តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ |
រដ្ឋសភា អនុម័តច្បាប់ ស្តីពី គណបក្ស ទាំងចម្រូងចម្រាស ដោយគ្មាន វត្តមាន បក្សប្រឆាំង
VOD | ២០ កុម្ភៈ ២០១៧
រដ្ឋសភា កម្ពុជា បានអនុម័ត ច្បាប់ ស្តីពី គណបក្ស នយោបាយ ដែលរងការ រិះគន់ និងចម្រូងចម្រាស ដោយគ្មាន វត្តមាន បក្សប្រឆាំង នៅព្រឹកនេះ។
ការកែច្បាប់ ស្តីពី គណបក្ស នយោបាយនេះ ត្រូវ បានគាទ្រ ដោយសមាជិក សភា បក្សប្រជាជន ៦៦ លើ៦៦ សំឡេង ដែលចូលរួម ប្រជុំ។
អ្នកនាំពាក្យ រដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ច្បាប់នេះបានចែងជាការប្រញាប់ ហើយរដ្ឋសភានឹងបញ្ជូនទៅព្រឹទ្ធសភានៅថ្ងៃដដែលនេះផងដែរ។ ចំពោះអវត្តមានរបស់បក្សប្រឆាំងក្នុងការប្រជុំអនុម័តនេះលោក ឡេង ប៉េងឡុង បានចាត់ទុកថាគណបក្សនេះគ្មានចេតនាក្នុងការសន្ទនាជាមួយបក្សកាន់អំណាចនិងបង្កើតព្រឹត្តិការណ៍ដើម្បីចំណេញនយោបាយរបស់ខ្លួន។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការមួយកាលពីម្សិលមិញដោយបានចាត់ទុកថាច្បាប់នេះ នឹងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ ផ្ទុយពីគោលការណ៍ នៃលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ខុសពីឆន្ទះរាស្ត្រ និងក្នុងគោលបំណងបំផ្លាញគណបក្សគូប្រជែងជាមួយបក្សកាន់អំណាច។
ច្បាប់ដែលសភាអនុម័តហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាកឬរំលាយគណបក្សនយោបាយណាមួយចោលក៏បាន ប្រសិនបើក្រសួងរកឃើញថាគណបក្សនយោបាយនោះ បំពានទៅលើច្បាប់ថ្មីនេះ។
កាលពីពេលថ្មីៗនេះសមាជិកសភាអាមេរិក និងសមាជិកសភាអឺរ៉ុបបានរិះគន់ទៅលើច្បាប់នេះថា នឹងអាចនាំកម្ពុជាទៅរកការគ្រប់គ្រងតែមួយបក្សទៅថ្ងៃអនាគត ដោយលើកឡើងថាច្បាប់នេះនឹងបើកសិទ្ធិឲ្យរដ្ឋាភិបាល មានអំណាចកាន់តែខ្លាំងឡើងក្នុងការរារាំងបក្សនយោបាយដទៃដែលជាគូរប្រជែងខ្លួនមិនឲ្យធ្វើនយោបាយបាន ហើយទៅថ្ងៃមុខវាជាគ្រោះថ្នាក់មួយនៃដំណើការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
No comments:
Post a Comment