Paris Peace Accords 23 Oct. 1991

Saturday, February 25, 2017

មន្ត្រី​ បក្ស​ប្រឆាំង ​ថា​ មិន ​បាន​ទទួល ​លិខិត​ ស្នើ​ តែងតាំង​ ភរិយា​ លោក​ សម រង្ស៊ី ជា​អនុ​ប្រធាន​បក្ស | Opposition officials say they did not receive a letter requesting that Sam Rainsy's wife be appointed deputy president of party

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​នៅ​ខាង​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។

មន្ត្រី​ បក្ស​ប្រឆាំង ​ថា​ មិន ​បាន​ទទួល ​លិខិត​ ស្នើ​ តែងតាំង​ ភរិយា​ លោក​ សម រង្ស៊ី ជា​អនុ​ប្រធាន​បក្ស

RFA / វិទ្យុ អាស៊ី សេរី ២៥ កុម្ភៈ ២០១៧


មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ អះអាង​ ថា, លោក កឹម សុខា មិន​ បាន​ទទួល​ លិខិត​ ពី​លោក សម រង្ស៊ី ដែល​ស្នើ​ ឲ្យ​តែងតាំង ​អ្នកស្រី ជូឡុង សូមូរ៉ា ភរិយា ​របស់​លោក សម រង្ស៊ី ធ្វើ​ជា​អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ នោះ​ទេ។

ការ​ថ្លែង​ បែប​នេះ បន្ទាប់​ ពី​សារព័ត៌មាន ​ក្នុង​ស្រុក​ មួយ​ ដែល​ស្និទ្ធ​ ជាមួយ​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ Fresh News នៅ​ព្រឹក​ថ្ងៃ​ ទី​២៥ ខែ​កុម្ភៈ បង្ហោះ​ លិខិត​ មួយ​ច្បាប់​ ដោយ​អះអាង​ថា ជា​ការ​បែក​ធ្លាយ។


ប្រធាន​ គណៈកម្មាធិការ​ នាយក​ គណបក្ស​ សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ឲ្យ​អាស៊ីសេរី ដឹង​ថា, នៅ​ពេល​ ឃើញ​មាន ការ​ចុះ​ផ្សាយ​ ដូច​នេះ លោក​ បាន​សុំ​ ការ​បំភ្លឺ​ ពី​លោក កឹម សុខា, ហើយ​ លោក កឹម សុខា ប្រាប់​ថា លោក មិន​​ដែល ​បាន​ទទួល​ លិខិត ​ដូច​នេះ ​ពី​លោក សម រង្ស៊ី ទេ។  លោក​ ថា, តាម​លោក ​ធ្លាប់​ស្គាល់​ លោក សម រង្ស៊ី កន្លង​មក ទម្រង់​ លិខិត​ បែប​នេះ ​មិន​មែន​ ជា​របស់​លោក សម រង្ស៊ី ទេ


ស្រប​ពេល ​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ ថា, សម្រេច​ កំណត់​ ថ្ងៃ​២ ខែ​មីនា ខាង​មុខ​ ដើម្បី​ ធ្វើ​សមាជ​វិសាមញ្ញ ​រៀបចំ ​រចនា​សម្ពន្ធ​ ក្បាល​ម៉ាស៊ីន​ បក្ស​ ជា​ថ្មី ក៏​មាន​ ការ​បង្ហោះ ​ព័ត៌មាន​ ពី​ក្រុម​ សារព័ត៌មាន​ ក្នុង​ស្រុក និង​បណ្ដាញ​ សង្គម​ ហ្វេសប៊ុក (Facebook) ថា, គណបក្ស​ សង្គ្រោះ​ជាតិ រៀបចំ ​រចនាសម្ព័ន្ធ​ ក្បាល​ម៉ាស៊ីន​ ថ្មី ដោយ​មាន​ លោក កឹម សុខា ជា​ប្រធាន​ គណបក្ស និង​មាន​ អនុ​ប្រធាន​ គណបក្ស ៣​រូប គឺ ​លោក យឹម សុវណ្ណ, លោក ប៉ុល ហំម និង​អ្នកស្រី មូរ សុខហួរ។  ប៉ុន្តែ​ ព័ត៌មាន​នេះ ​ត្រូវ​ បាន​ច្រានចោល​ ពី​សំណាក់​ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​លោក ប៉ុល ហំម

1 comment:

  1. Anonymous4:30 AM

    Just wait and see, soon, Kem Sokha's faction will have an open fight with Sam Rainsy's faction in CNRP. Sam Rainsy is very much wanting his crony to be the next president while Kem Sokha wants to be the next president.

    And then Kem Sokha will demand Sam Rainsy to relinquish all the funds back to CNRP while Sam Rainsy would refuse categorically.

    ReplyDelete