Paris Peace Accords 23 Oct. 1991

Saturday, February 18, 2017

[Demographic Vietnamization: Tonle Sap, Fishing, Kampong Chhnang] ពលរដ្ឋ​ ខេត្ត​ កំពង់ឆ្នាំង ​ចង់​ឲ្យ​ រដ្ឋាភិបាល​ រក្សា​ ភាព​ម៉ឺងម៉ាត់​ ក្នុង​បង្ក្រាប​ បទល្មើស​ នេសាទ | Kampong Chhnang residents call on govt to be serious in suppressing illegal fishing

[Related / background]

The Vietnamization of Kampuchea: A New Model of Colonialism (Indochina Report, October 1984)

Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of KampucheaFisheriesrubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea. 

...
សកម្មភាព​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក និង​ផ្អក នា​កំពង់ផែ​ផ្សារក្រោម ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤។
សកម្មភាព​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក និង​ផ្អក នា​កំពង់ផែ​ផ្សារក្រោម ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤។
RFA/Chin Chetha                       

ពលរដ្ឋ​ ខេត្ត​ កំពង់ឆ្នាំង ​ចង់​ឲ្យ​ រដ្ឋាភិបាល​ រក្សា​ ភាព​ម៉ឺងម៉ាត់​ ក្នុង​បង្ក្រាប​ បទល្មើស​ នេសាទ

RFA / វិទ្យុ អាស៊ី សេរី | ១៨ កុម្ភៈ ២០១៧


មន្ត្រី ​អង្គការ​ ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​ រស់នៅ ​ខេត្ត​ កំពង់ឆ្នាំង ស្នើ​ឲ្យ​ រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ ជំនាញ​ ថ្នាក់ក្រោម ​ជាតិ រក្សា ​វិធានការ​ ម៉ឺងម៉ាត់​ ចំពោះ​ ការ​ចុះ​បង្ក្រាប ​បទល្មើស ​នេសាទ ដើម្បី​ រក្សា​ កំណើន​ ផល​ត្រី​ ទឹកសាប។  អាជ្ញាធរ​ ខេត្ត​ កំពង់ឆ្នាំង​ អះអាង ​ថា,  កម្លាំង ​របស់​ ជំនាញ​ជលផល កំពុង​ តាម​ឃ្លាំមើល​ ស្ថានភាព​ បទល្មើស និង​មិន បាន​បន្ធូរដៃ ​ក្នុង​ការ​ ចុះ​បង្ក្រាប ​នោះ​ឡើយ។

ត្រី​បី​ប្រភេទ​ដែល​ប្រជា​នេសាទ និង​កសិករ​រស់នៅ​តាម​ដង​ទន្លេសាប ថា​សម្បូរ​ជាង​រាល់​ឆ្នាំ​នោះ គឺ​ត្រី​បន្ទោះភ្លុក ត្រី​ក្រុស និង​ប្រភេទ​ត្រី​ច្រវា​ខ្នង​វែង។ ពួកគេ​យល់ថា ការ​កើន​ឡើង នៃ​ប្រភេទ​ត្រី​ទាំងនេះ ក៏​ដោយសារតែ​កម្ពស់​ទឹក​បឹង​ទន្លេសាប​កាលពី​ឆ្នាំ​២០១៦ ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​ករណី និង​មាន​ប្រសិទ្ធភាព​ជាង​មុន។

កសិករ​ម្នាក់​រស់នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជលគីរី លោក ហ៊ឹម ហ៊ី មាន​ប្រសាសន៍​ថា រយៈពេល​ត្រី​ត្រូវ​កាល​ពីដើម​ឆ្នាំ​២០១៧ មាន​ជិត​១០​ថ្ងៃ គឺ​ខុស​ពី​រាល់​ឆ្នាំ​ត្រូវតែ​រយៈពេល​បី ឬ​បួន​ថ្ងៃ​ប៉ុណ្ណោះ, ហើយ​ ឆ្នាំនេះ​ លោក​ ចេញ​ទូក​ បណ្ដែត​មង និង​ចង​សន្ទូច​ បាន​ត្រី​ ចន្លោះ​ ពី​១៥   ទៅ​២០​ គីឡូក្រាម​ ក្នុង​មួយ​ជើង។  លោក​ ស្នើ​ឲ្យ​ សមត្ថកិច្ច​ បង្ក្រាប​ បទល្មើស ​គ្រប់​ប្រភេទ, ប៉ុន្តែ​ កុំ​ ធ្វើបាប ​ពលរដ្ឋ​ ដែល​នេសាទ​ ស្របច្បាប់៖ «ត្រី ​បន្ទោះ​ ភ្លុក ត្រី​រៀល និង​ត្រី​ក្រុស​ អាចម៍កុក​ ខ្នង​វែង​។ ស្នើ​ឲ្យ​ រដ្ឋាភិបាល​ ហាមឃាត់​ អា​រឿង​ ពួក​ដាក់​ របាំង​ខ្នង​ សារ​វែង អួន​វៀតណាម​ អី​នេះ ​ កុំ​ ឲ្យ​មាន​ គឺ​ ត្រី​ សម្បូរ​ ណាស់។   ឆ្នាំមុន​ខ្ញុំ​ធ្លាប់​បើក​កាណូត​មក​កំពង់ឆ្នាំង​ឃើញ មង​ទាញ​ពី​មួយ​ចំហៀង​ធ្លាយ​ទៅ​មួយ​ចំហៀង​ទន្លេ ឆ្នាំនេះ​អត់​មាន​ទេ»


ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​លោក ជុំ គង់ ថា​សព្វថ្ងៃ​លោក​អាច​បណ្ដែត​មង ឬ​ចង​សន្ទូច​បាន​ត្រី​ស្ល​ហូប​គ្រាន់បើ​ជាង​ឆ្នាំទៅ ប៉ុន្តែ​ត្រីភាគ​ច្រើន​មានតែ​ល្អិតល្អោច ចំណែក​ត្រី​ធំៗ​ដូចជា ត្រី​ឆ្ដោ ឆ្លាំង ឬ​ត្រី​ខ្យា​ជាដើម​មិន​សូវ​មាន​ទេ។ លោក​ក៏​ត្រេកអរ​ដែល​ឃើញ​វត្តមាន​ត្រី​បន្ទោះ​ភ្លុក និង​ប្រភេទ​ត្រី​ក្រុស​សម្បូរ​ឡើងវិញ ហើយ​សមត្ថកិច្ច​ត្រូវ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ដូចនេះ​រហូត៖ «ឆ្នាំនេះ​សម្ដេច​ធ្វើ​អីចឹង​បាន​ល្អ​ណាស់​! ពួក​ខ្ញុំ​ក៏​កោតសរសើរ​គាត់​ដែរ ហើយ​បទល្មើស​ពី​ត្រឹមហ្នឹង​ទៅ​កុំ​ឲ្យ​មាន​ទៀត​ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​ហ្នឹង​ទៅ ឲ្យ​កូន​ក្រោយៗ​ស្គាល់​ជាតិ​មុខ​ត្រី​ធំ​ត្រី​តូច​ផង»

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​លោក ងិន ហ៊ុន បញ្ជាក់​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ត្រូវ​បាន​បង្ក្រាប​ជាប្រចាំ ខណៈ​បទល្មើស​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង បង្ក្រាប​បាន​ស្ទើរ​ទាំងស្រុង ពោល​គឺ​នៅសល់​ប្រហែល​៥%​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប។ លោក​ថា សមត្ថកិច្ច​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ដដែល៖ «យើង​អត់​មានការ​ដកថយ​ទេ ឆ្នាំនេះ​ទៅមុខ​ធ្វើ​អីចឹង​រហូត។ ដោយឡែក​នៅ​តំបន់​វាលភក់​ធំ សេះ និង​កំពង់​អួ យើង​បាន​ប្រមូល​អស់ហើយ»

មន្ត្រី​សម្របសម្រួល​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​របស់​អង្គការ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(Fact) អ្នកស្រី នូ សារឹម ថ្លែង​សាទរ​ចំពោះ​វិធានការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​រដ្ឋាភិបាល នា​ពេល​ចុង​ក្រោយនេះ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ផល​ត្រី​កាន់តែ​សម្បូរ​នោះ រដ្ឋាភិបាល​ត្រូវ​បង្កើត​តំបន់​អភិរក្ស​ឲ្យ​បាន​ច្រើន ស្ដារ​បឹង ឬ​ព្រែក​ឲ្យ​បាន​ជ្រៅ និង​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​ពលរដ្ឋ​អំពី​ធនធាន​ជលផល៖ «បើសិនជា​យើង​អត់​មាន​វិធានការ​ទប់ស្កាត់ ឬ​អភិរក្ស​ត្រី​មេ​ពូជ ស្ដារ​បឹង​ឲ្យ​បាន​ជ្រៅ​ទេ ឃើញ​ថា នៅ​រដូវប្រាំង​ទឹក​រីង​រាក់ ធ្វើ​ឲ្យ​ត្រី​មេ​ពូជ​ងាប់​អស់ វា​អត់​អាច​បង្កើត​កូនបង្កើត​ចៅ​ឲ្យ​បាន​រស់នៅ​ដល់ពេល​វស្សា​ទេ។ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ យើង​ឃើញ​ថា មានការ​យក​ចិត្ដ​ទុកដាក់​ពី​ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​បាន​ចុះ​បង្ក្រាប យើង​អរគុណ​មែនទែន ហើយ​យើង​អបអរសាទរ»


ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ឆ្នាំ​២០១៦ កើន​ជាង ១​ពាន់​តោន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ពោល​គឺ​ចាប់​បាន​ជាង​២​ពាន់​តោន​។ ប៉ុន្តែ​ត្រី​នៅតែ​ថ្លៃ គឺ​តម្លៃ​ចន្លោះ​ពី ១.២០០​រៀល​ទៅ ៣​ពាន់​រៀល​ក្នុង ១​គីឡូក្រាម​។ ក្រុម​កសិករ និង​ប្រជា​នេសាទ​សង្ឃឹមថា នៅ​ឆ្នាំក្រោយៗ ទិន្នផល​ត្រី​នឹង​កើន​ទៀត​បើ​អាជ្ញាធរ​នៅ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រាប​បទល្មើស៕



1 comment:

  1. Anonymous1:49 AM

    There is no such thing as unequal exchange if you are free to trade. If you don't like trading with the Vietnamese, trade with the Thais, Chinese and the Laos.

    If the garment factories pay you so low, stop working there, do some thing else. Why attack the factories?

    Why whine about unequal trading when you can trade with someone else?

    ReplyDelete