រូបឯកសារ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ពីភាពជោគជ័យនៃទស្សនកិច្ចរបស់លោកនៅឯសហរដ្ឋអាមេរិក និងប្រទេសកាណាដា បើទោះជាមានបាតុកម្មប្រឆាំងរូបលោក និងមានព័ត៌មានអំពីពាក្យបណ្តឹងប្រឆាំងនឹងលោកយ៉ាងណាក្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ លោក ហ៊ុន ម៉ាណែត លើកឡើងថា មានការផ្សព្វផ្សាយព័ត៌មានបំភ្លៃជាច្រើនជុំវិញទស្សនកិច្ចរបស់លោក ដូចជាលោកត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួនជាដើម (ហ៊ាន សុជាតា/VOA) |
តុលាការ គ្រោងបើក សវនាការ លើភស្តុតាង ពីហិង្សា ពាក់ព័ន្ធ នឹងអង្គរក្ស លោក ហ៊ុន ម៉ាណែត
VOA | ១៤ មករា ២០១៧
ចៅក្រម Jacqueline Chooljian
នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា
បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង
និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ
បន្ទាប់ពីសវនាការបញ្ចប់។
វ៉ាស៊ីនតោន —
តុលាការ នៃរដ្ឋ កាលីហ្វញ៉ា សហរដ្ឋ អាមេរិក បានកំណត់ យកថ្ងៃ ទី៣១
ខែមករា ដើម្បី បើក សវនាការ លើការ ទាមទារ របស់ ភាគី លោក មាជ សុវណ្ណារ៉ា
និងភរិយា ឱ្យអង្គភាព ប៉ូលិស ប្រចាំ ទីក្រុង ឡុងប៊ិច
ប្រគល់ វីដេអូ ថតដោយ កាមេរ៉ា សុវត្ថិភាព ស្តីពី ហេតុការណ៍ ហិង្សា នៅភោជនីយដ្ឋាន ឡាលូន
ក្នុងពេល លោក ហ៊ុន ម៉ាណែត ចូលរួម ពិធី ជប់លៀង នៅទីនោះ។
វីដេអូនេះ នឹងបន្ថែម ភស្តុតាង ដាក់បន្ទុក ដល់បណ្តឹង ប្រឆាំង នឹងលោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល កម្ពុជា។ នេះ បើ តាមឯកសារ តុលាការ ដែលវីអូអេ ទទួលបាន នៅថ្ងៃសុក្រនេះ។
ចៅក្រម Jacqueline Chooljian នៃតុលាការ តំបន់ កណ្តាល នៃរដ្ឋ កាលីហ្វញ៉ា បានចេញ បញ្ជា កាលពីថ្ងៃពុធ ឱ្យភាគី ដើមបណ្តឹង និងប៉ូលិស ក្រុងឡុងប៊ិច រៀបចំ ញត្តិជំទាស់ រហូត ដល់ដំណាច់ ខែកុម្ភៈ បន្ទាប់ ពីសវនាការ បញ្ចប់។
មានអំពើហិង្សាមួយបានកើតមានឡើង កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅមាត់ទ្វារនៃភោជនីយដ្ឋានឡាលូន ក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាក្នុងពេលដែលលោក Paul Hayes ព្យាយាមប្រគល់ដីការឱ្យលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកចូលរួមពិធីជប់លៀងឆ្នាំថ្មីជាមួយនឹងក្រុមអ្នកគាំទ្រ។ លោក Paul Hayes ត្រូវបានជនល្មើសដែលគេសង្ស័យថា ជាអង្គរក្សលោកហ៊ុន ម៉ាណែត វាយឱ្យរបួសជាទម្ងន់។
ភាគីដើមបណ្តឹងត្រូវការឯកសារនេះដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា តុលាការមានសិទ្ធិកាត់ទោសលោកហ៊ុន ម៉ាណែត។ នេះបើតាមញត្តិរបស់មេធាវីលោកម៉ាជ សុវណ្ណារ៉ា បានដាក់ទៅតុលាការ ដែលវីអូអេទទួលបានពីគេហទំព័ររបស់តុលាការ។ ញត្តិនោះក៏បានទាមទារឱ្យអាជ្ញាធរប៉ូលិសបង្ហាញព័ត៌មានពាក់ព័ន្ធនឹងសោហ៊ុយចំណាយលើថ្លៃការពារសន្តិសុខ ក្នុងពេលដែលលោកហ៊ុន ម៉ាណែត មកធ្វើទស្សនកិច្ចនៅទីក្រុងឡុងប៊ិចផងដែរ។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតចៅក្រម George H. Wu នឹងបើកសវនាការនៅថ្ងៃទី៦ ខែកុម្ភៈ ដើម្បីសម្រេចបញ្ចូលឈ្មោះលោកញ៉យ ចំរើន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលរួម ក្នុងនាមជាដើមបណ្តឹងជាមួយនឹងលោកមាជសុវណ្ណារ៉ា និងលោកស្រីជេមី ម៉ាជ ប្រឆាំងនឹងលោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមឯកសារតុលាការដែលវីអូអេទទួលបាន និងការបញ្ជាក់ពីលោកស្រីជេមី មាជ៕

No comments:
Post a Comment