១៩ កុម្ភៈ ២០១៧ | 19 February 2017
អ្វីទៅ ដែលហៅ ថា នីតិរដ្ឋ? Rule of law" or "rule by law"?
នីតិរដ្ឋ គឺ ជារដ្ឋមួយ ដែលរៀបចំឡើង និងប្រព្រឹត្តទៅ ដោយមាន ការគោរព តាមច្បាប់ ពិតប្រាកដ។ ច្បាប់ ពិតប្រាកដ គឺ ច្បាប់ ដែលតាក់តែងឡើង តាមបែបបទ ប្រជាធិបតេយ្យ ដើម្បី ការពារ ផលប្រយោជន៍ សាធារណៈ។
តែ នៅប្រទេស កម្ពុជា សព្វថ្ងៃ មិនមាន នីតិរដ្ឋ ពិតប្រាកដទេ ពីព្រោះ ច្បាប់ ដែលគេ យកមក អនុវត្ត មិនមែន ជាច្បាប់ ពិតប្រាកដទេ ដោយសារ តែ ច្បាប់នោះ មិនបាន តាក់តែងឡើង តាមបែបបទ ប្រជាធិបតេយ្យឡើយ, ហើយ ក៏មិនមែន ដើម្បី ការពារ ផលប្រយោជន៍ សាធារណៈឡើយ។
ច្បាប់ នៅប្រទេស កម្ពុជា សព្វថ្ងៃ គឺ តាក់តែងឡើង ដោយរដ្ឋសភា ទីងមោង តាមបញ្ជា ជនផ្តាច់ការ ដោយមិនមាន ការជជែក ពិភាក្សាគ្នា ត្រឹមត្រូវ រវាង មតិ ភាគច្រើន និងមតិ ភាគតិច, ហើយ ច្បាប់នោះ គឺ គ្រាន់តែ ដើម្បី ពង្រឹង អំណាច ផ្តាច់ការ និងការពារ ផលប្រយោជន៍ នែក្រុមមួយ ក្តាប់តូច ដែលកេងប្រវញ្ច ផលប្រយោជន៍ ជាតិ និងផលប្រយោជន៍ រាស្ត្រ ជាទូទៅ។
There is no “rule of law” in Cambodia in that “laws” enforced in this country have not been democratically adopted by a functioning parliament. Therefore, we should instead refer to a system of “rule by law” whereby “laws” are undemocratic produced by a rubber-stamp parliament under the orders of a dictator and are only intended to preserve a dictatorship and to defend the interests of a minority abusing the people.
This comment has been removed by a blog administrator.
ReplyDelete