សមាជិកសភាគណបក្សប្រជាជនកម្ពុជា លើកដៃគាំអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Yang Chandara |
សមាជិក សភា បក្សកាន់អំណាច អនុម័ត សេចក្ដីស្នើ វិសោធនកម្ម ច្បាប់ ស្ដីពី បក្សនយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២០ កុម្ភៈ ២០១៧
សមាជិក សភា ៦៦រូប មកពី គណបក្ស ប្រជាជន កម្ពុជា (អវត្តមាន ២រូប) លើកដៃ អនុម័ត សេចក្ដីស្នើ វិសោធនកម្ម ច្បាប់ ស្ដីពី គណបក្ស នយោបាយ នៅក្នុង កិច្ចប្រជុំ សភា វិសាមញ្ញ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ។ ចំណែក ឯសមាជិក សភា គណបក្ស ប្រឆាំង មិន ចូលរួម ប្រជុំ នៅព្រឹក នេះទេ។
មន្ត្រី គណបក្ស កាន់អំណាច លើកឡើង ថា, ការអនុម័ត វិសោធនកម្ម ច្បាប់នេះ ដោយសារ ច្បាប់ ស្ដីពី គណបក្ស នយោបាយ ឆ្នាំ១៩៩៧ មិន ស្របតាម ស្ថានភាព សង្គម កម្ពុជា បច្ចុប្បន្ន ដែលត្រូវ កែប្រែ ជាប្រញាប់។
ទោះយ៉ាងណា មន្ត្រី គណបក្ស ប្រឆាំង លោក សុន ឆ័យ កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ បញ្ជាក់ ថា, តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មិន ចូលរួម កិច្ចប្រជុំ វិសាមញ្ញ របស់ រដ្ឋសភានេះ ដោយសារ ការធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពី គណបក្ស នយោបាយ មានផល ប៉ះពាល់ ច្រើន ដូចជា, ការគាបសង្កត់ គណបក្ស ប្រកួតប្រជែង, មិនឆ្លុះ បញ្ចាំង ពីឆន្ទៈ ពលរដ្ឋ, បង្ក ឱ្យមាន ការប្រេះឆា ជាតិ ធ្ងន់ធ្ងរ, និងមិន ស្របតាម គោលការណ៍ ប្រជាធិបតេយ្យ ជាដើម។
No comments:
Post a Comment