Paris Peace Accords 23 Oct. 1991

Monday, February 6, 2017

លោក សម រង្ស៊ី ​ថា, លោក ហ៊ុន សែន ព្យាយាម ​រំលាយ​ បក្ស​​ប្រឆាំង​ ព្រោះ ​ដឹង​ថា​ចាញ់ | Sam Rainsy says Hun Sen preparing to dissolve opposition party because he knows he will lose


លោក សម រង្ស៊ី ​ថា, លោក ហ៊ុន សែន ព្យាយាម ​រំលាយ​ បក្ស​​ប្រឆាំង​ ព្រោះ ​ដឹង​ថា​ចាញ់

| ៥ កុម្ភៈ ២០១៧

មេដឹកនាំ​ បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ ថា, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម ​រំលាយ​ គណបក្ស​ប្រឆាំង​ របស់​លោក ដោយសារ ​តែ​ បក្ស​កាន់​អំណាច ដឹងថា ខ្លួន ​មិន​អាច​ ឈ្នះ​ ការ​បោះ​ឆ្នោត​ នា​ពេល ​ខាង​មុខ។

ក្នុងកិច្ចប្រជុំ សភា ពេញអង្គ​ ដែល​មាន​ តែ​ តំណាង​រាស្ត្រ​ បក្ស​កាន់​អំណាច​ ចូល​រួម ​កាល​ពី​ថ្ងៃ ទី​៣១ ខែ​មករា, លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ រឹប​អូស ​ទ្រព្យ​សម្បត្តិ​ លោក សម រង្ស៊ី និង​ជំរុញ​ ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ ច្បាប់​ គណបក្ស​ នយោបាយ ដើម្បី​ រាំង​ខ្ទប់​ ជីវិត​ នយោបាយ​ របស់​លោក សម រង្ស៊ី


ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិជាច្រើនដងដោយសារ​តែ​ដឹង​ថាមិន​អាច​ឈ្នះ​បក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

4 comments:

  1. Anonymous11:55 AM

    One way or the other, the CNRP can
    and will form its government ������

    ReplyDelete
  2. Hun Sen will use force to stay in power.

    ReplyDelete
    Replies
    1. Anonymous9:29 AM

      The opposition keeps making threats against Mr. Hun Sen. No wonder he wants to remain in power to protect himself and his family. And he will use power to remain in power. lol...

      Delete
  3. Anonymous7:41 AM

    CNRP = Cambodia Needs Rainsy in Paris
    Nah, to me, CNRP = Kem Sokha needs to kick Rainsy out.

    ReplyDelete