Paris Peace Accords 23 Oct. 1991

Tuesday, February 7, 2017

អាមេរិក ​ចង់ឃើញ អ្នកនយោបាយ កម្ពុជា ផ្សះផ្សាជាតិ មុនការ បោះឆ្នោត | US wants to see national reconciliation among politicians before elections

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

អាមេរិក ​ចង់ឃើញ អ្នកនយោបាយ កម្ពុជា ផ្សះផ្សាជាតិ មុនការ បោះឆ្នោត

 VOD / វីអូឌី | ៦ ខែកុម្ភៈ ឆ្នាំ២០១៧

មន្ត្រី ជាន់ខ្ពស់ ស្ថានទូត សហរដ្ឋ អាមេរិច ប្រចាំនៅ កម្ពុជា ឲ្យដឹង ថា, លោក ចង់ឃើញ អ្នក​នយោបាយ​ ទាំង​អស់ ​​ក្នុងប្រទេស កម្ពុជា ទាំងមក ពីគណបក្ស កាន់អំណាច និងគណបក្ស ប្រឆាំង ធ្វើការ ផ្សះផ្សាជាតិ ឲ្យបាន មុនការ បោះឆ្នោត នាពេល ខាងមុខ។

កាល ពីសប្តាហ៍ មុន មជ្ឈដ្ឋាន ទូទៅ យល់ថា, នយោបាយ នៅកម្ពុជា បានឡើង កម្តៅខ្លាំង បន្ទាប់​ ពីមាន​ ការគំរាម​កំហែង​ សារ​ជាថ្មី ដោយគណបក្ស កាន់អំណាច តាមរយៈ​ សំណើរ​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី ធ្វើ​វិសោធនកម្ម​ ច្បាប់ គណបក្ស នយោបាយ ដែលទំនង​ ជា​អាច​ ឈាន​ទៅ​ដល់​ រំលាយ​ តំណែង​​​លោក សម រង្ស៊ី ចេញពីប្រធាន គណបក្ស ប្រឆាំង។


ថ្លែង ដោយឆ្លើយតប នឹងសំនួរ អ្នកសារព័ត៌មាន វីអូឌី នៅក្នុង ជំនួបជជែកពិភាក្សាតុមូលដ៏កម្រកាលពី​ព្រឹកថ្ងៃទី៣ខែមករាកន្លងទៅនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt មានប្រសាសន៍ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរតែវិលរកវប្បធម៍សន្ទនានិងរួបរួមគ្នា ដើម្បីអ្វី​​ដែល​លោក ថា គឺ តបតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បាន។

លោក ថា៖ «ខ្ញុំចង់ត្រឡប់ទៅប្រធានបទផ្សះផ្សាជាតិ។ ជាងចុងបញ្ចប់ ផ្សះផ្សារជាតិ មានន័យថា វាដូចជាកម្លាំងនយោបាយធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា អីញ្ចឹង! ហើយការ​បំបែកមនុស្ស​ចេញ​ពីការប្រកួត ការដកគណបក្ស ការចេញសេចក្តីថ្លែងការណ៍ប្រឆាំងឬជំទាស់ ជាជាងវិលមក រកការសន្ទនាគ្នា […] ការធ្វើបែបនេះ ខ្ញុំមិនគិតថាជាអ្វីដែលប្រជាជន​កម្ពុជាចង់បាន​នោះទេ​!»

លោក William A. Heidt មានប្រសាសន៍បន្តថា ការបន្តប្រើប្រាស់យន្តការបែបនេះ គឺមិនអាច​ជួយ​ អភិវឌ្ឍ​ដំណើរការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានទេ។

ងាកមករកការបោះឆ្នោតនៅពេលខាងមុខ នៅពេលអ្នកសារព័ត៌មានសួរថា តើកម្ពុជា​អាចនឹងមានបោះឆ្នោត​ដោយសេរីនិងត្រឹម​ត្រូវដែរ ឬទេ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបង្ហាញគំនិតសុទិដ្ឋិនិយមច្រើន ដោយយល់ថា ដំណើរការចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ បានប្រព្រឹត្តិទៅយ៉ាងរលូន៕





No comments:

Post a Comment