Paris Peace Accords 23 Oct. 1991

Tuesday, February 28, 2017

លោក ហ៊ុន សែន៖ ទប់ ឲ្យបាន; ស្អីៗ ចាំនិយាយគ្នា ក្រោយ ដើម្បី ការពារ សន្តិភាព | Hun Sen: Must suppress; everything else can be discussed afterward in order to protect the peace


លោក ហ៊ុន សែន៖ ទប់ ឲ្យបាន; ស្អីៗ ចាំនិយាយគ្នា ក្រោយ ដើម្បី ការពារ សន្តិភាព

 | ២៧ កុម្ភៈ ២០១៧​ 

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាក់ ឲ្យមន្ត្រី របស់ខ្លួន ចាត់វិធានការ ទប់ស្កាត់ ឲ្យខាង តែបាន ទោះ ក្នុងរូបភាពណា ក៏ដោយ នូវអ្វី ដែលលោកហៅ ដើម្បី រក្សាសន្តិភាព សម្រាប់ កម្ពុជា   ដោយមិន សំដៅ​ ដល់​​កា​រ លើក​ស្ទួយ ពីសិទ្ធិមនុស្ស។

ក្នុងពិធីមួយ ដែលធ្វើឡើង នៅទីស្តីការ គណៈរដ្ឋមន្ត្រី នាថ្ងៃ ទី២៧ ខែកុម្ភៈនេះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានផ្តល់ អនុសាសន៍ ជាច្រើន ដល់មន្ត្រី ក្រោមឱវាទ ពីការ ការពង្រឹង អភិបាលកិច្ច, រួមទាំង កា​រព​ង្រឹង​ ​ស​ន្តិសុខ, ការពារ ពលរដ្ឋ និងភ្ញៀវ ទេសចរណ៍ ដែលលោក ថា ដើម្បី ទាក់ទាញ ការចាប់អារម្មណ៍ ឲ្យបរទេ​ស​ មកទស្សនា កម្ពុជា ម្តងទៀត។

លោក ហ៊ុន សែន បានរំឭក ពីឥទ្ធិពល សង្គ្រាម ដែលកើតឡើង នៅកម្ពុជា  កន្លងទៅ ថា, អង្គវត្តខ្មែរ មានអាយុកាល ជិត ១០០០ឆ្នាំ ហើយ, ប៉ុន្តែ លោក ថា,  តំបន់ ទាក់ទាញ ទេសចរណ៍ មួយនេះ គ្មាន ភ្ញៀវបរទេ​​​ស មកកំ​សាន្តទេ អំឡុងទស វត្សរ៍ ៧០ ដែលកម្ពុជា មានសង្គ្រាម។

លោក ហ៊ុន សែន ដាក់បទបញ្ជា ថា, ក្នុងរូបភាព​ណា ក៏ដោយ ស្ថាប័ន ពាក់ព័ន្ធ ត្រូ​វ ទប់ស្កា​ត់ ឲ្យបាន នូវអ្វី​ ដែ​លោក ហៅ​​ថា ដើម្បី រក្សាសន្តិភាព ដូចដែលកម្ពុជា កំពុង រក្សាបាន ដូចពេលនេះ។

លោក ថា៖ «រឿង ស្តីផ្សេងទៀត គឺ និយាយគ្នា ក្រោយ។  តែ អ្នកណា បំផ្លាញ សន្តិភាពហើយ អ្នកឯង ត្រូវ​ ទទួល​ នូ​​វ​ទ​ណ្ឌក​ម្ម​ ពិតប្រាកដ មួយ។  មិន អាចមើល រំលង បញ្ហានេះ បានទេ។ […]កុំ និយាយ ពីសិទ្ធិ; សិទ្ធិ ដូចសព្វថ្ងៃនេះ សិទ្ធិ រស់រាន មានជីវិត, សិទ្ធិ មានអ្វីៗ​ ដែលកំពុង ធ្វើរាល់ថ្ងៃនេះ -- អាហ្នឹង​ បា​ន​គេ​ ហៅសិទ្ធិ។  សិទ្ធិ​ ដោយអាណា​ធិបតេយ្យ គឺ ជាសិទ្ធិ បំផ្លាញជាតិ តែ ប៉ុណ្ណោះ។  យើង ទទួលសិទ្ធិ, ប៉ុន្តែ មិនមែន សិទ្ធិ អណាធិបតេយ្យ ទេ  គឺ ជាសិទ្ធិ​ នៃនីតិរដ្ឋ  ត្រូវ យល់គ្នា ឲ្យច្បាស់ លើរឿងនេះ។  សង្ឃឹម ថា, មិត្តភក្ត្រ បរទេស យល់ច្បាស់ អំពីរឿងនេះ»

លោក ហ៊ុន សែន បានព្យាយាម ការពារ បទបញ្ជា របស់លោក បែបនេះ ថា៖​ «ព្រោះ អ្នកខ្លះ ​និយាយ តែ ​ពីសិទ្ធិ​ មួយមុខទេ។  អត់ និយាយ ពីសន្តិភាព និងស្ថេរភាព ទេ​។  ប៉ុន្តែ ខ្ញុំ ចង់សួរ ថា, ​នៅក្នុង រប​ប ប៉ុល ពត មានសិទ្ធិ​ ទេ បើ​ ងាប់ទៅ​ហើយ? អ្នក ដែលងាប់ បានមក សរសេរ កាសែត ទេ?»

