ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី
អ្នកវិភាគ លោក មាស នី ចាត់ទុក មេបក្ស ប្រឆាំង បានធ្វើ ជាគំរូ ដល់អ្នក ដឹកនាំ កម្ពុជា
VOD / វីអូឌី | ១២ កុម្ភៈ ២០១៧
អ្នកវិភាគ នយោបាយ កម្ពុជា លោកបណ្ឌិត មាស នី បានចាត់ទុក ការលាលែង ពីតំណែង របស់លោក សម រង្ស៊ី ជាគំរូ មួយ សម្រាប់ អ្នកដឹកនាំ កម្ពុជា ដែលមិន លោភលន់ នឹងអំណាច។
ក្នុងលិខិត មួយច្បាប់ ដាក់ទៅ គណៈកម្មាធិការ អចិន្ត្រៃយ៍ និងគណៈកម្មាធិការ នាយក នៃគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ម្សិលមិញនេះ, លោក សម រង្ស៊ី បានប្រកាស ថា, លោក បានលាលែង ពីតំណែង ជាប្រធាន បក្សប្រឆាំង ដ៏ធំមួយនេះ ចាប់ពីថ្ងៃ ម្សិលមិញ តទៅ។
ពុំ មាន មូលហេតុ ច្បាស់លាស់ ត្រូវ បានគេ ដឹងនោះឡើយ, ប៉ុន្តែ លោក សម រង្ស៊ី បានត្រឹមតែ បញ្ជាក់ថា ដោយសារតែ មូលហេតុ ផ្ទាល់ខ្លួន។
ជុំវិញ ការលាលែង របស់ មេដឹកនាំ បក្សប្រឆាំង រូបនេះ, លោក មាស នី ចាត់ទុក ជាដំណឹង ល្អ សម្រាប់ សង្គមកម្ពុជា ដោយសារ លោក សម រង្ស៊ី បានធ្វើ ជាគំរូ ដល់អ្នកដឹកនាំ កម្ពុជា ដទៃទៀត។
ក្រោយពីការលាលែងរបស់លោក សម រង្ស៊ី អ្នកវិភាគរូបនេះ មើលឃើញថា ឆាកនយោបាយកម្ពុជាប្រៀបបាននឹងសង្វៀនប្រដាល់មួយ ដែលមានតែកីឡាករប្រដាល់តែម្នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានបក្សប្រឆាំង តែជាង ១០ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមកែប្រែច្បាប់គណបក្សនយោបាយ ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងថ្មីបំផុតដើម្បីរាំងខ្ទប់ផ្លូវនយោបាយរបស់មេបក្សប្រឆាំង៕
No comments:
Post a Comment