Paris Peace Accords 23 Oct. 1991

Tuesday, February 21, 2017

លោក ហ៊ុន សែន ថា នៅតែ ស្រក់ទឹកភ្នែក ពេលនឹកឃើញ ពេលរស់នៅ ​បែកពីប្រពន្ធ និងកូន​​ | Hun Sen says it still bring tears to his eyes when he thinks of time separated from his wife and children [aww,, dictator with a hart]


លោក ហ៊ុន សែន ថា នៅតែ ស្រក់ទឹកភ្នែក ពេលនឹកឃើញ ពេលរស់នៅ ​បែកពីប្រពន្ធ និងកូន​​

| ២១ កុម្ភៈ ២០១៧

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭក ថា, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំនេះ គឺ ជាខួប ៣៨ឆ្នាំ ដែលលោក បានជួប ភរិយា និងកូនវិញ​ ក្រោយពេល​ របប ខ្មែរក្រហម ដួលរលំ។  តែ លោក ថា ឲ្យតែ នឹកឃើញ ពីហេតុការណ៍ នៃការ បែកបាក់នោះ តែង ស្រក់ទឹកភ្នែក រហូត ដល់​បច្ចុប្បន្ន។​
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរ នៅលើ ហ្វេសប៊ុក​ របស់លោក ថា, ទឹកភ្នែក រាប់លាន ដំណក់ បានស្រក់ នៅពេល លោក​ បែកពីគ្រួសារ នៅថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ១៩៧៧។  លោក បន្តថា, ក្រោយថ្ងៃ ផ្តូលរំលំ របប ខ្មែរក្រហម នៅថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩, លោក នៅតែ ស្រក់ទឹកភ្នែក ដោយសារ មិនដឹង ដំណឹង ប្រពន្ធ នៅទីណា, ស្លាប់ ឬរស់។​
លោក សរសេរថា៖ «ទោះ ពេលវេលា បានកន្លង ហួស រាប់សិបឆ្នាំ ហើយក្តី តែ នៅពេល ដែលខ្ញុំ នឹកឃើញ ដល់រឿងកូន ទី១ ស្លាប់ និងការ បែកគ្នា រហូត កូន មិនស្គាល់ ឪពុក, ទឹកភ្នែកខ្ញុំ នៅតែ បន្ត ហូរមក ដោយមិន ដឹងខ្លួន។  ដោយតម្លៃណា ក៏ដោយ ត្រូវ ការពារ សន្តិភាព ឱ្យបាន និងមិន ត្រូវ អត់ឱន ឲ្យអ្នកណា ក៏ដោយ ដែលបំផ្លាញ សន្តិភាព និងបង្ក ឱ្យមាន ចលាចល»
ទាក់ទងសន្តិភាព លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាពេលដែលបាត់បង់វត្តមានរូបលោកនិងនៅពេលគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតនោះ នឹងធ្វើឲ្យសង្គមមានចលាចលឬផ្ទុះសង្គ្រាម។​
ទោះជាយ៉ាងណា​អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម​ធ្លាប់លើកឡើងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​៤០ឆ្នាំ​មកនេះ​ ក៏បានបណ្តាលឲ្យពលរដ្ឋខ្មែរមិនតិចទេ ស្រក់ទឹកភ្នែក​ដោយភាពអយុត្តិធម៌នៅក្នុងសង្គម ដូចជាជម្លោះដីធ្លី ការបំផ្លាញធនធានធម្មជាតិជាដើម​។ ចំណែកឃាតកម្មជាច្រើន​ដែលរកឃាតកមិនឃើញក៏កំពុងធ្វើឲ្យក្រុមគ្រួសាររងទុក្ខដែរដូចជា ឃាតកម្ម​សម្លាប់តារាសម្តែង អ្នកស្រី ពិសិដ្ឋ ពីលីកា សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីព សម្លាប់លោក ឈុត វុទ្ធី អ្នកការពារ ព្រៃឈើ និងចុងក្រោយ ការសម្លាប់ លោក កែម ឡី អ្នកវិភាគ បញ្ហាសង្គម ជាដើម៕

2 comments:

  1. Anonymous10:24 AM

    I think very highly of Mr. Hun Sen family. Look at his eldest son, Hun Manet.

    During the 1990s Hun Manet attended at West Point in USA, he owned a 10-year old car, a modest Honda Accord 1984. In contrast, the opposition law makers were shown to drive really expensive and luxury Lexus SUVs costing around 80,000 US dollar each after import-tax.

    (Most people in Cambodia makes about 100-150 US dollar a month, so clearly the CNRP law makers are corrupt some how to drive such SUVs.)

    Hun Manet went to the front line to defend Cambodia and suffered concussion from Thailand's artillery strikes. Rumor was he was wounded moderately from Thailand's intelligence report.

    Most of the CNRP law makers are fat with big bellies. They are useless, not doing their jobs, boycotting all the time and still draw paychecks.

    ReplyDelete
    Replies
    1. Anonymous2:02 PM

      10:24 AM

      Your Samdach Ach Koar will do his crying
      in Hanoi soon !!!

      Delete