Paris Peace Accords 23 Oct. 1991

Tuesday, February 28, 2017

លោក កឹម សុខា ត្រូវ​ បាន​ជ្រើសរើស​ ជា​បេក្ខភាព​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ | Kem Sokha nominated candidate for CNRP presidency

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​លើកដៃ) ថ្លែង​ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​លើកដៃ) ថ្លែង​ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។

លោក កឹម សុខា ត្រូវ​ បាន​ជ្រើសរើស​ ជា​បេក្ខភាព​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ

RFA / វិទ្យុ អាស៊ី សេរី ២៨ កុម្ភៈ ២០១៧


គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ សម្រេច ​ជ្រើសរើស​ មេ​ដឹកនាំ​ ក្បាល​ម៉ាស៊ីន​បក្ស ដោយ​ជ្រើសរើស ​លោក កឹម សុខា ជា​ប្រធាន​ គណបក្ស និង​ជ្រើសរើស​ អនុប្រធាន​ គណបក្ស​ ចំនួន ៣​រូប, រួម​មាន​ លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង, និង​អ្នកស្រី មូរ សុខហួរ។

ប្រធាន​ ក្រុម​តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​អាស៊ីសេរី​ដឹង​ នៅ​យប់​ ទី​២៨ ខែ​កុម្ភៈ ថា, សំណើ​នេះ ​នឹង​យក​ទៅ​ ឲ្យ​គណៈកម្មាធិការ​ នាយក​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ សម្រេច​ នៅ​ថ្ងៃ​ ទី​១ ខែ​មីនា។  លោក​ បន្ត​ថា ប្រសិន​បើ​ គណៈកម្មាធិការ​ នាយក​ ចំនួន ១​ ភាគ​៣ យល់​ស្រប​ សំណើ​នេះ នឹង​យក​ទៅ​ អនុម័ត​ ក្នុង​សមាជ​វិសាមញ្ញ​ គណបក្ស​ នៅ​ថ្ងៃ​ ទី​២ ខែ​មីនា៕

No comments:

Post a Comment