បើ ទោះ ជាការថ្លែង របស់លោក ហ៊ុន​ សែន នៅពេលនេះ មិន បានបញ្ចេញ ឈ្មោះ ទៅលើ ស្ថាប័ន សិទ្ធិមនុស្ស ឬគណបក្ស នយោបាយណា ក៏ដោយ, ប៉ុន្តែ កន្លងទៅ កងកម្លាំង របស់ រដ្ឋាភិបាល ធ្លាប់បង្ក្រាប មហាបាតុកម្ម របស់ គ​ណបក្ស​ សង្គ្រោះ ប្រឆាំង លទ្ធផល បោះឆ្នោត ក្រោយឆ្នាំ ២០១៣ និងចុះ កម្ទេច ជំរុំស្នាក់នៅ របស់​ បាតុករ នៅទីលា​ន ប្រជាធិបតេយ្យ និងធ្លាប់ ចោទ ថា មានអ្នកខ្លះ ចង់ផ្តួល រំលំ រដ្ឋាភិបាល ជ្រកក្រោម ស្លា​កអង្គ​ការ សង្គមស៊ីវិល។


ការដាក់បញ្ជា របស់ ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើង តែ មួយថ្ងៃ ក្រោយពី លោក កឹម សុខា សរសេ​រនៅ​ហ្វេស​ប៊ុក កាលពីម្សិលមិញថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំ​ង​ផ្លូវ​ចិត្ត (ខា​ងក្នុង)។ ការប​ញ្ចប់ស​ង្គ្រា​មប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ផ្ទុយទៅ​វិញ ការ​ដែ​ល​នៅ​តែធ្វើ​ឲ្យខ្មែរបែ​កបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើ​នសន្ធឹ​ក​សន្ធាប់ដោ​យអយុត្តិ​ធម៌ ពីសំ​ណាក់​អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះ​កៀបស​ង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូល​ហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅ ច្រើនទៅ ដូចពាក្យស្លោ​កមួយបា​នចែងថា៖ ទីណា​មាន​ការជិះ​ជាន់ ទីនោះមានការរើបម្រះ។»

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ  ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណា​តែភាគីម្ខាងទៀ​តមានមហាអំ​ណាច​គាំទ្រហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្ប​ន្នបានផ្តល់អំណា​ច​​ឲ្យព​​លរដ្ឋ​ជ្រើ​​​​​ស​រើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។

បើតាមលោក ប៊ួ បញ្ញា បទបញ្ជារបស់លោក ហ៊ុន សែន ពេលនេះជាបំភិតបំភ័យពលរដ្ឋ ច្រើនជាងបើ​កឲ្យ​មាន​អំហូ​​សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ស្របពេលកា​របោះឆ្នោតជិតមកដល់។

លោក ថា៖ «ទោះជាយ៉ាងណាខ្ញុំមើលឃើញប្រជាពលរដ្ឋមិនភ័យខ្លាចទេ  ពីព្រោះអីយើងមើល​កាលពីឆ្នាំ​២០១​៣​​។មុន២០១៣លោកនាយករដ្ឋមន្ត្រីនិយាយប៉ុន្មានដង គម្រាមច្រើន​ដងណាស់ក្នុងវេ​ទិការសាធារ​ណៈនិ​មួយៗ។ប៉ុន្តែប្រជាពលរដ្ឋនៅតែទៅបោះឆ្នោត ដើម្បីធ្វើ​ឲ្យមានការផ្លាស់​ប្តូរនៅប្រទេ​សកម្ពុជា​ហ្នឹង។​អញ្ចឹង​នេះក្រាន់តែជាសញ្ញាមួយគំរាម»


លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពី​សន្តិភាពដែល​ថាកើតឡើង​ដោយ​សារ​តែកា​រដឹ​ក​នាំមក​របស់​លោ​​ក​​​មានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់​សំគាល់ថា «ក្រោម​​អំ​ណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើ​អ្នកនយោបា​យ​ប្រឆាំ​​​ង​ ​​ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»

1 comment:

  1. Anonymous6:00 AM

    Traitor Hun Sen,

    There is nothing to suppress,
    if YOU, the election loser transfers
    the power democratically !!!

    ReplyDelete