តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Uon Chhin |
បក្សប្រឆាំង ស្នើ សហភាព អឺរ៉ុប បន្ត តាមដាន ស្ថានការណ៍ នយោបាយ ដែលកំពុង តានតឹង
RFA / វិទ្យុ អាស៊ី សេរី | ១៣ កុម្ភៈ ២០១៧
គណបក្ស សង្គ្រោះជាតិ ស្នើឲ្យ សហភាព អឺរ៉ុប បន្តតាមដាន ស្ថានការណ៍ នយោបាយ ដែលកំពុង តានតឹង, ហើយ ស្នើឲ្យ សហភាព អឺរ៉ុប បន្តផ្តល់ជំនួយ ផ្នែកបច្ចេកទេស ឲ្យទាន់ ពេលវេលា សម្រាប់ ត្រៀមរៀបចំ ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ជាការឆ្លើយតប, សហភាព អឺរ៉ុប បង្ហាញ ពីការព្រួយបារម្ភ ចំពោះ ស្ថានការណ៍ បច្ចុប្បន្ន, ហើយ សន្យាបន្ត ផ្តល់ជំនួយ សម្រាប់ ការងារ រៀបចំ ការបោះឆ្នោត។
ខណៈគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៣ កុម្ភៈ ប្រជុំពិភាក្សាលើសំណើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ និងជាអ្នកទទួលបន្ទុកផ្នែកកិច្ចការបរទេសរបស់គណបក្សប្រឆាំង ទៅជួបតំណាងសហភាពអឺរ៉ុប នៅកម្ពុជា។
ថ្លែងប្រាប់អាស៊ីសេរី បន្ទាប់ពីជួបមន្ត្រីសហភាពអឺរ៉ុប អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា ភាគីទាំងពីរជជែកពីការងារបច្ចេកទេសនៃដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខ។
សហភាពអឺរ៉ុប ជាម្ចាស់ជំនួយផ្នែកថវិកាធំមួយដែលបានសន្យាផ្តល់ថវិកាប្រមាណ ១០លានដុល្លារ ដើម្បីទ្រទ្រង់ដល់ការងាររៀបចំការបោះឆ្នោតនៅកម្ពុជា។
គណបក្ស សង្គ្រោះជាតិ អំពាវនាវ ឲ្យសហភាព អឺរ៉ុប
តាមដាន ស្ថានការណ៍ នយោបាយ ដែលកំពុង ឡើងតានតឹង។ អ្នកស្រី មូរ សុខហួរ
បញ្ជាក់ ថា, ស្ថានភាពនេះ អាចប៉ះពាល់ ដល់ការ បោះឆ្នោត ដោយសេរី
និងយុត្តិធម៌៖ «សូម ឲ្យសហភាព អឺរ៉ុប
សង្កេតមើលស្ថានការណ៍នយោបាយពេលបច្ចុប្បន្ននេះ
ដែលអាចប៉ះពាល់ដល់សេរីភាពអ្នកទៅចុះឈ្មោះបោះឆ្នោត
និងគណបក្សដែលមកឈរឈ្មោះបោះឆ្នោត
ហើយសូមធានាឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌។»
តំណាងរាស្ត្របក្សប្រឆាំង ក៏ស្នើឲ្យសហភាពអឺរ៉ុប ធានាពីសុក្រឹតភាពនៃបញ្ជីបោះឆ្នោត ដោយធានាសុវត្ថិភាពនៃបញ្ជីបោះឆ្នោត គ្មានការលួចចូលទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អះអាងថា សហភាពអឺរ៉ុប កំពុងសហការបានល្អក្នុងកិច្ចការងាររៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដែលប្រជាពលរដ្ឋជាង
៨០ភាគរយបានចុះឈ្មោះ ជាការសហការល្អរវាងភាគីម្ចាស់ជំនួយ
និងភាគីពាក់ព័ន្ធ៖ «តួនាទីរបស់សហភាពអឺរ៉ុប
ក្នុងការបោះឆ្នោតនៅកម្ពុជា គឺបានផ្តល់នូវការចូលរួមធំធេង
ក្នុងនោះការផ្តល់អ្នកជំនាញ ពិតជាសហការល្អជាមួយ គ.ជ.ប.។»
អ្នកស្រី មូរ សុខហួរ ក៏ស្នើឲ្យសហភាពអឺរ៉ុប
ផ្តល់ថវិកាឲ្យទាន់ពេលវេលា
ដើម្បីធានាដល់ប្រសិទ្ធភាពការងាររៀបចំការបោះឆ្នោត
ហើយអ្នកស្រីក៏អំពាវនាវដល់សហភាពអឺរ៉ុប បន្ថែមថវិកាជួយដល់ គ.ជ.ប ដើម្បីជំរុញដំណើរការងារប្រកបដោយភាពត្រឹមត្រូវ៖ «ដើម្បីឲ្យអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការក្នុងប្រទេស
ដើម្បីអប់រំអ្នកដែលបោះឆ្នោត ឲ្យយល់ពីអត្ថន័យនៃសន្លឹកឆ្នោត
ឲ្យយល់ពីអត្ថន័យនៃការបោះឆ្នោតឃុំ-សង្កាត់។»
គ.ជ.ប. ដែលជាស្ថាប័នមួយទទួលប្រាក់ជំនួយពីសហភាពអឺរ៉ុប បញ្ជាក់ថា សហភាពអឺរ៉ុប ក៏ធ្លាប់ផ្តល់ប្រាក់ជំនួយដល់ គ.ជ.ប យឺតពេល។ សហភាពអឺរ៉ុប ពន្យល់ប្រាប់ គ.ជ.ប ថា ការទម្លាក់ប្រាក់យឺតរបស់ខ្លួន ដោយសារនីតិវិធីទម្លាក់ប្រាក់ជំនួយរបស់សហភាពអឺរ៉ុប មានលក្ខណៈស្មុគស្មាញ៕
No comments:
Post a Comment