Paris Peace Accords 23 Oct. 1991

Thursday, January 12, 2017

[Vietnamization: Indochina, military] នាយក​រដ្ឋមន្ត្រី​ វៀតណាម ​ស្នើ​ឲ្យ​ កម្ពុជា​ យក​ចិត្ត​ ទុក​ដាក់ ពលរដ្ឋ​ និង​ពាណិជ្ជករ​ វៀតណាម \ Vietnam PM requests that Cambodia care for Vietnamese citizens, businesses

(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

នាយក​រដ្ឋមន្ត្រី​ វៀតណាម ​ស្នើ​ឲ្យ​ កម្ពុជា​ យក​ចិត្ត​ ទុក​ដាក់ ពលរដ្ឋ​ និង​ពាណិជ្ជករ​ វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១១ មករា ២០១៧


នាយក​រដ្ឋមន្ត្រី​ វៀតណាម លោក ង្វៀន ស៊ុង ហ៊្វុក (Nguyen Xuan Phuc) បាន​ស្នើ​ ឲ្យ​កម្ពុជា ផ្តល់​ការ​ យក​ចិត្ត​ ទុក​ដាក់ ​ដល់​ពលរដ្ឋ និង​ពាណិជ្ជករ​ វៀតណាម ដើម្បី​ អាច​រស់នៅ និង​ប្រកប ​របរ​ រក​ស៊ី​ នៅ​កម្ពុជា ឲ្យ​បាន ​រឹងប៉ឹង។  វៀតណាម យល់​ ថា, ជំនួយ​ របស់​ រដ្ឋាភិបាល​ កម្ពុជា នេះ នឹង​ពង្រឹង​ ទំនាក់ទំនង ​ទ្វេ​ភាគី​ រវាង​ ប្រទេស​ ទាំង​ពីរ។

សារព័ត៌មាន​ វៀតណាម ឈ្មោះ ទួយ ជែរ ញូវ (Tuoi Tre News) បាន​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ថា, ក្នុង​ជំនួប​ លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) ជាមួយ​ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​ មហាផ្ទៃ ក្នុង​ទីក្រុង​ ហាណូយ (Hanoi) ប្រទេស ​វៀតណាម,  ហើយ​ មេ​ដឹកនាំ​ រដ្ឋាភិបាល​ វៀតណាម រូប​នេះ ក៏​បាន​ ជំរុញ​ ឲ្យ​មាន​ ការ​បង្កើន​ ការ​ផ្លាស់ប្ដូរ ​បទពិសោធន៍ ​រវាង​ កង​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សាធារណៈ​ គ្រប់​កម្រិត​ នៃ​ប្រទេស​ ទាំង​ពីរ តាម​រយៈ​ កិច្ច​សហការ​ លើ​យន្តការ​ ដែល​មាន​ស្រាប់។


នាយក​រដ្ឋមន្ត្រី​ វៀតណាម រូប​នេះ​ បញ្ជាក់​ទៀត​ ថា, ប្រទេស​ ទាំង​ពីរ​ ត្រូវ​ បន្ត​ គោលការណ៍​, មិន​អនុញ្ញាត​ ឲ្យ​កម្លាំង​ ប្រឆាំង​ ទាំងឡាយ​ណា ប្រើប្រាស់​ ទឹក​ដី​ នៃ​ប្រទេស​ ណា​មួយ ដើម្បី​ រំខាន​ ដល់​សន្តិសុខ, សន្តិភាព, និង​ស្ថិរភាព​ របស់ ​ប្រទេស​ ដទៃ ​នោះ​ឡើយ។  លោក​ បន្ត​ថា, វៀតណាម និង​កម្ពុជា ត្រូវ​តែ​ បន្ត​ ការ​រួបរួម និង​សហប្រតិបត្តិការ គ្នា​ គ្រប់​កាលៈទេសៈ​ ទាំងអស់៕


[Related]

Vietnam, Cambodia "defence cooperation in order to...foil plots to weaken their relations" 

http://english.vietnamnet.vn/fms/government/157378/vietnam--cambodia-beef-up-defence-ties.html
How Vietnam "foil plots" (democratic elections) to keep its CPP puppet in power in its destruction of Cambodia

No comments:

Post a Comment