យោធាកម្ពុជា-ឡាវនៅតំបន់ព្រំដែនស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានជួបចរចារគ្នា ក្រោយពីយោធាឡាវចូលមកហាមឃាត់ការស្ថាបនាផ្លូវយុទ្ធសាស្រ្តកម្ពុជានៅព្រំដែនកាលពីថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០១៧។ |
ទាហាន កម្ពុជា, ឡាវ ប្រឈមមុខ ដាក់គ្នា នៅព្រំដែន ខណៈ ប្រធាន រដ្ឋឡាវ ត្រៀមមក ទស្សនកិច្ច នៅភ្នំពេញ សប្តាហ៍ក្រោយ
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៩ កុម្ភៈ ២០១៧
យោធា កម្ពុជា វីរៈ ការពារ ព្រំដែន លេខ១០១ ប្រចាំខេត្ត ស្ទឹងត្រែង
បានប្រឈមមុខ ដាក់ជាមួយ យោធា ឡាវ កាលពីថ្ងៃ ទី១៧ ខែកុម្ភៈ បន្ទាប់ ពីពួកគេ បានចូលមក ក្នុងទឹកដី កម្ពុជា
ដែលប្រដាប់ ដោយអាវុធផង។ សកម្មភាព របស់ យោធា ឡាវ
ត្រូវ បានគេ អះអាង ថា
គឺ ដើម្បី រារាំង សកម្មភាព ស្ថាបនា ផ្លូវមួយខ្សែ របស់ កងវិស្វកម្ម កម្ពុជា
នៅត្រង់ ចំណុច អូតាង៉ាវ ឃុំថ្មកែវ ស្រុក សៀមប៉ាង
ខេត្ត ស្ទឹងត្រែង។ តែ ភាគី កម្ពុជា អះអាង ថា
គឺ ស្ថិតនៅក្នុង ទឹកដី របស់ខ្លួន។ ហេតុការណ៍នេះ
មិនបាន ឈានដល់ ការផ្ទុះអាវុធ ដាក់គ្នា នោះទេ។
ការប្រឈមមុខ ដាក់គ្នា រវាង យោធា ការពារ ព្រំដែន កម្ពុជា, ឡាវ
បានកើតឡើង តាំងពីសប្តាហ៍ មុន មកម្លេះ
ក៏ប៉ុន្តែ ទើបតែ នៅថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ
ដែលការ ប្រឈមមុខ ដាក់គ្នា កាន់តែ មានសភាព តានតឹងឡើង, ពោល គឺ នៅពេល ដែលក្រុម ទាហាន ឡាវ មួយក្រុម មកពីខេត្ត អាត្តា
បានបង្កើន ចំនួន ចូលមកក្នុងទឹកដី កម្ពុជា ដែលប្រដាប់ ដោយអាវុធ មកជាមួយផង។
China has overtaken the influence in Laos from Vietnam. Cambodia and Laos will both talk to China for the border dispute.
ReplyDeleteChina also has overtaken the influence in Thailand from USA. Cambodia and Thailand will need to ask China for favor over the border disputes.
Both Laos and Thailand will gang up against Cambodia and Cambodia will lose a lot of land. If Cambodia wants to keep it land, then Cambodia must submit to Vietnam for influence to protect the border from Laos and Thailand.