២៧ កុម្ភៈ ២០១៧ / 27 February 2017
រដ្ឋាភិបាល ត្រូវ ចេញមុខ ជួយកសិករ ដែលជំពាក់ លុយគេ វ័ណ្ឌក
ថ្មីៗនេះ | Government must help heavily indebted farmers
លោក ហ៊ុន សែន បានបញ្ជា ស្ថាប័ន មីក្រូ ហិរញ្ញវត្ថុ (ដូចជា អេសុីលីដា, ប្រាសាក់, ស្ថាបនា, -ល-) ព្រមទាំង ក្រុមហ៊ុន ទូរស័ព្ទ និងសារព័ត៌មាន ខាងគណបក្ស កាន់អំណាច ឲ្យផ្សព្វផ្សាយ សារមួយ បញ្ជាក់ ថា ស្ថាប័ន មីក្រូ ហិរញ្ញវត្ថុ ទាំងនោះ ជាស្ថាប័ន ឯកជនទេ មិនមែន ជារបស់ រដ្ឋទេ។ សារ ដែលគេ ផ្សព្វផ្សាយ បែបនេះ គ្រាន់តែ ដើម្បី ឲ្យរដ្ឋាភិបាល គ្រលាស់ដៃ មិន យកចិត្ត ទុកដាក់, ហើយ មិន ទទួល ខុសត្រូវ ចំពោះ ស្ថានភាព ហិរញ្ញ វត្ថុ ដ៏ដុនដាប របស់ កសិករ ខ្មែរ រាប់លាន នាក់ ដែលជំពាក់ លុយ ស្ថាប័ន មីក្រូ ហិរញ្ញវត្ថុ ទាំងនោះ យ៉ាងវ័ណ្ឌក។
តាមការពិត រដ្ឋាភិបាល ត្រូវតែ ទទួល ខុសត្រូវ ចំពោះ ទុក្ខវេទនា របស់ កសិករ រាប់លាន នាក់ ដែលធ្វើ ស្រែ ធ្វើចំការ ដោយខាតបង់ រាល់ឆ្នាំ ជាហេតុ តម្រូវ ឲ្យកសិករ ទាំងនោះ ខ្ចីលុយ ពីស្ថាប័ន មីក្រូ ហិរញ្ញវត្ថុ ទាំងនោះ កាន់តែ ច្រើនឡើងៗ ដើម្បី បំពេញ កង្វះខាត រហូត ដល់ត្រូវ គេ រឹបអូស ដីធ្លី ដោយសារ តែ គ្មាន លទ្ធភាព សងលុយ ម្ចាស់បំណុល។ រដ្ឋាភិបាល ត្រូវតែ រៀបចំ វិស័យ កសិកម្ម ឡើងវិញ ដើម្បី ធានា ឲ្យកសិករ មានដីធ្លី គ្រប់គ្រាន់ ដើម្បី ប្រកប អាជីវកម្ម, មានទឹក គ្រប់គ្រាន់ ដើម្បី ស្រោចស្រព ស្រែចំការ, មានការ ទ្រទ្រង់ បច្ចេកទេស គ្រប់បែបយ៉ាង ដើម្បី បង្កើន ផលិតភាព កសិកម្ម, ហើយ ជាពិសេស ត្រូវតែ រៀបចំ ទីផ្សារ ដើម្បី ឲ្យកសិករ អាចលក់ ផលដំណាំ ដែលប្រមូល បាន ក្នុងតម្លៃ ខ្ពស់ សមរម្យ ដើម្បី ទ្រទ្រង់ ជីវភាព រស់នៅ ដោយមិន ចាំបាច់ ទៅខ្ចីលុយ ពីគេ ឬក៏បង្ខំចិត្ត ចំណាកស្រុក ដូចសព្វថ្ងៃ។
សូម អានលិខិត របស់ខ្ញុំ ដែលកាសែត ខេមបូឌា ដេលី បានចុះផ្សាយ ថ្ងៃ ២៧ កុម្ភៈ ២០១៧ នេះ។
See attached letter in English as published in today's Cambodia Daily.
No comments:
Post a Comment