Paris Peace Accords 23 Oct. 1991

Saturday, February 11, 2017

សម រង្ស៊ី / Sam Rainsy: តុលាការ រដ្ឋ California សហរដ្ឋ អាមេរិក បានសម្រេច ទទួលយក សំណើ របស់ខ្ញុំ | Judicial breakthrough

Image may contain: 1 person
១០ កុម្ភៈ ២០១៧ / 10 February 2017

Judicial breakthrough 

ម្សិលមិញនេះ តុលាការ រដ្ឋ California សហរដ្ឋ អាមេរិក បានសម្រេច ទទួលយក សំណើ របស់ខ្ញុំ ទាមទារ ឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ ស្ថានីយ៍ ប្រេងសាំង Caltex នៅប្រទេស កម្ពុជា បញ្ចេញ វីដេអូ កាម៉េរា សុវត្ថិភាព ដែលបានថត ពីរូបភាព នៃការ បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ ២០១៦។

តុលាការ អាមេរិកាំង យល់ឃើញ ថា, សំណើ របស់ខ្ញុំនេះ ទាក់ទងទៅ នឹងក្តីក្តាំ ២ ផ្សេងទៀត គឺ៖


១. បណ្តឹង របស់លោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ ចំពោះ មុខតុលា ការប្រទេស កម្ពុជា ស្តីពី ការចោទប្រកាន់ របស់ខ្ញុំ ថា, រដ្ឋាភិបាល លោក ហ៊ុន សែន នៅពីក្រោយ ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី


២. បណ្តឹង របស់ ប្រជាពលរដ្ឋខ្មែរ ជាជន រងគ្រោះ មួយចំនួន មានទាំង រូបខ្ញុំ ផងដែរ ដែលប្តឹង ពីលោក ហ៊ុន សែន ចំពោះមុខ តុលា ការព្រហ្មទណ្ឌ អន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ។



A North California District Court has granted the right to subpoena the U.S. company Chevron for video footage of the shooting of Dr. Kem Ley, who was killed on 10 July 2016 as he was drinking coffee at a Chevron (Caltex) service station in Phnom Penh. Chevron has 30 days to contest the subpoena.

This breakthrough is a step towards proving the involvement of Cambodia's government in Dr. Kem Ley's murder.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment