អាជ្ញាធរ និងក្រុមសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារ រារាំងមិនឲ្យព្រះសង្ឃ អមដំណើរលោក គឹម សុខ នៅត្រើយខាងកើតស្ពានជ្រោយចង្វារ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang |
More photos
លោក គឹម សុខ មកដល់ តុលាការ ក្រុងភ្នំពេញ ដើម្បី បំភ្លឺ ពីបណ្ដឹង លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១៧ កុម្ភៈ ២០១៧
អ្នកឃ្លាំមើល បញ្ហាសង្គម និងនយោបាយ លោក គឹម សុខ មកដល់ សាលាដំបូង រាជធានី ភ្នំពេញ នៅម៉ោង ប្រមាណ ១១ព្រឹក ថ្ងៃទី១៧ កុម្ភៈ ដើម្បី បំភ្លឺ តាមការ កោះហៅ របស់ តុលាការ ពីបណ្ដឹង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គឹម សុខ បានចេញ ដំណើរ ដោយថ្មើរជើង ពីវត្ត ពោធិយារាម ហៅ វត្តចាស់ ជាមួយ ព្រះសង្ឃ ប្រមាណ ១០អង្គ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ តាំងពីព្រឹក ថ្ងៃ ដដែលនេះ។
នៅពេលចេញដំណើរពីវត្តចាស់ អាជ្ញាធរ និងក្រុមសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានរារាំងមិនឲ្យព្រះសង្ឃប្រមាណ១០អង្គ រួមមានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អមដំណើរលោក គឹម សុខ មកកាន់តុលាការទេ នៅត្រើយខាងកើតស្ពានជ្រោយចង្វារ។
រហូតដល់ម៉ោងប្រមាណ៩ ព្រឹក ទើបអាជ្ញាធរអនុញ្ញាតបន្តដំណើរជាមួយព្រះតេជព្រះគុណប៊ុត ប៊ុនតិញ និងព្រះសង្ឃពីរអង្គទៀត ដើម្បីឆ្លងស្ពានជ្រោយចង្វារ ខណៈព្រះសង្ឃផ្សេងទៀត តម្រូវឲ្យជិះម៉ូតូរឺម៉កកង់បី មកមុន។
ក្នុងដំណើរនេះដែរ មានការឃ្លាំមើល ពីមន្ត្រីសិទ្ធិមនុស្ស ពលរដ្ឋថ្មើរជើង និងម៉ូតូអមដំណើរ រួមនឹងអ្នកសារព័ត៌មាន ជាច្រើនរយនាក់រហូតដល់តុលាការ។
No comments:
Post a Comment