លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA |
ឯកអគ្គ រដ្ឋទូត អាមេរិក ជួបពិភាក្សា ពីកិច្ច សហប្រតិបត្តិការ យោធា ជាមួយ លោក ហ៊ុន ម៉ាណែត
RFA / វិទ្យុ អាស៊ី សេរី | ១៧ កុម្ភៈ ២០១៧
ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក ប្រចាំ កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) នៅថ្ងៃ ទី១៧ ខែកុម្ភៈ បានជួប ពិភាក្សា ជាមួយ កូនប្រុសច្បង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឲ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) ថា លោក វីល្លៀម ហៃដ្ដ និងលោក ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាមួយក្នុងពេលដែលលោកទាំងពីរពិសាអាហារថ្ងៃត្រង់ជាមួយគ្នានៅនិវាសដ្ឋានលោក វីល្លៀម ហៃដ្ដ។ ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា ប្រធានបទពិភាក្សារួមមាន កិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹងភេរវកម្ម។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធា រដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅនេះ បានប្រកាសផ្អាកសមយុទ្ធយោធាឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
រដ្ឋាភិបាលលើកហេតុផលថា ការផ្អាកនេះដោយសារប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ លើសពីនេះ កម្លាំងសមត្ថកិច្ចកម្ពុជា ក៏កំពុងរវល់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការបង្ក្រាបគ្រឿងញៀនផងដែរ។ ទោះជាយ៉ាងណា អ្នកខ្លះយល់ថា ការសម្រេចផ្អាករបស់រដ្ឋាភិបាលកម្ពុជា អាចមានហេតុផលនយោបាយច្រើនជាង។
កន្លងទៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ ធ្លាប់ថ្លែងថា ការផ្អាកធ្វើ ឬមិនធ្វើសមយុទ្ធជាមួយប្រទេសណាមួយ គឺជាសិទ្ធិរបស់កម្ពុជា ប៉ុន្តែលោកថា អ្នកដែលខាតបង់មិនមែនសហរដ្ឋអាមេរិក នោះទេ៕
No comments:
Post a Comment