Paris Peace Accords 23 Oct. 1991

Saturday, February 11, 2017

លោក សម រង្ស៊ី លាលែង​​ ពី​តំណែង​ប្រធាន​ គណបក្ស​ សង្គ្រោះ​​ជាតិ | Sam Rainsy resigns from president of CNRP

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី លាលែង​​ ពី​តំណែង​ប្រធាន​ គណបក្ស​ សង្គ្រោះ​​ជាតិ

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ១១ កុម្ភៈ ២០១៧

លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ សរសេរ​ សំបុត្រ​ លាលែង​ ពី​តំណែង ​​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ។

សំបុត្រ​ ដែល​មាន ​ចុះ​ហត្ថលេខា​ ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ ទី​១១ ខែ​កុម្ភៈ, ហើយ​ ដែល​ត្រូវ​ បាន​លោក សម រង្ស៊ី បង្ហោះ​ នៅ​លើ​ទំព័រ​​ ហ្វេសប៊ុក (Facebook) របស់​លោក​ បញ្ជាក់​ថា, ការ​ ដែល​លោក​ លាលែង​ ពី​តំណែង ប្រធានបក្ស និងពី​សមាជិកភាព គណបក្ស​ សង្គ្រោះ​ជាតិ​នេះ ដោយសារ ​មូលហេតុ​ ផ្ទាល់​ខ្លួន​ របស់​លោក។  លោក​ ស្នើ​ឲ្យ​ គណៈកម្មាធិការ​ អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​ នាយក​ គណបក្ស​ សង្គ្រោះ​ជាតិ ទទួល​យក​ សេចក្ដី​សម្រេច​នេះ ដោយ​ចូល ​ជា​ធរមាន​ ចាប់​ពី​ថ្ងៃ​ ចុះ​ហត្ថលេខា​នេះ​ ត​ទៅ។

No comments:

Post a Comment