Paris Peace Accords 23 Oct. 1991

Wednesday, February 15, 2017

លោក សម រង្ស៊ី អះអាង​ ថា​ មិន​ដាក់​ ប្រពន្ធ​, កូន​ មក​ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ​ ទេ | Sam Rainsy declares he'd never put his wife, children as leader of CNRP

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ជូឡុង សូម៉ារ៉ា បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ដឹក​នាំ​ក្បួន​រថយន្ត​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ជូឡុង សូម៉ារ៉ា បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ដឹក​នាំ​ក្បួន​រថយន្ត​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤។


លោក សម រង្ស៊ី អះអាង​ ថា​ មិន​ដាក់​ ប្រពន្ធ​, កូន​ មក​ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ​ ទេ

RFA / វិទ្យុ អាស៊ី សេរី | ១៤ កុម្ភៈ ២០១៧


អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​ទើប​ ប្រកាស​ លាលែង​ ពី​តំណែង អះអាង​ ថា, លោក​ អត់​មាន ​រៀបចំ​ ប្រពន្ធ ឬ​កូន ​របស់​លោក មក​ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ ជំនួស​លោក​ ទេ។
លោក សម រង្ស៊ី អះអាង​ ដូច្នេះ នៅ​ក្នុង​ ហ្វេសប៊ុក ​របស់​លោក​ នៅ​ថ្ងៃ​ ទី​១៤ កុម្ភៈ ក្រោយ​ ពី​មាន​ លិខិត​ ក្លែង​ក្លាយ​ មួយ​ច្បាប់ បាន​ផ្សព្វផ្សាយ​ ថា, លោក សម រង្ស៊ី បាន​សរសេរ​ ទៅ​ប្រធាន​ ស្ដីទី​ គណបក្ស​ គឺ​ លោក កឹម សុខា ដើម្បី​ ស្នើ​ដាក់​ ប្រពន្ធ​ របស់​លោក គឺ​ អ្នកស្រី ជូឡុង សូម៉ូរ៉ា ជា​ប្រធាន​ គណបក្ស​នេះ ​ជំនួស​លោក។

យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះជាតិ ធ្លាប់​បាន​បញ្ជាក់​ថា គណបក្ស​នេះ​នឹង​រក្សា​តួនាទី​ប្រធាន​គណបក្ស​នៅ​ទំនេរ​រហូត​ដល់​សមាជ​គណបក្ស​ឆ្នាំ​២០១៨ ដោយ​ប្រគល់​តួនាទី​ប្រធាន​ស្ដីទី​គណបក្ស ជូន​លោក កឹម សុខា។
លោក សម រង្ស៊ី គឺ​ជាមេ​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​ជា​ដៃ​គូ​ប្រកួតប្រជែង​ដ៏​សំខាន់​មួយ​រូប ជាមួយ​មេដឹកនាំ​គណបក្ស​កាន់​អំណាច គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបោះឆ្នោតជាច្រើន​អាណត្តិកន្លងទៅនេះ៕




No comments:

Post a Comment