Paris Peace Accords 23 Oct. 1991

Tuesday, February 14, 2017

សហភាព​ អឺរ៉ុប ​ស្នើ​ឲ្យ​ អាជ្ញាធរ​ កម្ពុជា​ ធានា​ បរិយាកាស ​នយោបាយ​ មុន​ការ​ បោះឆ្នោត | EU requests Cambodian authority guarantee political environment before elections

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​ការ​បន្ត​កិច្ច​គាំទ្រ​របស់​សហភាព​អឺរ៉ុប ដល់​ការ​ភ្ជាប់​សេវា​អ៊ីនធឺណិត​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Um Rainsey
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​ការ​បន្ត​កិច្ច​គាំទ្រ​របស់​សហភាព​អឺរ៉ុប ដល់​ការ​ភ្ជាប់​សេវា​អ៊ីនធឺណិត​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Um Rainsey


សហភាព​ អឺរ៉ុប ​ស្នើ​ឲ្យ​ អាជ្ញាធរ​ កម្ពុជា​ ធានា​ បរិយាកាស ​នយោបាយ​ មុន​ការ​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១៤ កុម្ភៈ ២០១៧


សហភាព​ អឺរ៉ុប ចង់​ឃើញ ​អាជ្ញាធរ​ កម្ពុជា ធានា​ បរិយាកាស​ នយោបាយ ​ដែល​អាច​ អនុញ្ញាត​ ឲ្យ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ធ្វើ​សកម្មភាព ​ដោយ​សេរី​ មុន​ការ​ បោះឆ្នោត ​ចូល​មក​ដល់។
ឯកអគ្គរដ្ឋទូត ​សហភាព​ អឺរ៉ុប ប្រចាំ​ កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) បញ្ជាក់​ប្ រាប់​អាស៊ីសេរី​ តាម​អ៊ីមែល​ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា, សហភាព​ អឺរ៉ុប ជឿជាក់​ ថា ការ​ចូលរួម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ដំណើរការ ​បោះឆ្នោត នឹង​ផ្តល់​ប្រយោជន៍ ​រយៈពេល​ វែង​ ដល់​ប្រទេស​ កម្ពុជា ពិសេស​ ផល​ប្រយោជន៍​ ផ្នែក​ស្ថិរភាព។

លោក​បន្ត​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​បោះឆ្នោត និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​មេ​ដឹកនាំ​ដែល​អាច​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​កម្រិត​ឃុំ-សង្កាត់ និង​ថ្នាក់​ជាតិ។
សហភាព​អឺរ៉ុប ផ្តល់​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​លើក​កម្ពស់​ការ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​របស់​ក្រុម​មនុស្ស​ទន់​ខ្សោយ​ក្នុង​ដំណើរការ​បោះឆ្នោត។
លោក ច្សច អេដហ្គា ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​ដល់​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ ការងារ​ទាំងនោះ​រួម​មាន ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន និង​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​សកម្មភាព​ឃ្លាំ​មើល​ការ​បោះឆ្នោត។
សហភាព​អឺរ៉ុប ក៏​សហការ​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ធ្វើ​ការងារ​តាមដាន និង​អង្កេត​ការ​វិវឌ្ឍន៍​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល​រៀបចំ​ការ​បោះឆ្នោត៕



No comments:

Post a Comment