Paris Peace Accords 23 Oct. 1991

Saturday, January 14, 2017

សម រង្ស៊ី / Sam Rainsy: អ្នកទោស នយោបាយ ប្រើប្រាស់ ជាថ្នូរ ដើម្បី គំរាមកំហែង គណបក្ស សង្គ្រោះជាតិ | Hostages and blackmail

Image may contain: 5 people, people standing

១៤ មករា ២០១៧ / 14 January 2017
Hostages and blackmail
អ្នកខ្លះ បានលើកឡើង ថា, ការអត្ថាធិប្បាយ របស់ខ្ញុំ ខ្លះៗ ដែលប៉ះពាល់ គណបក្ស ប្រជាជន កម្ពុជា បានធ្វើ ឲ្យរាំងស្ទះ ដល់ការ ចរចា ដើម្បី ដោះលែង មន្ត្រី ឬអតីត មន្ត្រី ៥ រូប មកពី អង្គការ សិទ្ធិមនុស្ស អាដហុក (ADHOC)។  ការលើកឡើង បែបនេះ គឺ ជាការ ទទួលស្គាល់ ថា, អ្នក ទាំង៥ រូបនោះ គឺ ជាអ្នកទោស នយោបាយ ពិតប្រាកដ ដែលគ្រាន់តែ ជាចំណាប់ខ្មាំង របស់ គណបក្ស ប្រជាជន កម្ពុជា ដឹកនាំ ដោយលោក ហ៊ុន សែន ដែលយក ជនរងគ្រោះ ទាំងនោះ ទៅប្រើប្រាស់ ជាថ្នូរ ដើម្បី គំរាមកំហែង គណបក្ស សង្គ្រោះជាតិ ក្នុងការ បម្រើ ផលប្រយោជន៍ នយោបាយ របស់ ពួកគេ។

ទង្វើបែបនេះ មិនអាច ទទួលយក បានទេ, ហើយ ពិភពលោក ទាំងមូល ត្រូវ ផ្តន្ទាទោស ចំពោះ ទង្វើ ដ៏ថោកទាប បែបនេះ។  ពេលនេះ គណបក្ស ប្រជាជន កម្ពុជា កំពុង តែ បង្ហាញ ពីសារជាតិ ពិត របស់ខ្លួន ប្រកប ដោយពុតត្បុត។  នេះ ជាហេតុ ធ្វើឲ្យ ជាប់គាំង ដល់រាល់ ការចរចា ជាមួយ ដៃគូ បែបនេះ ដែលខ្វះ គុណធម៌ និងសីលធម៌។  រដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជន កម្ពុជា បានចាប់ មន្ត្រី ឬអតីត មន្ត្រី អង្គការ អាដហុក ទាំង៥ រូប ខាងលើ យកទៅ ឃុំឃាំង នៅពន្ធនាគារ, ហើយ គេ អះអាង ថា, ករណី អ្នកទោស ទាំង៥ រូបនេះ ស្ថិតនៅក្នុងដៃ តុលាការ ដែលពួកគេមិ នអាច លូកដៃ ជ្រៀតជ្រែក បានទេ។  តែ ទន្ទឹមគ្នានេះ ពួកគេ ប្រាប់គណបក្ស សង្គ្រោះជាតិ ឲ្យដឹង ថា, ពួកគេ អាចជួយ អ្នកទោស ទាំង៥ រូបនោះ ឲ្យទទួលបាន សេរីភាព ឡើងវិញ បើ គណបក្ស សង្គ្រោះជាតិ យល់ព្រម ធ្វើតាម ការសម្លុត គំរាមកំហែង របស់ ពួកគេ។ 
(ដកស្រង់ ពីកាសែត ខេមបូឌា ដេលី ចុះថ្ងៃ ទី១២ មករា ២០១៧)
"Your very questions on the relation between any political comments I have been making and the status of the negotiations to free the Adhoc 5 from prison, show that we are actually and irrefutably dealing with political prisoners who are nothing else but hostages held by Hun Sen's CPP to advance its political agenda. 

"This is just unacceptable and should be condemned by the whole world. The CPP now shows its real face as an unreliable and unworthy negotiation partner when it claims -- while keeping the Adhoc 5 in prison -- that the cases of those prisoners are 'in the hands of the court' and 'beyond their reach.' But, at the same time, they let the CNRP know that things could change if we give in to their blackmail." 
(My statement contained in an article titled "No Prisoner Talks While Rainsy Bites, CPP Says" as published in The Cambodia Daily, 12 January 2017).
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment