លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ RFI/Siv Channa |
លោក សម រង្ស៊ី៖ ច្បាប់ថ្មី នឹងរៀបចំ ឲ្យមាន ប្រព័ន្ធ បក្ស តែមួយ ឡើងវិញ ដូចកាល ពីសម័យ កុម្មុយនិស្ត
RFI / វិទ្យុ បារាំង អន្តរជាតិ | ១១ កុម្ភៈ ២០១៧
ប្រធាន គណបក្ស ប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃនេះ
បានបញ្ចេញ សារប្រតិកម្ម ទៅនឹង គម្រោង វិសោធនកម្ម ច្បាប់ថ្មីមួយ
ដែលលោក ចង់សំដៅ ទៅលើច្បាប់ ស្តីពី គណបក្ស នយោបាយ។ លោក សម រង្ស៊ី បានហៅ ការធ្វើ វិសោធនកម្ម ច្បាប់នេះ ថា
នឹងធ្វើ ឲ្យមាន ប្រព័ន្ធបក្ស តែមួយ ឡើងវិញ
ដូចកាល ពីសម័យ កុម្មុយនិស្ត។ ប្រតិកម្ម របស់លោក សម រង្ស៊ី ធ្វើឡើង
បន្ទាប់ ពីគណបក្ស ប្រជាជន កម្ពុជា បានស្នើ ធ្វើវិសោធនកម្ម ច្បាប់
តាមកា រលើកឡើង របស់លោក នាយករដ្ឋមន្ត្រី ដែលថា អ្នកមានទោស
នឹងមិនអាច ធ្វើជាប្រធាន អនុប្រធាន គណបក្ស នយោបាយ បានទេ។
នៅថ្ងៃទី១១
ខែកុម្ភៈ ប្រធានគណបក្សប្រឆាំងដែលកំពុងស្នាក់នៅក្រៅប្រទេសនោះ
បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក ថា, «រដ្ឋសភា ទីងមោង
របស់ គណបក្ស ប្រជាជន កម្ពុជា កំពុងតែ គិតគូរ រៀបចំ ច្បាប់ថ្មីមួយ
ដែលមាន បំណង ចង់រំលាយ គណបក្ស សង្រ្គោះជាតិ ដោយយក រូបខ្ញុំ ធ្វើជាលេស។»
លោក សម រង្ស៊ី បានសរសេរ បន្ត ថា, «ច្បាប់នេះ នឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។»
លោកបន្ថែមថា គេ(គណបក្សប្រជាជន)កំពុងតែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបលោក ក្នុងឋានៈលោកជាប្រធានគណបក្សសង្គ្រោះជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណបក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោតត្រឹមត្រូវ។
លោកសម រង្ស៊ីបញ្ជាក់តាមសំណេរនោះទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺគ្រាន់តែដកហូតតួនាទីពីលោក នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា ហើយលោកនៅតែជាតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានឲ្យដឹងថាលោកមិនបានចាប់អារម្មណ៍នឹងការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី ដែលកំពុងក្លាយខ្លួនជាជនវិកលចរិតនោះទេ ពីព្រោះលោកសម រង្ស៊ីកំពុងតែឆ្លេឆ្លាព្រួយបារម្ភខ្លាចបាត់បង់ជីវិតនយោបាយរបស់គាត់ ហើយគាត់និយាយគ្មានការទទួលខុសត្រូវ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះគឺប្រាកដជាប៉ះពាល់ដល់ជីវិតនយោយបាយរបស់លោកសម រង្ស៊ី ព្រោះក្នុងពិភពលោកគ្មានអ្នកណាយកទណ្ឌិតធ្វើជាប្រធានគណបក្សនយោបាយនោះទេ។
គម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្តួចផ្តើមកាលពីពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកលើកឡើងថាអ្នកមានទោស នឹងមិនអាចធ្វើជាប្រធាន អនុប្រធាន គណបក្ស នយោបាយបានទេ ហើយបើទោសធ្ងន់ធ្ងរ និងអាចរំលាយគណបក្ស ថែមទៀតផង។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ១៩៩៧ ក្នុងអាណត្តិទី១នៃនីតិកាលរដ្ឋសភា។ ច្បាប់នេះមាន១១ជំពូក និង៤៥មាត្រា ហើយត្រូវបានចុះហត្ថលេខាដោយលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៅខែវិច្ឆិកាឆ្នាំដដែល ដែលកាលណោះ លោក ជា ស៊ីម ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕

No comments:
Post a Comment