Paris Peace Accords 23 Oct. 1991

Saturday, January 21, 2017

[Vietnamization] នាយករដ្ឋមន្ត្រី កម្ពុជា និងវៀតណាម​ បង្ហាញ គំនិត ផ្ទុយគ្នា ចំពោះ វត្តមាន អាមេរិក​

លោក​ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋ​​មន្ត្រី​វៀតណាម លោក ង្រ្វៀន សួនផុក​(រូបថតពី​ហ្វេសប៊ុក​លោក​ហ៊ុន សែន)

នាយករដ្ឋមន្ត្រី កម្ពុជា និងវៀតណាម​ បង្ហាញ គំនិត ផ្ទុយគ្នា ចំពោះ វត្តមាន អាមេរិក​

| ២១ មករា ២០១៧

នាយករដ្ឋមន្ត្រី កម្ពុជា និងវៀតណាម បានបង្ហាញ ការយល់ឃើញ ផ្ទុយគ្នា ចំពោះ វត្តមាន សហរដ្ឋ អាមេរិក​ ក្នុងការ ទំនាក់ទំនង ជាមួយ ប្រទេស ក្នុងតំបន់ អាស៊ាន ដោយមេដឹកនាំ កម្ពុជា ថា, អាមេរិក នាំ ឲ្យគ្រោះថ្នាក់។  ចំណែក ខាងវៀតណាម​ ថា, ជាការល្អ មានការ ចូលរួម ពីប្រទេសច្រើន។

នៅក្នុង កិច្ចពិភាក្សា ក្នុងវេទិកា សេដ្ឋកិច្ច ពិភពលោក​ ដែលមាន ផ្សព្វផ្សាយ តាមប្រព័ន្ធ អ៊ិនធើណែត នោះ គឺ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង ថា, ប្រទេស ក្នុងតំបន់ និងមាន ការអភិវឌ្ឍន៍ ដោយ​សន្តិភាព ​ប្រសិនជា មិនមាន ការលូកដៃ ចូលប្រទេស ខាងក្រៅនោះ។ ជាមួយគ្នា នោះ លោក នាយករដ្ឋមន្ត្រី ក៏បាន លើកឡើង ពីអតីតកាល និងបច្ចុប្បន្ន​ ដែលអាមេរិក​ ចូលក្នុងតំបន់ នាំ ឲ្យមាន សង្គ្រាម នៅកម្ពុជា, ឡាវ, វៀតណាម​ និងបង្ក ជម្លោះ តានតឹង, ពិសេស គឺ ធ្វើ ឲ្យបណ្តា ប្រទេស សមាជិក អាស៊ាន​ មានជម្លោះ ជាមួយចិន។


លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក​ មិន ចង់ឃើញ វត្តមាន អាមេរិក​ នៅក្នុងតំបន់ទេ, ហើយ លោក ក៏បានប្រាប់ ទៅមេដឹកនាំ ហ្វីលីពីន​ ជាសម្ព័ន្ធមិត្ត របស់ អាមេរិក​ ឲ្យពិចារណា ឡើងវិញ ក្នុងការផ្តល់ ទីតាំង ទ័ព ឲ្យអាមេរិក ឈរជើង​។​

ប៉ុន្តែ ក្នុងកិច្ចពិភាក្សានោះ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្រ្វៀន សួនផុក មានប្រសាសន៍ ថា, បញ្ហារាំរ៉ៃ ជម្លោះ ជាប្រវត្តិសាស្ត្រ នៅសមុទ្រ ចិន ខាងត្បូង ក៏ដូច ជាការ អភិវឌ្ឍន៍ ផ្សេងៗ លោក ចង់ ឲ្យមាន ការចូលរួម ចរចា គ្រប់ភាគី -- មាន ចិន, អាមេរិក, អង្គការ សហប្រជាជាតិ, ការប្រើប្រាស់ ច្បាប់ អន្តរជាតិ, និង ភាគី ពាក់ព័ន្ធ ផ្សេងៗ ទៀត។​

បច្ចុប្បន្នវៀតណាម កំពុងតែ រឹតចំណង មិត្តភាព ជាមួយ សហរដ្ឋអាមេរិក ខណៈ ប្រទេសនេះ​ កំពុង មានជម្លោះ ដែនសមុទ្រ ជាមួយចិន។​

នៅក្នុងទេវិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ មានមេដឹកនាំ និង ឥស្សរជន ពីបណ្តាលប្រទេសនានាចំនួន​៣២ជួបគ្នានៅទីនោះ ហើយក្រៅពីការប្រជុំធំពួកគេមានការជួបគ្នាជាទ្វេភាគីទៀត។​



No comments:

Post a Comment