sketchfab.com/topsoicau

    https://stocktwits.com/topsoicau

    https://vimeo.com/topsoicau/about

    https://band.us/@soicauasia



    Website: TOPSoiCau.com


    ReplyDelete
  4. PetAddict.net - The best place where you can find everything about your pet! \n Name: Pet Addict \n Email: petaddict.net@gmail.com \n https://about.me/petaddict \n https://catchthemes.com/support-forum/users/Petaddict/ \n Hastag: #PetAddict, #PetAddictnet, #DogPetAddict, #CatPetAddict, #RabbitPetAddict, #FishPetAddict, #BirdPetAddict, #ReptilePetAddict, #SmallPetPetAddict, #OtherPetPetAddict, /m/068hy, /m/0bt9lr, /m/01yrx, /m/06mf6, /m/0ch_cf, /m/015p6, /m/06bt6, /m/06dmvr, /m/0jbk

    ReplyDelete