ពលរដ្ឋផ្ដល់កម្លាំងចិត្តដល់អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ មុនលោកចូលក្នុងបន្ទប់សាកសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Cheu Sideth |
តុលាការ សម្រេច ឃុំខ្លួន លោក គឹម សុខ ពីបទញុះញង់ និងបរិហារកេរ្តិ៍ បក្សកាន់អំណាច
RFA / វិទ្យុ អាស៊ី សេរី | ១៧ កុម្ភៈ ២០១៧
អ្នកឃ្លាំមើល បញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវ បានតុលាការ បញ្ជូនទៅ ឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃ ស នៅរសៀល ថ្ងៃទី១៧ កុម្ភៈ ទាក់ទង នឹងបណ្ដឹង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ក្រោយពីអយ្យការបានបញ្ជូនសំណុំរឿងលោក គឹម សុខ ទៅចៅក្រមស៊ើបសួរ និងបានបញ្ចប់នីតិវិធីបង្ហាញខ្លួនលើកដំបូង និងពិភាក្សាដេញដោលរួចមក ចៅក្រមសម្រេចឃុំខ្លួនលោក គឹម សុខ ជាបណ្ដោះអាសន្ន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម។
លោក គឹម សុខ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃដដែលនេះ។ លោក គឹម សុខ បានចេញដំណើរដោយថ្មើរជើងពីវត្តពោធិយារាម ហៅវត្តចាស់ ជាមួយព្រះសង្ឃប្រមាណ ១០អង្គ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញផង តាំងពីព្រឹកព្រលឹម។
នៅពេលចេញដំណើរពីវត្តចាស់ អាជ្ញាធរ និងក្រុមសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានរារាំងមិនឲ្យព្រះសង្ឃប្រមាណ ១០អង្គ រួមមានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អមដំណើរលោក គឹម សុខ មកកាន់តុលាការទេ នៅត្រើយខាងកើតស្ពានជ្រោយចង្វារ។
រហូតដល់ម៉ោងប្រមាណ ៩ព្រឹក ទើបអាជ្ញាធរអនុញ្ញាតឲ្យបន្តដំណើរជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងព្រះសង្ឃពីរអង្គទៀត ដើម្បីឆ្លងស្ពានជ្រោយចង្វារ ខណៈព្រះសង្ឃផ្សេងទៀត តម្រូវឲ្យជិះម៉ូតូរ៉ឺម៉កកង់បី មកមុន។
ក្នុងដំណើរនេះដែរ មានការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស ពលរដ្ឋថ្មើរជើង និងម៉ូតូអមដំណើរ រួមនឹងអ្នកសារព័ត៌មានជាច្រើនរយនាក់រហូតដល់តុលាការ។
This crazy dog would sue anyone for incitement and defamation. Looks like his CPP dogs are all perfect for the past 30 years. This so called 'democracy' is actually communism in disguised with the help from the gay king who legitimizes this government.
ReplyDeleteTraitor & Warlord Hun Sen keeps
ReplyDeletedigging his own grave deeper and deeper !!! ☠️☠️☠️
Wrong, Mr. Hun Sen only sue those whom he can win. That is the persons said something so blatant, and easily can be proven in court.
ReplyDeleteIf he wrongfully sues any person, let the International bodies criticize him.
1:51 AM
DeleteKeep your mouth shut, Dictator Hun will sue you too!!!