Paris Peace Accords 23 Oct. 1991

Wednesday, February 22, 2017

បក្ស​ប្រឆាំង​ ថា, ​មន្ត្រី​ និង​សកម្មជន​ នៅ​ពន្ធនាគារ​ នៅ​តែ​ មាន​ស្មារតី​ រឹង​មាំ | Opposition party says officials, activists detained continue to possess strong spirit

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​សួរ​សុខទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​សួរ​សុខទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang

បក្ស​ប្រឆាំង​ ថា, ​មន្ត្រី​ និង​សកម្មជន​ នៅ​ពន្ធនាគារ​ នៅ​តែ​ មាន​ស្មារតី​ រឹង​មាំ

RFA / វិទ្យុ អាស៊ី សេរី | ២១ កុម្ភៈ ២០១៧

តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ អះអាង​ ថា, មន្ត្រី និង​សកម្មជន​ របស់​ខ្លួន ​ដែល​កំពុង​ ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ ​ព្រៃ ស នៅ​តែ​ មាន​ស្មារតី​ រឹង​មាំ ទោះ​បី​ ជា​ពួកគេ​ មិន​ទាន់​ មាន​ពន្លឺ​ យុត្តិធម៌​ក្តី។


អ្នកស្រី មូរ សុខហួរ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ ក្រោយ​ពី​អ្នកស្រី និង​តំណាងរាស្ត្រ​មួយ​ចំនួន​ទៀត បាន​ចូល​សួរ​សុខ​ទុក្ខ​តំណាងរាស្ត្រ និង​សកម្មជន​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ។

អ្នកស្រី មូរ សុខហួរ បន្ត​ថា អ្នក​កំពុង​ជាប់​ឃុំ​នោះ បាន​ផ្តាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ធ្វើ​ការ​ទៅ​មុខ​ដោយ​ក្លៀវក្លា ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ ពួកគាត់​ក៏​ស្នើ​ឲ្យ​គណបក្ស​ជួយ​សម្រួល​កុំ​ឲ្យ​តម្លៃ​ទំនិញ និង​ម្ហូប​អាហារ​ក្នុង​ពន្ធនាគារ​ឡើង​ថ្លៃ​ខុស​ពី​ធម្មតា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ក៏​បាន​លើក​ឡើង​អំពី​ការ​ចូល​រួម​ប្រជុំ​សភា​ឡើង​វិញ​ផង​ដែរ។ លោកស្រី​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋ​សភា​បង្កើត​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ប្រជុំ​ភ្លាម ប៉ុន្តែ​ប្រសិន​បើ​បង្កើត​ច្បាប់​ណា​មួយ​ដែល​នាំ​ឲ្យ​ខូច​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ និង​មិន​បម្រើ​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ គឺ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​អាច​ទៅ​អង្គុយ​ប្រថាប់ត្រា​ក្នុង​រដ្ឋ​សភា​បាន​ឡើយ។

តាម​គម្រោង ការ​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី និង​សកម្មជន​ក្នុង​ពន្ធនាគារ​នេះ គឺ​ដឹក​នាំ​ដោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​អ្នកស្រី មូរ សុខហួរ ថា លោក កឹម សុខា បាន​ខកខាន​ដោយសារ​មាន​ធុរៈ​ជួប​ជាមួយ​មន្ត្រី​ទូត៕





No comments:

Post a Comment