៧ កុម្ភៈ ២០១៧ | 7 February 2017
សាក្សី គឺ ជនរងគ្រោះ ឬក្រុមគ្រួសារ និងមិត្តភក្តិ ជនរងគ្រោះ លាតត្រដាង អំពី ព្រឹត្តិការណ៍ សម័យ ផែនការ ក៥ | Testimonies from victims of the K5 Plan
មានសាក្សី ៧៨ នាក់ហើយ ដែលបាន ចាប់ផ្តើម ចេញមុខ លាតត្រដាង អំពី ព្រឹត្តិការណ៍ សម័យ ផែនការ ក៥។ សូម អានសក្ខីភាព ទាំងនោះ ក្នុង១៣ រូបថត ដែលមាន ភ្ជាប់មក ជាមួយនេះ។ យើង កំពុង តែ កសាង សំណុំរឿង ដើម្បី ឲ្យតុលាការ អន្តរជាតិ តាមចាប់ ហ៊ុន សែន និង ហេង សំរិន យកទៅ កាត់ទោស តាមច្បាប់ អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សលោក គឺ ការសម្លាប់រង្គាល មកលើ ពលរដ្ឋ ស្លូតត្រង់ ៤-១០ ឆ្នាំ ក្រោយ ពីរបប ប៉ុល ពត។
ហ៊ុន សែន និង ហេង សំរិន ប្តឹងខ្ញុំ តែ ពីរឿង កំប៉ិកកំប៉ុក អត់បានការ។ តែ ចំពោះ ការចោទប្រកាន់ របស់ខ្ញុំ ថា, ហ៊ុន សែន និង ហេង សំរិន ជាឃាតករ ជាប់ពាក់ព័ន្ធ ក្នុងការ សម្លាប់រង្គាល មកលើ ពលរដ្ឋខ្មែរ កាល ពីសម័យ ផែនការ ក៥ (ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨) ជនទាំងពីរ នាក់នេះ អត់ហ៊ាន ប្តឹងខ្ញុំទេ ពីព្រោះ ខ្លាចគេ លាតត្រដាង ពីប្រវត្តិសាស្ត្រ និងការពិត។ ជាការពិត ពួកគាត់ ទាំងពីរ នាក់នេះ បានអនុវត្ត ផែនការ ក៥ តាមបញ្ជា ពីយួន ដែលចង់ ឲ្យខ្មែរ សម្លាប់ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត។ បញ្ជា ពីយួន ឲ្យខ្មែរ រករឿង និងធ្វើបាបខ្មែរ គ្នាឯងនេះ មានមកដល់ សព្វថ្ងៃ ពីព្រោះ ជាការបម្រើ ផលប្រយោជន៍ បរទេសផង និងផលប្រយោជន៍ ជនផ្តាច់ការផង។
I am pretty sure the Khmer Rouges killed many who worked at the K5 project. You know Khmer Rouges right? If you don't, you deserve another Khmer Rouge regime.
ReplyDelete