Paris Peace Accords 23 Oct. 1991

Sunday, February 12, 2017

វេទិកា​ អ្នក​ស្ដាប់​ បន្ថែម៖ លោក សម រង្ស៊ី លាលែង​​ ពី​តំណែង ​ប្រធាន ​គណបក្ស​ សង្គ្រោះ​​ជាតិ | Listeners' Forum: Sam Rainsy resigns from CNRP president

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA/Brach Chev

វេទិកា​ អ្នក​ស្ដាប់​ បន្ថែម៖ លោក សម រង្ស៊ី លាលែង​​ ពី​តំណែង ​ប្រធាន ​គណបក្ស​ សង្គ្រោះ​​ជាតិ

RFA / វិទ្យុ អាស៊ី សេរី ១១ កុម្ភៈ ២០១៧

 


លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ សរសេរ​ សំបុត្រ​ លាលែង​ ពី​តំណែង ​​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ។

សំបុត្រ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ហើយ​ដែល​ត្រូវ​បាន​លោក សម រង្ស៊ី បង្ហោះ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក​បញ្ជាក់​ថា ការ​ដែល​លោក​លាលែង​ពី​តំណែង​ប្រធានបក្ស និងពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​សេចក្ដី​សម្រេច​នេះ ដោយ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

បើ​ ទោះ​ជា​ យ៉ាង​ណា លោក សម រង្ស៊ី បាន​​សរសេរ​ បន្ថែម ​លើ​​លិខិត​នោះ​​ ថា៖ គ្រប់​ កាលៈទេសៈ​ ខ្ញុំ​ នៅ​តែ ​រក្សា​ឧត្ដម​គតិ​ សង្គ្រោះ​ជាតិ ជានិច្ច ក្នុង​បេះដូង ​របស់​ខ្ញុំ។

សូម​​​ស្ដាប់​​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បន្ថែម ពិភាក្សា​ជុំវិញ​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី នេះ ដែល​មាន​វាគ្មិន​ចូល​រួម គឺ​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ និង​លោក សូ ចន្ថា ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​សម្របសម្រួល​ដោយ​លោក ជី វិតា៖

No comments:

Post a Comment