កាណាដា បារម្ភ អំពី ការធ្វើ វិសោធនកម្ម ច្បាប់ គណបក្ស នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៧
រដ្ឋាភិបាល កាណាដា កាលពីថ្ងៃ សុក្រ ទី២៤ ខែកុម្ភៈ សម្ដែង ក្តីបារម្ភ ចំពោះ វិសោធនកម្ម ច្បាប់ ស្ដីពី គណបក្ស នយោបាយ ដែលត្រូវ បានរដ្ឋសភា អនុម័ត, ហើយ ព្រឹទ្ធសភា គ្រោង នឹងពិភាក្សា អនុម័ត នៅថ្ងៃ ទី២៧ ខែកុម្ភៈ ខាងមុខនេះ។ កាណាដា ក៏អំពាវនាវ ដល់រដ្ឋាភិបាល កម្ពុជា ត្រូវ ធានា ឲ្យមាន ការបោះឆ្នោតដោយសេរី, ចំហ, និងតម្លាភាព នៅក្នុង ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ និងបោះឆ្នោត ជាតិ នៅពេល ខាងមុខ។
ឯកអគ្គរាជទូត កាណាដា ប្រចាំ ប្រទេស កម្ពុជា, អ្នកស្រី ដូនីកា ប៉ូទី (Donica Pottie) កាលពីថ្ងៃ សុក្រ បញ្ជាក់ ក្នុងសារ អេឡិចត្រូនិក មកអាស៊ី សេរី ថា, រដ្ឋាភិបាល កាណាដា មានការ ព្រួយបារម្ភ ចំពោះ វិសោធនកម្ម ច្បាប់ មួយនេះ ដែលកើតឡើង ជាង ៣ខែ មុនការ បោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការ បោះឆ្នោត សកល នៅឆ្នាំ ២០១៨ ខាងមុខ។
អ្នកស្រីបន្តថា វិសោធនកម្មច្បាប់នេះ គឺផ្ដល់អំណាចថ្មីមួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្កបញ្ហាលំបាកដល់គណបក្សនយោបាយ និងឈានដល់ការរំលាយគណបក្សទាំងនោះ។
អ្នកស្រី ដូនី កាប៉ូទី គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទទួលបានជោគជ័យ គ្រប់គណបក្សនយោបាយត្រូវមានសេរីភាពធ្វើយុទ្ធនាការដោយពុំមានការភ័យខ្លាច និងអាចជួបអ្នកបោះឆ្នោតដើម្បីពន្យល់អំពីទស្សនវិស័យ និងគោលការណ៍របស់បក្ស។ អ្នកស្រីថា វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺជាដំណើរការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
No comments:
Post a Comment